ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីគោលបំណងក្នុងការជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ឱ្យបាន ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្ន វិនិយោគិនជាជនជាតិចិនបានឈរនៅលំដាប់លេខរៀងទី១ក្នុងបណ្តាក់ទុនវិនិយោគជាដៃគូជាមួយកម្ពុជា។

នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាក់គ្រឹះយ៉ាងរឹងមាំ មានភាពស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលជំនួបនេះបានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន បន្ទាប់ពីខកខានជួបគ្នាអស់មួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការចង់ឃើញនូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែខ្ពស់បន្ថែមទៀត បើទោះបីបច្ចុប្បន្នសម្រេចបានខ្ពស់ហើយក្តី។ សម្តេចចង់ឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងចិនសម្រេចបានប្រមាណ ១១ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជ -ចិន បានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន ឡើងដល់ជាង៩ពាន់លានដុល្លារទៅហើយ។ អ្វីដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិនចង់ឱ្យសម្រេចទៅដល់ ១៥ពាន់លានដុល្លារអាមេរិក”

សម្តេចតេជោ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មនេះអាចសម្រេចទៅបានដោយសារកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចូលជាធរមានហើយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយក៏មានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RCEP) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។
ពាក់ព័ន្ធនឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសំណើរបស់សម្តេចពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការបង្កើតអគ្គលេខាធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើចិន ឱ្យគាំទ្រលើសំណើនេះ ដោយសារតែចិនជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។ បន្ថែមពីនេះ សម្តេចតេជោ ក៏បានស្នើឱ្យរដ្ឋាភិបាលចិនបន្តជួយកម្ពុជា ជាពិសេសបើកទីផ្សារឱ្យកាន់តែធំសម្រាប់កសិផលរបស់កម្ពុជានបានស្នើចិនឱ្យបន្តបង្កើនការវិនិយោគនៅកម្ពុជា និងបង្កើនជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តម វ៉ាង យី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រើប្រាស់ជីវិតជួយកសាងប្រទេសកម្ពុជា ស្តារប្រទេសពីសង្គ្រាម និងកសាងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាពិសេសនោះ គឺបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក។
ឯកឧត្តម វ៉ាង យី ក៏បានសន្យាជំរុញការវិនិយោគនៅកម្ពុជា ហើយជំរុញសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅកម្ពុជាផងដែរ។ ដោយឡែកវ៉ាក់សាំងវិញ លោក វ៉ាង យី សន្យាថា ផ្តល់ជូនកម្ពុជារាល់ពេលមានតម្រូវការ ហើយពាក់ព័ន្ធនឹងកសិកផលវិញ ឯកឧត្តម វ៉ាង យី ក៏បានសន្យា ក្នុងការនាំចូលពីកម្ពុជាបន្ថែមទៀត ព្រោះចិនមានទីផ្សារធំ។
សូមបញ្ជាក់ថាកិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងជំនួបនេះឯកឧត្តម វ៉ាង យី ក៏បានគូសរំលេចពីការដើរតួនាទីយ៉ាងសំខាន់របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានបន្តវេននាឆ្នាំនេះ ដោយបានបញ្ជាក់ថា ចិន នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

ក្រុងតេហេរ៉ង់ ព្រមានប៊ុលហ្ការីជុំវិញផែនការចល័តទ័ពអាម៉េរិកនៅមូលដ្ឋានទ័ពអាកាស Bezmer
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
អ៊ីរ៉ង់បានចេញការព្រមានផ្ទាល់មួយទៅកាន់ប្រទេសប៊ុលហ្ការី ដោយអំពាវនាវដល់ប្រទេសនេះកុំអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់ទឹកដីដែនអាកាស ឬហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនសម្រាប់ប្រតិបត្តិការណាមួយ ដែលតម្រង់ទិសដៅវាយប្រហារលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 23/07/2026
ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/07/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content