ភ្នំពេញ ៖ ការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចនឹងបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសទៅលើសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ពីប្រទេសមួយទៅប្រទេសមួយដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែអូសបន្លាយយូរ ក៏អាចធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ប្រាក់ចំណូលប្រមាណ ៤-៥ពាន់លានដុល្លារអាមេរិកពីការនាំចេញទំនិញទៅកាន់បណ្ដាប្រទេសអឺរ៉ុបដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះ។

លោកបន្តថា ៖
“ជាធម្មតាកម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌកាត់ដេរទៅប្រទេសអឺរ៉ុបគិតជាទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាសង្គ្រាមកាន់តែអូសបន្លាយ នឹងធ្វើឱ្យតម្រូវការផលិតផលទាំងនេះនៅប្រទេសអឺរ៉ុបធ្លាក់ចុះ៥០ភាគរយ តែនឹងធ្វើឱ្យតម្រូវការនាំស្បៀងអាហារនៅក្នុងបណ្ដាប្រទេសទាំងនោះកើនឡើងវិញ ដែលអាចជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចេញអង្ករ និងស្បៀងអាហារទៅកាន់បណ្ដាប្រទេសអឺរ៉ុបបានផងដែរ”
លោកបណ្ឌិតបន្តទៀថា ទោះជាយ៉ាងណាក្ដី ដោយសារតែកម្ពុជាបានធ្វើពិពិធកម្មមួយចំនួនរួចទៅហើយលើផលិតផល និងទីផ្សារ ដូច្នេះជឿថាកម្ពុជានឹងអាចគេចផុតពីវិបត្តិនៃសង្គ្រាម បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយយូរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣នៅព្រឹកថ្ងៃទី២ ខែមីនា២០២២ ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាសង្គ្រាមរវាងរុស្ស៊ី និងបណ្ដាប្រទេសអឺរ៉ុបទៅហើយ ដូច្នេះសង្គ្រាមនេះ នឹងអូសបន្លាយយូរបើសិនជារុស្ស៊ីបន្តទុកកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ការអូសបន្លាយយូរនៃសង្គ្រាមនេះនឹងបង្កឲ្យមានផលប៉ះពាលដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសនាំចេញទៅកាន់អឺរ៉ុប ជាពិសេសប្រទេសដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះផ្ទាល់តែម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content