សហគមន៍ចំនួនពីរ ទទួលបានលទ្ធផលល្អពីការសាក​ល្បងបណ្ដុះកូនក្រវាញ

ក្រវាញ គឺជារុក្ខជាតិដែលដុះនៅតាមតំបន់ការពារធម្មជាតិ និងដែលរងការគំរាមកំហែងពីការដកហូត លើសកម្រិតរបស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញនោះ ដោយសារវាជារុក្ខជាតិដែលមានតម្រូវការខ្ពស់ ហើយគេក៏អាចប្រើជាគ្រឿងទេសក្នុងការចម្អិនអាហារក៏បាន និងអាចយក​ទៅ​ធ្វើ​ជាឱសថក៏បាន។

កន្លងមក គេធ្លាប់សាកល្បងដាំដុះរុក្ខជាតិប្រភេទនេះដែរតែមិនបានផល ប៉ុន្តែវាក៏មិនមែនបាន​ន័យថា គេមិនអាចដាំបាននោះដែរ។ ដើម្បី​លើក​ស្ទួយ​ជីវភាពសហគមន៍ ក្រសួងបរិស្ថានបានចាត់តាំងក្រុម​ការងារក្នុងការបង្ហាត់បង្រៀន ក៏ដូចជាផ្ដល់កូនក្រវាញសម្រាប់សហគមន៍ចំនួន​ពីរ​យក​ទៅដាំដុះ។

សហគមន៍ទាំងពីរនេះ គឺសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្ថិត​នៅ​ក្នុងខេត្តបាត់ដំបង។ ការដាំដុះនឹងផងដែរ នឹង​ត្រូវធ្វើឡើងលើផ្ទៃដីដែលជាកម្មសិទ្ធិរួមរបស់សហគមន៍ និងស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ សហគមន៍។

គិតចាប់ពីអំឡុងខែមករា ដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ការដាំដុះក្រវាញ​នៅក្នុងសហគមន៍​តំបន់ការពារធម្មជាតិភូមិទំព័រ មានការ​លូត​លាស់ល្អ និងអាចចែកចាយបន្តទៀតសម្រាប់ដាំដុះនៅ​ក្នុងសហគមន៍ផងដែរ។

លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានលើកឡើងថា ក្នុងការបណ្តុះ ២ វគ្គកន្លងមក ពោលគឺចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចំនួនកូនក្រវាញសរុប ៦៨០០ កូន ហើយលោកសង្ឃឹមថា តាមរយៈការបណ្តុះកូនក្រវាញនេះ និងការចែក​ចាយ​សម្រាប់​ការយកទៅដាំនៅថ្ងៃខាងមុខនឹងទទួលលទ្ធផលល្អមិខាន។

ជាមួយគ្នានេះដែរ លោកនឹងជំរុញដល់ប្រជាសហគមន៍ក្នុងការដាំក្រវាញឱ្យកាន់តែច្រើន ដើម្បីបង្កើន​ចំនួនពូជក្រវាញក្នុងតំបន់​សហគមន៍ និងពិសេស​ជាងនេះ គឺការផ្គត់ផ្គង់អាហារក្រវាញប្រចាំ​សហគមន៍របស់លោកកាន់តែសម្បូរបែបថែមទៀត។ សម្រាប់សហគមន៍តំបន់ការពារ​ធម្មជាតិអូរជាំវិញ ក៏កំពុងតែដាំដុះកូនក្រវាញដែលផ្ដល់ដោយក្រសួងបរិស្ថាននៅលើផ្ទៃដីចំនួន ៥ហិកតា ហើយមកដល់ពេលនេះ​គឺក្រវាញមាន​ការ​លូតលាស់ល្អ។

លោក គីម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំបានឲ្យដឹងថា លោកមាន​បំណងចង់ផ្សុំាកូនក្រវាញឲ្យបានកាន់តែច្រើន ដើម្បី​អាច​មានលទ្ធភាពចែកចាយឲ្យប្រជាជានក្នុងសហគមន៍បានដាំដុះគ្រប់គ្នា។ ជំហានបន្ទាប់ គឺចែកចាយទៅដល់សហគមន៍ផ្សេងៗទៀត នៅ​ទូទាំង​ប្រទេសតែម្ដង។

​ គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតែងតែចេញ​ទៅ​​ប្រមូលផលក្រវាញ នៅតាមជួរភ្នំ​នៅ​រដូវ​​ភ្លៀងធ្លាក់ ដោយក្នុងរយៈពេល២ ទៅ៣ខែ ពួកគេអាចរក​ចំណូល​ប្រមាណចាប់ពី ៣០០ដុល្លារ ទៅ៥០០ដុល្លារ។ ក្នុងនោះ ក៏មាន​ប្រជា​ពលរដ្ឋដែល​អាចរក​ចំណូលប្រមាណ ១ ០០០ ទៅ ១ ៥០០ដុល្លារពីក្រវាញផងដែរ។ សម្រាប់ដើមក្រវាញខ្ចីមានតម្លៃចាប់ពី ១០ ០០០រៀល ទៅ ១៥ ០០០រៀល រីឯផ្លែក្រវាញមិនទាន់ស្ងួត លក់បាន១គីឡូ ១ម៉ឺនរៀល ខណៈផ្លែក្រវាញក្រៀមមានតម្លៃចាប់ពី៤ ទៅ៥ម៉ឺនរៀល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី