កំពត ៖ សក្ដានុពលខេត្តកំពតនាពេលបច្ចុប្បន្ននេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះដែរគម្រោងអភិវឌ្ឍន៍២ នៅក្នុងខេត្តកំពតនឹងកាន់តែហុចសក្ដានុពលដល់ការវិនិយោគនៅក្នុងខេត្តបន្ថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។
លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Kampot បានមានប្រសាសន៍តាមទូរសព្ទ ប្រាប់ AMS ថា គម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងខេត្តកំពតដែលរដ្ឋាភិបាលបានបើកការដ្ឋានកាលពីប៉ុន្មានខែមុននេះ គឺជាកត្តាទាក់ទាញដល់វិនិយោគិនមកពីខាងក្រៅបន្ថែមទៀត ជាពិសេសនឹងធ្វើឱ្យតម្លៃដីធ្លី និងតម្រូវការដីធ្លីនៅក្នុងខេត្តកំពតមានកំណើនឡើងបន្ថែមទៀតនៅពេលខាងមុខនេះ។

លោកបានថ្លែងបន្តថា នៅពេលកំពង់ផែនេះសាងសង់រួច វានឹងអនុញ្ញាតឱ្យនាវាធំៗមកពីខាងក្រៅចូលចត និងនាំមកនូវភ្ញៀវទេសចរបរទេស ក៏ដូចជាវិនិយោគិនបរទេសចូលមកក្នុងខេត្តកំពតបន្ថែមទៀត ពេលនោះតម្រូវការនៃការស្នាក់នៅកន្លែងកម្សាន្តនៅក្នុងខេត្តកំពតនឹងកាន់តែកើនឡើង ដែលជាហេតុទាមទារឱ្យមានការអភិវឌ្ឍបន្ថែម ដូច្នេះហើយ អ្នកវិនិយោគនឹងមើលឃើញពីឱកាសនេះដើម្បីវិនិយោគយកចំណេញនៅពេលខាងមុខ។
លោក ជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunshine Real Estate ក៏បានឱ្យដឹងផងដែរថា ក្រៅពីកំពង់ផែទឹកជ្រៅ ដែលបានបើកការដ្ឋានសាងសាង់កាលពីពេលកន្លងមកនេះ រដ្ឋបាលខេត្តកំពតក៏បានគ្រោងសាងសង់ឆ្នេរកម្សាន្តនៅក្នុងខេត្តកំពត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកម្សាន្ត និងលំហែនៅក្នុងខេត្តកំពត។ នៅពេលនោះដែរ កំពតនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការវិនិយោគផ្ទះលំហែ សណ្ឋាគារ ភោជនីយដ្ឋានជាដើម។

លោកបានឱ្យដឹងទៀតថា ៖
“សម្រាប់បច្ចុប្បន្ននេះ សកម្មភាពវិនិយោគនៅក្នុងខេត្តកំពត វាមិនមានសកម្មភាពខ្លាំងប៉ុន្មាននោះទេ តែក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ខាងមុខ យើងរំពឹងថាកំពតនឹងទទួលបានការវិនិយោគកាន់តែច្រើនបន្ថែមទៀត ជាពិសេសនោះក្រោយពេលគម្រោងអភិវឌ្ឍន៍ទាំងពីរបានសាងសង់រួចរាល់ ហើយក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគិនឆ្លាតវៃ ដែលចេះឆក់យកឱកាសពីពេលនេះផងដែរ”
លោកបានបន្ថែមថា បើទោះបីជាបច្ចុប្បន្ននេះ សកម្មភាពវិនិយោគនៅក្នុងខេត្តកំពតបានថមថយតិចតួចក៏ពិតមែន តែសម្រាប់វិនិយោគិន ដែលបានដាក់ទុនវិនិយោគនាពេលកន្លងមកនេះ មិនបានបង្អង់ និងពន្យារពេលក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួននោះទេ ដោយពួកគេនៅតែបន្តសកម្មភាពរបស់ខ្លួនដើម្បីឱ្យបញ្ចប់ទៅតាមគម្រោងផែនការរបស់ខ្លួន។ វិនិយោគិនខ្លះដែលបានដាក់ទុនវិនិយោគនិ ងកំពុងអភិវឌ្ឍន៍គម្រោងនៅក្នុងខេត្តកំពត ក៏បានពង្រីកគម្រោងរបស់ខ្លួនទៅកាន់ទីតាំងផ្សេងទៀតផងដែ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគោលដៅនៃការអភិវឌ្ឍក្នុងចំណោមតំបន់ផ្សេងទៀត ក្នុងនោះដែរ រដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញទៅកាន់ខេត្តជាប់សមុទ្រ និងសាងសង់ផ្លូវក្នុងតំបន់នោះបន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ វិនិយោគិន និងប្រជាពលរដ្ឋក្នុងតំបន់នោះផ្ទាល់ផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content