ត្រចៀកក្រាញ់ងាយដាំ និងមានប្រយោជន៍ច្រើន ខណៈតម្លៃវាអាចលក់បានដល់ ២ម៉ឺនរៀលក្នុងមួយគីឡូ

ត្រចៀកក្រាញ់ គឺជាប្រភេទរុក្ខជាតិវល្លិ៍មួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ពិសេសគេអាចកិនធ្វើជាភេសជ្ជៈសុខភាពជំនួយសម្រួលដល់បញ្ហាក្រពះពោះវៀនថែមទៀតផង។ ហេតុនេះ ត្រចៀកក្រាញ់គឺជារុក្ខជាតិមួយមានប្រយោជន៍ច្រើន ដែលប្រជាជនគួរតែដាំតាមផ្ទះ ដោយសារវាងាយស្រួលដាំ និងទទួលបានផលលឿន។

អ្នកស្រី ញ៉ែម គុន្ធា អ្នកដាំ និងលក់ពូជត្រចៀកក្រាញ់នៅខេត្តបាត់ដំបង បានថ្លែងប្រាប់ AMS ថា ៖

“ដើមត្រចៀកក្រាញ់នេះងាយស្រួលដាំ ងាយថែទាំ ហើយបច្ចុប្បន្នយើងអាចលក់បានទាំងពូជ និងស្លឹកដែលគេទិញយកទៅ ដោយសារវាមានអត្ថប្រយោជន៍ច្រើន ពិសេសសម្រាប់ជំងឺក្រពះពោះវៀន”

អ្នកស្រី បានបន្ថែមថា ស្លឹកត្រចៀកក្រាញ់មានទីផ្សារណាស់ យើងបេះលក់ស្ទើរមិនទាន់ ដែលយើងអាចលក់បានក្នុងតម្លៃ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ចំណែកកូនវិញ យើងអាចលក់បានក្នុងតម្លៃ ៨០០០ រៀល ក្នុងមួយផើង។

អ្នកស្រី បានឱ្យដឹងថា ៖

“ក្រៅពីលក់ហើយ ខ្ញុំក៏បេះស្លឹកត្រក្រាញ់ទុកកិនលាយស្ករធ្វើជាភេសជ្ជៈញ៉ាំខ្លួន​ឯងផងដែរ ដោយសារវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព”

សម្រាប់អតិថិជនវិញ ភាគច្រើនជាអ្នកដែលបានស្គាល់ ក៏ដូចជាដឹងពីប្រយោជន៍របស់រុក្ខជាតិប្រភេទនេះ ទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលទិញជាស្លឹកបេះស្រាប់ៗយកទៅកិនលក់បន្ត ហើយខ្លះទៀតក៏ទិញកូនយកទៅដាំខ្លួនឯងតែម្ដង។

ពាក់ព័ន្ធនឹងការដាំវិញ អ្នកស្រី គុន្ធា បញ្ជាក់ទៀតថា រុក្ខជាតិត្រចៀកក្រាញ់ គឺមិនពិបាកក្នុងការដាំ និងថែទាំនោះទេ ដោយយើងទិញពូជទៅវាមានកូនតូចៗស្រាប់ ដែលយើងអាចដាំក្នុងផើង ឬអាចជ្រុំដី ឬធ្វើជារង ដាក់ដាំ និងស្រោចទឹក គឺវាអាចបោះដៃវារពេញថ្នាលតែម្ដង។

ចុងក្រោយ អាជីវករខាងលើក៏មានមតិចូលរួមដែរថា សម្រាប់បងប្អូនដែលមានដីទំនេរអាចសាកដាំបាន ដោយសាររុក្ខជាតិនេះងាយស្រួលដាំ ងាយថែទាំ និងផ្ដល់គុណប្រយោជន៍ច្រើនចំពោះអ្នកទទួលទាន។

គួរបញ្ជាក់ដែរថា ដើមត្រចៀកក្រាញ់ មានប្រយោជន៍ច្រើនដូចជា ជួយបន្ថយជំងឺលើសឈាម បំប៉នខួរក្បាល ព្យាបាលដំបៅក្រពះ បន្ថយកម្ដៅ ធ្វើឱ្យត្រជាក់ខ្លួនជាដើម។ ចំពោះកាកស្លឹកត្រចៀកក្រាញ់ដែលសល់ពីការធ្វើភេសជ្ជៈ គេអាចច្នៃលាបលើមុខ ដងខ្លួន ដៃ ជើង អាចជួយថែរក្សាស្បែក ឱ្យទន់រលោងស្អាតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី