ឆ្នាំ២០២៣​ ការផ្គត់ផ្គង់​ខុនដូ​នៅកម្ពុជា​រំពឹង​មានត្រឹមតែជាង​ ៨ ០០០​យូនីតប៉ុណ្ណោះ

ភ្នំពេញ ៖ ចាប់តាំងពី​ឆ្នាំ២០២០មក ពោលគឺចាប់តាំងពីពិភពលោក​ទទួល​រង​​នូវ​វិបត្តិកូវីដ​១៩​ឃើញថា ​ការ​អភិវ​ឌ្ឍ​​​​​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាននិន្នាការថមថយ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ក្នុង​ឆ្នាំ២០២៣​នេះ តា​មការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ​អន្តរជាតិដែលមានមូលដ្ឋាន​​ក្នុងប្រទេសកម្ពុជា​មួយបា​ន​​ប​ង្ហាញថា ​ការ​ផ្គ​ត់​ផ្គង់​ខុនដូ​ក្នុង​ឆ្នាំ២០២៣​នេះ​រំពឹងថា​នឹង​មានត្រឹមតែ ៨ ០០០យូនីត​ប៉ុណ្ណោះ ។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​ CBRE Cambodia បានបង្ហាញថា​ ក្នុងឆមាស​ទី១​ឆ្នាំ២០២៣​នេះ ការអភិវឌ្ឍខុនដូ​ថ្មីៗ ក្នុងប្រទេស​កម្ពុជាសម្រេចបានប្រមាណតែ ១ ៦០០យូនីត​ប៉ុណ្ណោះ ខណៈ​ពេញមួយ​ឆ្នាំ២០២៣​ ការ​ផ្គត់ផ្គង់​ខុនដូនៅក្នុងប្រទេស​កម្ពុជា​រំពឹង​មានតែ​ ៨ ០០០យូនីត​ ។​

របាយការណ៍ដដែលឱ្យដឹងថា​ ក្នុងរយៈពេល​១០ឆ្នាំកន្លងមក​នេះ ការអភិវឌ្ឍ​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​ឃើញថា​មានតែ២ឆ្នាំប៉ុណ្ណោះដែលមាន​ការអភិវឌ្ឍខ្ពស់​ ក្នុងនោះគឺឆ្នាំ២០១៥ និងឆ្នាំ២០១៩ ។ ឆ្នាំ២០១៥ គឺជា​ឆ្នាំដែល​វិនិយោគិន​ចិន​ចូលមកកម្ពុជា​ច្រើន ហើយឆ្នាំនោះដែរ​ការអភិវឌ្ឍ​ខុនដូថ្មីៗ​មានច្រើន​គម្រោង ​ជាពិសេស​គម្រោង​នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក​ក្នុង​ឆ្នាំ២០១៩ ជា​ឆ្នាំដែលចាត់ទុកថា​វិស័យ​អច​ល​ន​ទ្រ​​ព្យ​​ក្នុង​ប្រទេស​កម្ពុជា​បានឡើ​ងដល់​ចំណុច​កំពូល​ ដូច្នេះ ក្នុងឆ្នាំនោះ វិស័យ​អចលនទ្រព្យ​ស្ទើរតែ​គ្រ​ប់ផ្នែ​ក​ទៅ​ហើ​យ​ ​មានការ​កើនឡើង​ដល់​ចំណុចកំពូល និងបានថមថយ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំនោះ​​មក។​

ក្នុងឆ្នាំ២០២៣ ​រយៈពេ​ល ១ឆមាស​កន្លងមក​នេះ មានតែគម្រោង​ខុនដូ​ប៉ុណ្ណោះ បានចាប់ផ្ដើម​អភិវឌ្ឍន៍ ខណៈ​ជាង​​១៥០​គម្រោងទៀត ដែល​បានអភិវឌ្ឍន៍​តាំងពីមុនៗ មកនោះ​នៅតែមិនទាន់​បានលក់​ចេញអស់​នៅឡើយ ។

របាយការណ៍របស់ក្រុមហ៊ុននេះក៏បានបង្ហាញតម្លៃ​ខុនដូ​លើទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២៣នេះ ដោយ​បង្ហាញថា​អត្រា​តម្លៃបន្តធ្លាក់ចុះ​ក្នុ​ងកម្រិតតិចតួច​ ជាក់ស្ដែង​ខុនដូតម្លៃ​ខ្ពស់ៗ​ បានធ្លាក់​ចុះ១ភាគរយ​ធៀបនឹង​ឆមាសមុន នឹងធ្លាក់ចុះ​៤ភាគរយ​ធៀបនឹង​ឆមាសទី១​ឆ្នាំមុន ។​ ខុនដូតម្លៃមធ្យម​បានធ្លាក់ចុះ ត្រឹមតែ ០,០៣​ភាគ​រ​យ​ធៀបនឹង​ឆមាសមុន និងធ្លាក់ចុះ៤ភាគរយ​ធៀបនឹង​ឆមាស​ទី​១ឆ្នាំមុន។ ដោយឡែក ​ខុ​ន​ដូ​ត​ម្លៃស​​មរ​ម្យ​វិញ​មានការធ្លាក់ចុះ ០,១ភាគរយ​ធៀបនឹងឆមាស​មុន និងធ្លាក់​ចុះ​២ភាគរយ​ធៀប​នឹង​រយៈ​ពេ​លដូ​ច​គ្នាកា​ល​ពី​ឆ្នាំ​មុន ។

ទីផ្សារ​ខុនដូ​ក្នុង​ប្រទេស​កម្ពុជា​នៅតែបន្តពឹង​ផ្អែក​លើ​វិនិយោគិន​បរទេស​ដដែល ជាពិសេស​វិនិ​យោ​គិ​ន​ម​កពី​ប្រ​​ទេស​ចិន និ​ងប្រទេស​ក្នុងតំបន់​អាស៊ាន បើទោះបីជា​បច្ចុប្បន្ន​ទីផ្សារ​មួយ​នេះ​មានប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ចាប់ផ្ដើមមានចំណាប់អារម្មណ៍​វិនិយោគិន​ច្រើនជាងមុនក្ដី ។​

អ្នកនាង​ ជិន​ ច័ន្ទដាលុច្ស​ ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យ​ CBRE Cambodia បាន​លើក​ឡើង​ផង​ដែរថា​ បើទោះបីជា​បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បានងាកទៅចាប់អារម្មណ៍​លើ​ខុនដូ​ដើម្បីកា​ររស់​នៅ​ និងវិនិយោគ​ក្ដី តែ​ទីផ្សារ​មួយ​នេះ​នៅតែពឹង​លើ​ជនបរទេស​ ដូច្នេះបើសិនជា​ជនបរទេស​ ជាពិសេស​វិនិយោគិនបរទេស​មិនទាន់មកបណ្ដាក់ទុនវិនិយោគ​ក្នុងប្រទេស​ច្រើន​ឡើងវិញទេ ទីផ្សារ​មួយនេះ​ក៏នៅតែមិនទាន់​ដូច​មុនបានដែរ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ

សំបក​កង់ឡាន​ផលិត​ក្នុងស្រុក ​នឹងអាច​​ដណ្ដើម​ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកទាំងស្រុងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

កម្ពុជា ​បាននិង​កំពុងផ្លាស់​ប្តូរពីប្រទេស​នាំចូល​សំបក​កង់ឡានពីបរទេស​ទាំង​ស្រុង ​មក​ជាការផ្គត់​ផ្គង់ដោយខ្លួនឯងបណ្ដើរៗ ហើយនឹងអាច​ជំនួស​ឱ្យរបស់នាំចូលបានទាំង​ស្រុង បន្ទាប់ពីរោងចក្រផលិតសំបកកង់ឡាន​​នៅក្នុងប្រទេ​ស ​បានដាក់ដំណើរការខ្សែច្រវាក់​ផលិត​កម្មជា​បន្ត​បន្ទាប់ ខណៈអ្នក​ប្រើប្រាស់កាន់តែច្រើនក៏ងាកមក​ប្រើ​របស់ក្នុងស្រុក​ជំនួសឱ្យការនាំចូលដែរ

តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា និង បន្តគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន

ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

ក្រសួងទេសចរណ៍បានព្យាករណ៍នូវកំណើនទេសចរ ក្នុងឆ្នាំ២០២៦ គ្រោងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពីប្រមាណ ៥,៦លាននាក់ ដល់ ៥,៨លាននាក់

កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កម្ពុជា និងវៀតណាម គ្រោង​នឹង​សាងសង់ច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ នៅក្នុងឆ្នាំនេះ ស្របពេលកម្ពុជា កំពុងមានបញ្ហា​ព្រំដែនគោកជាមួយប្រទេសថៃ។

កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

មន្ត្រីរដ្ឋាភិបាល​ បានអះអាងថា កម្ពុជា កំពុង​ងាក​ទៅរក​ការផ្គត់​ផ្គង់​ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)