កាន់តែងាយស្រួល ! ទិញផលិតផលខ្មែររហូតដល់ ១៥០០​ មុខ តាមរយៈផ្សារខេមបូឌាត្រេដ

តាមរយៈផ្សារខេមបូឌាត្រេដ ដែលជាផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកទើបនឹងបង្កើតនេះ លោកអ្នកលែងពិបាករកទិញផលិតផលខ្មែរទៀតហើយ។ ផ្សារខេមបូឌាត្រេដ ដែលមានវេបសាយ cambodiatrade.com ជាផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិក ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។

សម្រាប់អតិថិជនភាគច្រើនដែលធ្លាប់ត្អូញត្អែរថា ចង់ទិញអង្ករបាត់ដំបង ទាល់តែទៅដល់បាត់ដំបង ចង់បានម្រេចកំពតសុទ្ធ ទាល់តែទៅដល់ខេត្តកំពត ឥឡូវនេះលោកអ្នកពុំចាំបាច់ធ្វើដំណើរទៅដល់ទីតាំងផ្ទាល់នៅតាមបណ្តាខេត្តនានាទៀតនោះទេ លោកអ្នកគ្រាន់ធ្វើការបញ្ជាទិញតាមទូរស័ព្ទក៏អាចទទួលបានផលិតផលខ្មែរសុទ្ធ មានគុណភាពខ្ពស់ ពីផលិតករខ្មែរពិតៗ និងដឹកជញ្ជូនទៅដល់ទីតាំងលោកអ្នកតែម្តង មិនថាលោកអ្នកនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។

ផ្សារខេមបូឌាត្រេដ ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ ជាមួយគោលបំណងលើកស្ទួយការផ្សព្វផ្សាយផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យបានទៅដល់អតិថិជនគោលដៅកាន់តែទូលំទូលាយ ក្នុងន័យនេះគឺសំដៅលើអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក។ ក្រោមការផ្តួចផ្តើមនេះជាការចូលរួមចំណែកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ជាតិ និងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសេដ្ឋកិច្ចឌីជីថលកាន់តែច្រើនឡើងថែមទៀត។

លោកអ្នកនឹងទទួលបានបទពិសោធន៍ក្នុងការទិញទំនិញថ្មី និងកាន់តែងាយស្រួលបែបអេឡិចត្រូនិកជាមួយផ្សារខេមបូឌាត្រេឌ។ គ្រាន់តែធ្វើការចុះឈ្មោះងាយៗពីរបីជំហាន លោកអ្នកនឹងអាចចាប់ផ្តើមទិញទំនិញបានភ្លាមៗ។ ជាមួយទំនិញជាង ១៥០០ មុខ នៅកន្លែងតែមួយ លោកអ្នកក៏នឹងទទួលបានការផ្តល់ជូនពិសេសជាច្រើនទៀតផងដែរ ដូច្នេះកុំរំលង ចូលមើលផ្នែកនេះ ព្រោះវាស្ថិតនៅលើគេតែម្តង។

ផលិតផលប្រទេសកម្ពុជាត្រូវបានទទួលស្គាល់លើគុណភាព ក៏ដូចជាគុណប្រយោជន៍ល្អៗសម្រាប់សុខភាព និងរសជាតិឆ្ងាញ់ ប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិយ៉ាងសម្រិតសម្រាំង តាំងពីដំណាក់កាលផលិតរហូតដល់សមិទ្ធិផលសម្រេច។ ដូច្នេះ ប្រសិនបើលោកអ្នកមានបំណងចង់ទិញផលិតផលខ្មែរសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ជាកាដូក្នុងឱកាសពិសេសផ្សេងៗ ឬសម្រាប់ផ្គត់ផ្គង់ក្នុងអាជីវកម្មរបស់ខ្លួន អាចចូលទៅកាន់វេបសាយផ្សារខេមបូឌាត្រេដបាន។ ចូលរួមគាំទ្រផលិតផលក្នុងស្រុក និងផលិតករខ្មែរ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ បណ្តុះស្មារតីគាំទ្រផលិតផលជាតិ និងកាត់បន្ថយ ការនាំចូលផលិតផលពីប្រទេសដទៃថែមទៀតផង។  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *