ក្នុងខែឧសភា កម្ពុជាអនុម័ត និងគាំទ្រគម្រោងវិនិយោគថ្មីសរុបជាទំហំទឹកប្រាក់ ៦០លានដុល្លារ

ភ្នំពេញ៖ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគាំទ្រ និងអនុម័តលើគម្រោងស្នើសុំវិនិយោគបង្កើតរោងចក្រ រួមទាំងគម្រោងផ្សេងៗទៀតសរុបជាទំហំទឹកប្រាក់ប្រមាណ ៦០,១៤លានដុល្លារ និងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែង។

គម្រោងទាំង ១០ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនាខែឧសភាកន្លងទៅនេះរួមមាន៖

១. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កណ្ដាលរបស់ក្រុមហ៊ុន ​“BOLITO GARMENT CO., LTD”  ក្នុង​ទុន​វិនិយោគ ៥,២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៣៣៦ កន្លែង។

២. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង​នៅ​រាជធានី​ភ្នំពេញរបស់ក្រុមហ៊ុន​“XIN LI AN SHOES CO., LTD” ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៦៨ កន្លែង។

៣. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺរបស់ ក្រុមហ៊ុន​“NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៣១ កន្លែង។

៤. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺរបស់ ក្រុមហ៊ុន​GENMEI INDUSTRIAL (CAMBODIA) CO., LTD ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៨ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៧៦៩ កន្លែង។

៥- គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើងរបស់ ក្រុមហ៊ុន​TAI FONG SHOES(CAMBODIA)MANUFACTURING CO., LTD ស្ថិតនៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៦ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៩២៨ កន្លែង។

៦. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ នៅ​រាជធានី​ភ្នំពេញរបស់ ក្រុមហ៊ុន​“Z.S.M GARMENT (CAMBODIA) CO., LTD”  ទុន​វិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨៨៦ កន្លែង។

៧. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្ត​កំពង់ស្ពឺរបស់ ក្រុមហ៊ុន “SUXINGMAX GARMENT (CAMBODIA) CO., LTD”  ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,០៤ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.១៨៦ កន្លែង។

៨. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​គ្រប់​ប្រភេទរបស់ ក្រុមហ៊ុន “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត​, ខេត្ត​ស្វាយរៀង​, ក្នុង​ទុន​វិនិយោគ​ប្រមាណ ១៣,២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៩២ កន្លែង។

៩. គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង ឧបករណ៍​អគ្គិសនី អំពូល​លម្អ គ្រឿង​ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គំ​អំពូល​លម្អ​គ្រប់​ប្រភេទរបស់ក្រុមហ៊ុន “XINKAIDA LIGHTING CO., LTD.”  នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត​, ខេត្ត​ស្វាយរៀង​, ក្នុង​ទុន​វិនិយោគ​ប្រមាណ ៨ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២៤១ កន្លែង។

១០. គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ការិយាល័យរបស់ ក្រុមហ៊ុន​“GUANGBO (CAMBODIA) INDUSTRIAL CO., LTD.”  នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេម​បូឌាន ចេ​ជាង ហ្គ័រ​ជី, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុន​វិនិយោគ​ចំនួន ២ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៥០ កន្លែង។

គួរបញ្ជាក់ថាកាលពីអំឡុងខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត និងគាំទ្រគម្រោងវិនិយោគបងើ្កតរោងចក្រចំនួន ២០គម្រោង ដែលគិតជាចំនួនទឹកប្រាក់សរុបមានចំនួន ២៤៧,៧ លានដុល្លារអាមេរិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)