ផែនទីហានិភ័យឥណទាននឹងជួយស្ថាប័នផ្តល់កម្ចីកំណត់សម្គាល់លើ​ហានិភ័យឥណទាននៅកម្ពុជាកាន់តែងាយស្រួល

ភ្នំពេញ ៖ ក្រុមហ៊ុន​​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC)) បានប្រកាសដាក់ឱ្យដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុងប្រទេសដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បីតាមដានកម្រិតហានិភ័យឥណទាននៅតាមទីតាំងភូមិសាស្ត្រជាច្រើន។ 

ក្រុមហ៊ុន​​ CBC បានបញ្ជាក់ថា ផែនទីហានិភ័យឥណទាន គឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពីក្រុមហ៊ុន CBC​ ដែលបង្កើតឡើងក្នុង​ទម្រង់ជាផែនទីអន្តរកម្ម​  និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើ​ហានិភ័យឥណទានរបស់ស្ថាប័នខ្លួនពីទីតាំងមួយទៅទីតាំងមួយទៀតបានយ៉ាងងាយស្រួល។

ក្រុមហ៊ុន CBC តែងតែពង្រឹងបន្ថែមលើសេវាវិភាគទិន្នន័យ និងឧបករណ៍វិភាគ និងដំណោះស្រាយធុរកិច្ចតាមបច្ចេកវិទ្យា ដើម្បីបង្កើតគុណតម្លៃដល់សមាជិកជាស្ថាប័នហិរញ្ញវត្ថុទាំងអស់​ ព្រមទាំងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃឌីជីថលនីយកម្ម និងការធ្វើសេចក្តីសម្រេចចិត្ត ដោយផ្អែកលើការវិភាគទិន្នន័យច្បាស់លាស់នៅក្នុងប្រទេស។

នៅឆ្នាំ២០២០ ក្រុមហ៊ុន CBC បានអភិវឌ្ឍន៍បន្ថែមលើសេវាវិភាគទិន្នន័យ (DAR) របស់ខ្លួនឱ្យក្លាយជាទម្រង់របាយការណ៍ឆ្លាតវៃមួយអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុជាសមាជិក អាចអនុវត្តយុទ្ធសាស្ត្រ និងផែនការនៃការអនុវត្តទៅតាមស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ ផែនទីហានិភ័យឥណទាន ត្រូវ​បាន​បង្កើតឡើង ​ដើម្បីប្រើប្រាស់ជាមួយគ្នា​នឹងសេវាវិភាគទិន្នន័យ (DAR) ជាជាងជាឧបករណ៍ដាច់តែឯង ដើម្បីឱ្យស្ថាប័ន​ហិរញ្ញវត្ថុ​អាចប្រើប្រាស់ ក្នុងការសម្រេចចិត្តលើផែនការយុទ្ធសាស្រ្តរបស់ស្ថាប័នដោយផ្អែកលើទិន្នន័យច្បាស់លាស់។

លោក អឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន​ CBC បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំមុននេះ យើងបានសង្កេតឃើញថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា​បានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថល និងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។

លោកបានថ្លែងបន្តថា ៖

“ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះ យើងមានសមាជិកសរុប ១៨០ ស្ថាប័ន ដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ​ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។​ ម៉្យាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការលើសេវា និងផលិតផលរបស់ខ្លួនទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឲ្យពួកគេមានតម្រូវការលើការវិភាគហានិភ័យលើកម្ចីនៅតាមតំបន់ ទាំងនោះ​។ ដូច្នេះហើយ ទើបឧបករណ៍វិភាគនេះគឺបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់សមាជិកយើង”

ផែនទីហានិភ័យឥណទានមិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពីបច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការរបស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្តដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការ​រៀបចំ​រចនាសម្ព័ន្ធ​ប្រតិប​ត្តិការ​កម្ចី​ឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគ​កម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយកទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។

ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន  ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្រ្តឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្រ្តទីផ្សារ និងការធ្វើ ផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។ ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិត ផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ(DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនី ដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង