កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី Daniele Franco ត្រូវបានបណ្តាញសារព័ត៌មានដកស្រង់សំដីថា ការចំណាយនៃការនាំចូលថាមពលនឹងមានការកើនឡើងទ្វេដងដល់ ១០០ ពាន់លានអឺរ៉ូក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ទីក្រុងរ៉ូម មិនអាចបន្តការចំណាយបែបនេះបានទៀតឡើយ ពីព្រោះវាកំពុងធ្វើឱ្យមានការប៉ះទង្គិចធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច។ នៅពេលខាងមុខ ស្ថានភាពរបស់អ៊ីតាលីអាចនឹងត្រូវប្រឈមមុខបញ្ហាបន្ថែមទៀតជាមួយនឹងបំណុលខ្ពស់របស់ខ្លួន ដោយសារការចំណាយលើការនាំចូលថាមពលនៅឆ្នាំនេះ បានកើនឡើងជិត ៦០ លានផោន ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប(GDP) ៣ ភាគរយ។

ប្រភពដដែលបានបង្ហាញថា អ៊ីតាលី បច្ចុប្បន្នពឹងផ្អែកលើការនាំចូលនៃថាមពលជិត ៧៥ ភាគរយ ហើយថ្មីៗនេះបង្កជាភាពងាយរងគ្រោះដល់ប្រទេសរបស់ខ្លួន ស្របពេលដែលវិបត្តិថាមពលកំពុងរីករាលដាលពេញតំបន់។ កាលពីដើមឆ្នាំ អ៊ីតាលី បាននាំចូលហ្គាសពីរុស្ស៊ី ៤០ ភាគរយ ប៉ុន្តែការនាំចូលនេះបានធ្លាក់មកត្រឹម ២៥ ភាគរយ នៅខែកក្កដា។ នៅខែកក្កដាដដែលនោះ សមាជិកសហភាពអឺរ៉ុបបានព្រមព្រៀងគ្នា កាត់បន្ថយការប្រើប្រាស់ហ្គាស ១៥ ភាគរយសម្រាប់ប៉ុន្មានខែខាងមុខ។ ការបោះជំហាននេះ គឺក្នុងគោលបំណងបង្កើនសន្តិសុខថាមពលក្នុងប្លុក ដោយការសន្សំសំចៃថាមពលសម្រាប់រដូវរងា ស្របពេលដែលវិបត្តិថាមពលក៏កំពុងកើនឡើងផងដែរ។ មុននេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និង ហ្គាស Eni របស់ប្រទេសអ៊ីតាលី លោក Claudio Descalzi បាននិយាយថា ប្រទេសអ៊ីតាលីអាចទ្រាំទ្រក្នុងរដូវរងាដោយគ្មានហ្គាសរបស់រុស្ស៊ីក្តី។ កាលពីថ្ងៃទី ៣១ ខែសីហា ក្រុមហ៊ុន Eni បានប្រកាសថា ក្រុមហ៊ុនរុស្ស៊ី Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអ៊ីតាលីពី ២៧ លានម៉ែត្រគូបមកត្រឹម ២០ លានម៉ែត្រគូប ហើយចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ក្រុមហ៊ុន Gazprom បានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងតាមរយៈបំពង់ Nord Stream 1 ក្រោមហេតុថាបណ្តាលមកពីបញ្ហាបច្ចេកទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content