របាយការណ៍ ៖ មហាសេដ្ឋីអាមេរិករាប់រយនាក់ដែលមានចំណូលរាប់ពាន់លានដុល្លារនៅមិនទាន់បង់ពន្ធជូនរដ្ឋ​

ញូវយ៉ក ៖ អំឡុងពេលវិបត្តិកូវីដ ខណៈដែលមនុស្សរាប់លាននាក់នៅលើពិភពលោកបានធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រនោះ សម្រាប់តែក្រុមមហាសេដ្ឋីអាមេរិកបែរជាសម្ងំកើបលុយបានរាប់ពាន់លានដុល្លារត្រឹមរយៈពេល២ឆ្នាំចុងក្រោយ។

Oxfam America ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅអាមេរិក និងមានជំនាញខាងប្រយុទ្ធប្រឆាំងនឹងវិសមភាពនៃការរស់នៅ ដើម្បីបញ្ចប់ភាពក្រីក្រ និងអយុត្តិធម៌ បានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើប្រាក់ចំណូលរបស់ក្រុមមហាសេដ្ឋីអាមេរិកនៅអំឡុងពេលកូវីដ និងត្រូវបានយកមកចេញផ្សាយជាសាធារណៈកាលពីពាក់កណ្តាលខែមេសាកន្លងទៅបានបង្ហាញថា ក្រុមសេដ្ឋីទាំងនោះបានកើនប្រាក់ចំណូលរហូតទៅដល់៦២ភាគរយ។ ប៉ុន្តែ អ្វីដែលជាចំណុចសំខាន់ដែល Oxfam America ចង់បញ្ជាក់ប្រាប់សាធារណៈជននោះគឺថាចំណូលដែលមានទំហំសរុបប្រមាណជា ៤,៧ទ្រីលានដុល្លាររបស់មហាសេដ្ឋីអាមេរិក ៧៣៥នាក់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះគឺសុទ្ធតែមិនទាន់បានបង់ពន្ធនៅឡើយ។

ក្នុងពេលដែលមានការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារហាក់ដូចជាមិនទាន់មានសញ្ញាថយចុះនៅឡើយនោះ ក្រុមបុគ្គលិកធម្មតាក៏អាចរកប្រាក់ចំណូលកើនឡើង១០ភាគរយដែរ ប៉ុន្តែធៀបទៅនឹងការចំណាយប្រចាំថ្ងៃបច្ចុប្បន្នគឺមើលទៅមិនសូវមានស្ថិរភាពទៅលើបញ្ហាចំពោះមុខ ដូចជាការកើនឡើងនៃតម្លៃលំនៅដ្ឋាន ការកើនឡើងនៃថាមពលប្រើប្រាស់រួមមានដូចជាហ្គាស បញ្ហាអតិផរណា ការកើនឡើងនៃតម្លៃទំនិញ ជាពិសេស ម្ហូបអាហារ និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀត លើសពីនេះមនុស្សរាប់លាននាក់ទៀតកំពុងតែជួបបញ្ហាសេដ្ឋកិច្ចគ្រួសារមិនទាន់អាចជួសជុលវិញបាននៅឡើយនៅក្រោយវិបត្តិកូវីដ និងការបិទប្រទេសនាពេលកន្លងមក។

យោងតាមការរបាយការណ៍ស្រាវជ្រាវមួយផ្សេងទៀតដែលចេញដោយ  ProPublica ក៏បានធ្វើការរកឃើញស្រដៀងគ្នា និងបានបញ្ជាក់ថាក្នុងពេលដែលពលរដ្ឋអាមេរិកទាំងអស់ត្រូវចាំបាច់បង់ពន្ធយ៉ាងហោចណាស់១៤ភាគរយនៃចំណូល របស់ពួកគេនោះមកទល់ពេលនេះក្រុមកំពូលមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅក្នុងប្រទេសចំនួន២៥នាក់បានធ្វើការទូទាត់ពន្ធប្រាក់ចំណូលត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះ ហើយជឿជាក់ថាកត្តាសំខាន់ៗមួយចំនួនដែលបណ្តាលឲ្យពួកក្រុមសេដ្ឋីទាំងនោះបង់ពន្ធតិចជាងកាតព្វកិច្ចក្នុងនោះ គឺការមិនធ្វើរបាយការណ៍ពិតជូនរដ្ឋាភិបាល។

ProPublica ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក និងមានជំនាញខាងស្រាវជ្រាវបែបស៊ើបអង្កេត និងរាយការណ៍ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សង្គមនោះក៏បានលើកឡើងដែរថា មកដល់ពេលនេះពន្ធប្រាក់ចំណូលរបស់រដ្ឋាភិបាលសហព័ន្ធប្រមាណជា៣៦ភាគរយនៅមិនទាន់បានទូទាត់ឡើយពីសំណាក់ក្រុមពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនបំផុត ហើយប្រសិនបើការទូទាត់លុយនេះអាចដំណើរការឡើងនោះ អាមេរិកនឹងអាចប្រមូលលុយពន្ធជាប្រចាំឆ្នាំយ៉ាងហោចណាស់១៧៥ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង