ការទិញផ្ទះបង់រំលស់​ជាមួយម្ចាស់បុរី ដោយមិនសិក្សា​ពីហិរញ្ញវត្ថុជាមុន​នឹង​ប្រឈមហានិភ័យខ្ពស់

ភ្នំពេញ ៖ កំណើននៃអ្នកទិញផ្ទះ​បង់រំលស់​នៅក្នុងប្រទេ​សកម្ពុជា​បានកើនឡើ​ងខ្លាំង​ក្នុ​ងអំឡុង​មុនពេល​នៃ​វិបត្តិ​​កូវីដ​១៩ ពោលគឺនៅមុនឆ្នាំ២០២០​ ក្នុងគ្រាដែលសេដ្ឋកិច្ច​កម្ពុជាកំពុង​មានសន្ទុះកើនខ្លាំង ពោលគឺពល​រដ្ឋ​​ងាយស្រួលក្នុងកា​ររកបានចំណូលដែលធ្វើឱ្យ​សន្ទុះនៃការទិញផ្ទះបង់រំលស់កើនឡើង ប៉ុន្តែក្នុងនោះមានពលរដ្ឋ​មួយ​ចំនួនធំ​​មិន​បាន​សិក្សា​​​លំអិត​ពីចរន្តហិរញ្ញវត្ថុ​ឱ្យបានច្បាស់​ ហើយ​ភាគ​ច្រើន​ទិ​ញជា​មួយ​បុរី​​ដោយ​ការ​រំលស់​សុទ្ធ​។​

ការទិញផ្ទះបង់រំលស់​ជាមួយបុរី មិនមានភាពស្មុគ្រស្មាញសម្រាប់អតិថិជន​នោះទេ ដោយអតិថិ​ជនគ្រាន់តែ​កា​ន់​អ​​ត្ត​សញ្ញា​ណបណ្ណមួយសន្លឹក ​​និងមានប្រាក់​បង់ប្រចាំខែ​នោះបុរីនឹង​ធ្វើកិច្ច​សន្យា​ភ្លាម​ ​ហើយក៏ចាប់ផ្ដើម​គិតការ​ប្រាក់ពីអតិថិជន​ភ្លាម ទាំង​ដែលផ្ទះនោះមិនទាន់បានសាងសង់នៅឡើយ ។ ការទិញផ្ទះបង់រំលស់​ជាមួយបុរីផ្ទាល់​មានអត្រាការ​ប្រាក់ខ្ពស់ជាង​ធនាគារ ដោយ​បុរីខ្លះមានអត្រា​ការប្រាក់ដល់ទៅ១ភាគរយ​ក្នុងមួយខែ ខ្លះទាប​ជាង​នេះ ប៉ុន្តែជាទូទៅ​គឺ​១ភាគរយ​​​ ខណៈធនាគារ​បានផ្ដល់​ប្រាក់កម្ចីសម្រាប់ទិញផ្ទះ គិតអត្រា​ការ​ប្រាក់​ត្រឹម​តែ ៧ ទៅ ៩ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ  ដែល​មានន័យថា ក្នុង​មួយខែការប្រាក់មិនដល់​១ភាគរយ​នោះទេ ។

ការទិញផ្ទះ​ដោយមិនបានសិក្សា​លម្អិត​ពីហិរញ្ញវត្ថុ​ ចំណូល​និងចំណូល ធ្វើឱ្យ​ប្រឈមនឹងកត្តា​ជាច្រើន ជាក់​ស្ដែង​​កន្លងមកនេះមាន​ប្រជាពលរដ្ឋជាច្រើន​បានជួបប្រទះ​នឹង​បញ្ហា​ ដោយក្រុមហ៊ុន​រឹបអូស​ផ្ទះត្រ​លប់​ទៅ​វិ​ញ​​​ព្រោះតែមិនមាន​លទ្ធភាពបង់​ប្រចាំខែទៅក្រុមហ៊ុន​ដោយសារវិបត្តិសេដ្ឋកិច្ច ។​

ក្រុមហ៊ុនអភិវឌ្ឍន៍មិនបានខាត​នោះទេ គឺមានតែចំណេញលើចំណេញ​ក្នុងពេលដែលក្រុមហ៊ុន​រឹបអូស​ផ្ទះពីអតិ​ថិជ​ន ទី១​ ផ្ទះនោះ​អាច​លក់​ចេញវិញក្នុងតម្លៃដដែល ឬខ្ពស់​ជាង​តម្លៃដើម។ ឧទាហរណ៍ថា ផ្ទះនោះកាល​ពី​លក់​ឱ្យអតិថិជនទី១​ក្នុងតម្លៃ៥ម៉ឺនដុល្លារ ​​ហើយរឹបអូស​មកវិញ ​និងលក់​បន្ត​អាច​បាន​លើស​ពី៥ម៉ឺនដុល្លារអាមេរិក ។ ទី២ ប្រាក់ដែលអតិថិជន​បង់ទៅក្រុមហ៊ុន​ភាគច្រើនគឺជា​ការ​ប្រាក់​ បើទោះបី​ជា​ក្រុម​ហ៊ុន​យល់ព្រមឱ្យ​ប្រាក់​ទៅ​អតិថិជនវិញក៏​ឱ្យ​ប្រាក់ដើម​ប៉ុណ្ណោះ។ ឧទាហរណ៍ថា​​ អតិថិជនបង់​ប្រាក់អស់​៣០​ខែ​ដោ​យមួយខែ​៥០០​ដុល្លារ​អាមេរិក​ សរុបទាំងអស់១៥០០០ដុល្លារអាមេរិក។ ភាគច្រើននៃប្រាក់ ១៥ ០០០ដុល្លារ​នេះ គឺការ​ប្រាក់​ ហើយប្រាក់ដើមយ៉ាងច្រើនត្រឹម ២០០០ ទៅ ៣០០០ដុល្លារ​ប៉ុណ្ណោះ។​

កន្លងទៅនេះ ក៏មាន​ពលរដ្ឋ​ទិញផ្ទះក្នុង​បុរី​មួយ​តម្លៃ២០ម៉ឺនដុល្លារ​អាមេរិក ហើយ​បានបង់រំលស់​ជាច្រើនខែ សរុបជាទឹកប្រាក់១០​ម៉ឺនដុល្លារអាមេរិក តែ​អ្វីដែលភ្ញាក់​ផ្អើល​នោះ គឺប្រាក់ដើម​ដែល​បានបង់​មានត្រឹម​តែ ​៩ ០០០​​​ដុល្លារ​អាមេរិកប៉ុណ្ណោះ ហើយ​ ៩១ ០០០ដុល្លារទៀត​គឺជា​អត្រា​ការប្រាក់​ទាំងអស់។ នេះគឺជា​មេរៀន​សម្រាប់​​ពលរដ្ឋក្នុងការ​ពិចារណា​លើការ​ទិញផ្ទះបង់រំសល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍​។

ត្រង់ចំណុចនេះ អ្នកជំនាញនៃវិស័យហិរញ្ញវត្ថុ​បានបង្ហាញពីការគណនា​ហិរញ្ញវត្ថុមុននឹង​សម្រេចចិត្តទិញផ្ទះ ដោយក្នុងនោះ អតិថិជនមិនគួរ​ទិញផ្ទះបង់រំលស់​ដោយចំណាយលើស​ពី៣០ភាគរយ​នៃប្រាក់ចំណូលប្រចាំខែនោះទេ។ អតិថិជនត្រូ​វចេះ​បែង​ចែកហិរញ្ញវត្ថុ​ដែលទទួលបានប្រចាំខែទៅលើផ្នែកផ្សេងទៀត ដូចជា​ថ្លៃហូប​ចុក ថ្លៃចំណាយ​ប្រចាំថ្ងៃ​ និង​សន្សំទុ​ក​មួយផ្នែក។ ប៉ុន្តែ​ពលរដ្ឋមួយចំនួនមិនសូវ​បានគិតគូរពីចំណុច​នេះ​ឡើយ ហើយទិញ​បង់​ប្រចាំខែ​ស្ទើរ​តែ​៧០ភាគរយ ៨០ភាគរយ​នៃប្រាក់ចំណូល​របស់ខ្លួនក៏មានដែរ ដូច្នេះហើយទើប​ធ្វើឱ្យ​អ្នកទិញ​ផ្ទះខ្លះ​បានប៉ុ​ន្មាន​ឆ្នាំ​ត្រូវ​ប្រគល់ផ្ទះទៅក្រុមហ៊ុនវិញ ខ្លះទៀត​មិនទាន់ទាំងបានផ្ទះស្នាក់​នៅផងក៏​ត្រូវ​បោះបង់​ការ​បង់​ប្រចាំខែ ដែល​ធ្វើឱ្យ​ខាត​ទាំងថវិកា​ និងពេលវេលា​ ចំណែកឯក្រុមហ៊ុនវិញមិនមាន​ខាតបង់នោះទេ ព្រោះប្រសិនបើអតិថិជន​មិនមានលទ្ធភាពបង់ ​ក្រុមហ៊ុនមានសិទ្ធិ​យកផ្ទះដាក់លក់​បន្តជាការ​ស្រេច៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា និង បន្តគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន

ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

ក្រសួងទេសចរណ៍បានព្យាករណ៍នូវកំណើនទេសចរ ក្នុងឆ្នាំ២០២៦ គ្រោងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពីប្រមាណ ៥,៦លាននាក់ ដល់ ៥,៨លាននាក់

កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កម្ពុជា និងវៀតណាម គ្រោង​នឹង​សាងសង់ច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ នៅក្នុងឆ្នាំនេះ ស្របពេលកម្ពុជា កំពុងមានបញ្ហា​ព្រំដែនគោកជាមួយប្រទេសថៃ។

កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

មន្ត្រីរដ្ឋាភិបាល​ បានអះអាងថា កម្ពុជា កំពុង​ងាក​ទៅរក​ការផ្គត់​ផ្គង់​ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)