ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិ

ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល បានប្រារព្ធឡើងក្រោមប្រធានបទ​ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នៅបរិវេណផ្សារទំនើបអូឡាំព្យាចាប់ពីថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ បានរៀបចំអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមិថុនា ក្រោមប្រធានបទ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នៅផ្សារទំនើបអូឡាំព្យា។ កម្មពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ៍ ទេសរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ព្រឹត្តិការណ៍នេះ ជាវេទិការដើម្បីគៀងគរភាគីពាក់ព័ន្ធ រួមគ្នាបង្កើតបណ្តាញ និងផ្លាស់ប្តូរចំណេះដឹងអំពីការជំរុញកំណើនសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងនោះផងដែរក៏មានការពិភាក្សាផ្តោតទៅលើការបង្កើតបរិយាកាសអំណោយផលសម្រាប់ភាពធន់ និងបរិយាប័ន្នភាព របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈ គោលនយោបាយ និងគម្រោងហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលចូលរួមក៏មានឱកាសបង្ហាញ  ផលិតផល និងសេវាកម្មរបស់គាត់ទៅកាន់ទស្សនិកជនឱកាន់តែទូលំទូលាយផងដែរ។

ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដម  ឈា  ឡាយហ៊ី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានមានប្រសាសន៍ដែរថា៖

“ដោយហេតុថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ជំរុញអោយមានការបង្កើតថ្មី និងការចូលរួមលើកកម្ពស់បរិយាប័ន្នភាព។ ដោយទទួលស្គាល់អំពីសារៈសំខាន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងតួនាទីដ៏សំខាន់របស់ពួកគាត់ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទើបមហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកំណត់ថ្ងៃទី ២៧-២៨ មិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម។​”

ទន្ទឹមគ្នានេះដែរ កញ្ញា Sita Zimpel ប្រធានគ្រប់គ្រងគម្រោង GIZ ASEAN-SME បានរៀបរាប់ពីតម្រូវការសំខាន់ៗសម្រាប់ MSMEs ដែលពួកគាត់ត្រូវដឹង ក្នុងការអភិវឌ្ឍខ្លួនដើម្បីអាចនាំចេញផលិតផលខ្មែរដើម្បីចូលទៅក្នុងទីផ្សារបរទេសដែរថា ដើម្បីអាចនាំផលិតផលចេញទៅបាន ម្ចាស់អាជីវកម្មត្រូវតែដឹងនូវបីចំណុចសំខាន់ៗគឺ ចំណេះដឹងមូលដ្ឋានរួមមាន ចំណេះដឹងក្នុងការគ្រប់គ្រង ចំណេះដឹងហិរញ្ញវត្ថុ បញ្ហាពន្ធដារ និងបញ្ហាដទៃទៀតក្នុងការនាំផលិតផលរបស់ខ្លួនទៅទីផ្សារក្រៅប្រទេសបាន។ ទីពីរគឺ ចំណេះដឹងប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ទីផ្សារបច្ចុប្បន្ន និងចុងក្រោយគឺ ការយល់ដឹងពីគោលនយោបាយថ្មីៗ ក្នុងការទាញយកអតិថិជន និងការប្រកួតប្រជែងជាមួយអាជីវកម្មដទៃប្រកបដោយតម្លាភាព។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និង Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH តាមរយៈគម្រោង ASEAN-SME II, ICONE និង ARISE Plus ជាមួយនឹងការផ្តល់មូលនិធិ។ ពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ)និងសហភាពអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង