ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បណ្តាប្រទេសលោកខាងលិចមិនតិចជាង៣០ប្រទេសឡើយដែលកំពុងបន្តដាក់សំពាធចំពោះប្រទេសរុស្ស៊ី ឆ្លើយតបទៅនឹងការសម្រេចចិត្តធ្វើប្រតិបត្តិពិសេសដោយយោធាទៅលើប្រទេសអ៊ុយក្រែន។
ទណ្ឌកម្មសេដ្ឋកិច្ចទាំងនោះហាក់ដូចជាមិនបានធ្វើឲ្យរុស្ស៊ីជួបបញ្ហាឧបសគ្គខ្លាំងនៅឡើយ តែបែរជាបានធ្វើឲ្យទំហំនៃការធ្វើសេដ្ឋកិច្ច មានការកើនឡើងទៅវិញ ជាពិសេសការនាំចេញប្រេង និងហ្គាសដែលកំពុងមានអត្រាកើនឡើងខ្លាំងជាងឆ្នាំកន្លងទៅទៀតផង។

កាន់តែមិននឹកស្មានដល់ទៅទៀត ខណៈពេលដែលទណ្ឌកម្មសេដ្ឋកិច្ចបានរារាំងទាំងពាណិជ្ជ ការកម្មង់ទិញ និងការជួញដូរ ព្រមទាំងការធ្វើដំណើរផងនោះ ប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេជឿជាក់ថា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំមួយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ទៅវិញ ទាំងដែលខ្លួនកំពុងបន្តវាយប្រហារដោយយោធាក្នុងទឹកដីអ៊ុយក្រែននៅឡើយ។

យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី rt.com បានឲ្យដឹងថា អ្នកតំណាងសេដ្ឋកិច្ចមកពីបណ្តាប្រទេសរហូតទៅដល់១៣០បានចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិឆ្នាំ២០២២ ឬ SPIEF 2022 ដែលរុស្ស៊ីបានរៀបចំព្រឹត្តិការណ៍៍នេះនៅក្នុងទីក្រុង St.Petersburg។ SPIEF 2022 ឆ្នាំនេះគឺជាព្រឹត្តិការណ៍លើកទី២៥ និងបានប្រារព្វធ្វើឡើងចន្លោះពីថ្ងៃទី១៥ ខែមិថុនារហូតដល់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២២។
លទ្ធផលគួរជាទីគាប់ចិត្តបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ ពីព្រោះថាកិច្ចព្រមព្រៀងចំនួនដល់ទៅ៦៩០កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា និងមានតម្លៃរហូតទៅដល់៥,៦ទ្រីលានរូបល (ruble) ឬប្រមាណជា៩៧ពាន់លានដុល្លារអាមេរិក ហើយអត្រានេះមិនត្រឹមតែប៉ុណ្ណោះគឺមានការកើនឡើងដល់ទៅ៣០ភាគរយធៀបទៅនឹងវេទិកាដែលធ្លាប់បានធ្វើកាលពីឆ្នាំទៅដែលគ្រានោះទទួលបានត្រឹមតែ៣,៨ទ្រីលានរូបលប៉ុណ្ណោះ។
ក្នុងចំណោមកិច្ចព្រមព្រៀងធំៗដែលគេសង្កេតឃើញថា បានចុះហត្ថលេខានៅក្នុងអំឡុងពេល៤ថ្ងៃនេះគេជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអ្នកផលិតហ្គាសធំបំផុតរបស់រុស្ស៊ី Gazprom ជាមួយនឹងក្រុមហ៊ុនប្រេងចិន China National Petroleum Corporation ឬហៅកាត់ថា CNPC។ កិច្ចព្រមពៀងសំខាន់ៗជាបន្តបន្ទាប់មានដូចជាកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងរដ្ឋ Donetsk ព្រមទាំងកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំរវាងរុស្ស៊ី និងតួកគីចំពោះកិច្ចការងារប្រយុទ្ធប្រឆាំងភេវេរកម្មពួកជ្រុលនិយម និងការប្រើប្រាស់រូបិយវត្ថុសិប្បនិម្មិតជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content