ដីធ្លីក្នុង​ខណ្ឌទាំង ៣ ដែលមានតម្លៃទាបជាងគេ​ក្នុង​រាជធានីភ្នំពេញ​សម្រាប់ពិចារណា​ក្នុងការ​វិនិយោគ

ភ្នំពេញ ៖ នៅក្នុង​រាជធានីភ្នំពេញ គ្រប់តំបន់​មិនមែនសុទ្ធតែដីមានតម្លៃខ្ពស់នោះទេ វាមានតំបន់ខ្លះខ្ពស់ តំបន់ខ្លះទាប ហើយ​សម្រា​ប់​តំបន់​ដែល​មាន​តម្លៃ​ដីធ្លីទាប គេអាច​ទិញដើម្បី​ទុកវិនិយោគ​បាន ។ នៅថ្ងៃនេះ ពី​ AMS Economy នឹង​បង្ហា​ញ​ពីតំបន់ក្នុង​រាជធានីភ្នំពេញដែលមានតម្លៃដីធ្លីទាប​គេ​ក្នុង​ចំ​ណោ​ម​បណ្ដាខណ្ឌទាំង១៤ ។

​បើតាមការ​វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំបន់ដែលមានតម្លៃដីធ្លីទាប​គឺភាគច្រើន​ជា​​តំបន់​ដែលនៅជាយក្រុង​ ឬឆ្ងាយពីទី​ប្រជុំ​ជន ក្នុងនោះដែរ​ មានខណ្ឌចំនួន​៣ដែលមានតម្លៃដីទាប​ជា​ងគេ​ ៖

១.ខណ្ឌដង្កោ ៖ ខណ្ឌដង្កោ​ ជា​តំបន់នៅប៉ែកខាង​ត្បូងរាជធានីភ្នំពេញ ហើយខណ្ឌនេះ​ គឺជា​ខណ្ឌដែលនៅ​ជាយ​រា​ជ​ធា​នីភ្នំពេញ និងមាន​ព្រំ​ប្រ​ទល់​ជាប់​នឹង​​ខេត្តកណ្ដាល ស្រុកកណ្ដាលស្ទឹង​។ តំបន់នេះ​មាន​តម្លៃ​ស្ថិត​នៅចន្លោះពី២៥ដុល្លារ​ទៅ​២៦០០​ដុល្លា​រ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់​គង​នយ​ ជា​សង្កាត់​ដែល​មានតម្លៃដីទាប​ជា​ងគេ​ក្នុង​ខណ្ឌ​នេះ គឺស្ថិ​ត​នៅច​ន្លោះ​ពី២៥ដុល្លារ​ទៅ​១៨០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​។​ ចំណែកសង្កាត់​ដ​ង្កោ​​ជា​តំប​ន់​ដែ​ល​មា​នត​​ម្លៃ​ខ្ព​ស់ជាងគេ​ក្នុង​​ចំណោម​សង្កាត់ទាំង​អស់​ក្នុង​ខណ្ឌនេះ ដែល​មាន​តម្លៃចន្លោះពី​១២០​ដុល្លារ​អាមេរិក​ទៅ​២៦០​០​ដុ​ល្លា​រអា​មេរិ​ក​​ក្នុ​ងមួ​យ​ម៉ែត្រការ៉េ ។​

២.ខណ្ឌព្រែកព្នៅ ៖ ព្រែក​ព្នៅ​ជា​ខណ្ឌដែលស្ថិតនៅខាង​ជើង​រាជធានីភ្នំពេញ​ និង​មានព្រំប្រទល់​ជាប់នឹង​ស្រុក​មុខ​​កំពូល​ ខេត្ត​កណ្ដាល​ ។ តំបន់នេះ តម្លៃ​ដី​​មានចន្លោះពី​២០ដុល្លា​រអាមេរិកទៅ​១៦០០​ដុល្លារ​អា​មេរិ​ក​ក្នុង​មួ​យម៉ែត្រការ៉េ ដោយ​សង្កាត់​ពន្សាំង ជា​សង្កាត់ដែលមានតម្លៃដីធ្លីទាប​ជាង​គេ​ក្នុង​ចំ​ណោ​ម​បណ្ដាសង្កាត់​នានា ដោយតម្លៃដីធ្លីក្នុង​សង្កាត់នេះ មានតម្លៃចន្លោះពី​២០ដុល្លា​រអាមេរិកទៅ​៣៥០ដុល្លា​រអាមេរិក ។​ ចំណែ​កស​ង្កាត់​​ព្រែកព្នៅ ចាត់ទុកជាសង្កាត់ដែល​មាន​តម្លៃដីខ្ពស់ជាង​គេ ស្ថិតនៅក្នុ​ងតម្លៃចន្លោះពី​១២០ដុល្លារអាមេរិក​ទៅ​១៦០០ដុល្លារអាមេរិក​ ។

៣. ខណ្ឌកំបូល ៖​ ខណ្ឌនេះ​ស្ថិតនៅប៉ែកខាង​លិច​រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹង​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ។​តម្លៃដីក្នុង​ខណ្ឌន​គេអាចរកបាន ចន្លោះពី​៣០ដុល្លារអាមេរិកទៅ​១៨០០ដុល្លារអាមេរិក​ ក្នុងនោះដែរ​សង្កាត់ប្រទះឡាង ជា​តំបន់​ដែល​មានត​ម្លៃដីទាបជាងគេក្នុង​ខណ្ឌកំបូល ដោយមានតម្លៃចន្លោះពី ៣០​ដុល្លារ​អាមេរិក​ទៅ​២៨០​ដុល្លារអាមេរិក ។ ចំណែក​សង្កាត់​កំបូល​ជា​តំបន់​ដែល​មាន​តម្លៃខ្ពស់ជាងគេ​ក្នុង​ខណ្ឌកំបូល ដោយ​តម្លៃវា​ស្ថិតនៅក្នុងចន្លោះពី​៦០ដុល្លារ​អាមេរិក​ទៅ​១៨០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញនៃវិស័យដីធ្លី​បានឱ្យដឹងថា ចង់វិនិយោគ​ដីធ្លី​ទទួលបានប្រាក់ចំណេញ​ អ្នកវិនិយោគគួ​រស្វែងរក​ដីធ្លី​នៅតំបន់ដែលស្ថិតនៅឆ្ងាយពី​ទីក្រុង ពី​ព្រោះ​ដីនៅតំបន់ជាយក្រុងមានតម្លៃទាបជាតំបន់​កណ្ដាលក្រុង ហើយ​ទិញដីនៅតំបន់ជាយក្រុង ក្នុង​រយៈពេល​ណាមួយលក់​វិញ នោះ​អ្នក​វិនិយោគ​នឹង​ទទួលបានផល​ចំណេញ​ខ្ពស់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី