ក្រោយពេល Alibaba ប្រកាសបំបែកខ្លួនជាក្រុមហ៊ុនថ្មីចំនួន៦នឹងធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះកើតឡើង?

បរទេស ៖ ​កាលពីថ្ងៃអង្គារ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួនគ្រោងនឹងបែងចែកអង្គភាពជា ៦ គឺ Cloud Intelligence Group, Taobao Tmall Commerce Group, Local Services Group, Cainiao Smart Logistics Group, Global Digital Commerce Group, និង Digital Media and Entertainment Group  ដើម្បីស្វែងរកមូលនិធិ ឬការចុះបញ្ជី ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ និងត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មិនធ្លាប់មានដ៏ធំបំផុតនៅក្នុងពិភពក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រវត្តិសាស្រ្តជាង ២៤ ឆ្នាំមកនេះ។

តើក្រោយការប្រកាសនេះវាបានធ្វើឲ្យទីផ្សារមានការប្រែប្រួលយ៉ាងណាខ្លះ?

ភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុងបានកើនឡើងដល់ទៅ ១៦,៣ ភាគរយ ហើយភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកបានកើនឡើង ១៤,៣ ភាគរយក្នុងពេលមួយយប់ ដែលនាំឱ្យសន្ទស្សន៍ហ៊ុន Hang Seng និង ទីផ្សារហ៊ុនកាន់តែមានភាពទូលំទូលាយ។

ស្របពេលនេះដែរ ក្រុមហ៊ុន SoftBank Group Corp នៅជប៉ុនដែលមានភាគហ៊ុន ១៣,៧ ភាគរយនៅក្នុង Alibaba បានកើនឡើងបន្ថែម ៦,២ ភាគរយ។ លើសពី ភាគហ៊ុននៅក្នុង JD.com Inc ដែលជាគូប្រជែងពាណិជ្ជកម្មអេឡិចត្រូនិកដ៏យូរអង្វែងរបស់ Alibaba បានកើនឡើងដល់ទៅ ៧,៨ ភាគរយ ហើយភាគហ៊ុនក្រុមហ៊ុន Tencent Holdings Ltd ដែលជាក្រុមហ៊ុនហ្គេមដ៏ធំបំផុតរបស់បានកើនឡើងរហូតដល់ ៥,១ ភាគរយ។ ការផ្លាស់ប្តូរនេះអាចក្លាយទៅជាពន្លឺថ្មីគួរឲ្យរីករាយមួយសម្រាប់អ្នកវិនិយោគជាច្រើនដែលកំពុងតែបន្តក្តីព្រួយបារម្ភលើបទប្បញ្ញត្តិដែលមានសម្ពាធលើវិស័យឯកជនរបស់ប្រទេសចិន។

លើសពីនេះផងដែរ ក្រុមហ៊ុន Alibaba បាននិយាយថា ខ្លួននឹងធ្វើសន្និសីទមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការបំបែកខ្លួនលើកនេះ ហើយនាយកប្រតិបត្តិ លោក Daniel Zhang ក៏នឹងអាចនឹងចូលរួមផងដែរ។ ការបង្រ្កាប និងរឹតត្បិតរបស់របស់រដ្ឋាភិបាលចិនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះលើក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនដែលភាគច្រើនជាអ្នករកស៊ីលើវិស័យអនឡាញ វិស័យអប់រំឯកជន និងវិស័យអចលនទ្រព្យបានធ្វើឲ្យខាតបង់តម្លៃទីផ្សាររាប់ពាន់លានមកហើយ និងក៏បានបង្កជាសម្ពាធដ៏តានតឹងសម្រាប់ក្រុមអ្នកវិនិយោគិនដែរ។

តាមផែនការដែលបានប្រកាស Alibaba ខ្លួនឯងនឹងរៀបចំឡើងវិញក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនកាន់កាប់ដោយលោក Zhang ដែលនៅតែរក្សាតំណែងជានាយកប្រតិបត្តិក្រុម ហើយផ្នែករងទាំង ៦ ដោយក្រុមហ៊ុននីមួយៗមាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាផ្ទាល់ខ្លួន។ លោក Zhang ក៏នឹងដឹកនាំអង្គភាពផ្តោតលើ Cloud ផងដែរ។ ទោះជាយ៉ាងណាក្តី វាមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Alibaba ដកខ្លួនចេញពីអង្គភាពអាជីវកម្មរបស់ខ្លួន ដោយសារកាលពីឆ្នាំ ២០១១ ក្រុមហ៊ុននេះបានដកខ្លួនចេញពីក្រុមហ៊ុន Alipay ដែលជាក្រុមហ៊ុនទូទាត់ដ៏លឿនរបស់ខ្លួន ដែលក្រោយមកបានវិវត្តទៅជា Ant Group ដែលជាក្រុមហ៊ុន Fintech ដ៏ធំទៅវិញ។

អ្នកវិភាគមួយចំនួនយល់ឃើញថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ Alibaba គឺជាការពិសោធន៍ដ៏សំខាន់ថ្មីមួយ ដែលនឹងសាកល្បងថា តើក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសចិនអាចបំពេញតម្រូវការរបស់ទីក្រុងប៉េកាំងក្នុងការរួមចំណែកដល់សង្គមបាន ឬអត់ ខណៈដែល Alibaba គឺជាគោលដៅធំមួយក្នុងអំឡុងពេលនៃការបង្ក្រាបនាពេលកន្លងមក។ កំឡុងពេលនោះ ក្រុមហ៊ុននេះបានប្រឈមមុខដោយត្រូវបានត្រួតពិនិត្យទៅលើពាណិជ្ជកម្មអេឡិចត្រូនិក E-commerce ការអនុវត្តសុវត្ថិភាពទិន្នន័យនៅក្នុងអាជីវកម្មជាមួយនឹងសេវាកម្ម Cloud និងការអនុវត្តការងារសម្រាប់អង្គភាពចែកចាយផ្សេងទៀត។

នៅចុងឆ្នាំ ២០២១ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនបានចាកចេញពីប្រទេសចិន ហើយបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗគ្នា។ ដូច្នោះហើយ ការត្រឡប់មកវិញរបស់លោក Ma និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ភាពជាអ្នកដឹកនាំថ្មី និងរដ្ឋាភិបាលក្នុងតំបន់បានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់វិស័យឯកជនរបស់ចិន ដោយផ្តល់ទំនុកចិត្តដល់វិនិយោគិន។ ស្របពេលនេះផងដែរ អ្នកវិភាគក៏យល់ឃើញថា ការបំបែកជាក្រុមហ៊ុនផ្សេងៗគ្នារបស់ Alibaba អាចនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនផ្សេងទៀតអោយកាន់តែមានភាពទូលំទូលាយ។ ក្រៅពីមានហ្គេមជាស្នូល និងអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសង្គម Tencent ក៏មានបច្ចេកវិទ្យា cloud និង fintech ផងដែរ ហើយ JD.com បានបង្កើតបច្ចេកវិទ្យាមួយចំនួនរួមទាំង JD Logistics Cloud និង AI ជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី