ពិភពលោកស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ដោយនុយក្លេអ៊ែរទាបនៅឡើយធៀបទៅនឹងសម័យសង្គ្រាមលោក និងសង្គ្រាមត្រជាក់

របាយការណ៍ដោយ The World Population Review បានបង្ហាញថា ពិភពលោកបច្ចុប្បន្នកំពុងបន្តរស់នៅក្រោមការគំរាមកំហែងដោយក្បាលគ្រាប់ប្រល័យលោក ឬគ្រាប់នុយក្លេអ៊ែរសរុបប្រមាណជា ១៣ ០៨០គ្រាប់ ។

ទោះបីជាចំនួននៃប្រទេសកាន់តែច្រើនដែលអាចមានសមត្ថភាពផលិតគ្រាប់នុយក្លេអ៊ែរដោយខ្លួនឯងធៀបទៅនឹងសម័យសង្គ្រាមលោកទី២ និងសង្គ្រាមត្រជាក់ក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកទៅមើលចំនួនគ្រាប់នុយក្លេអ៊ែរដែលអាចប្រើប្រាស់មានចំនួនតិចជាងខ្លាំងណាស់បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានទសវត្សរ៍មុន ហើយកម្រិតនៃគ្រោះថ្នាក់ក្នុងការប្រើប្រាស់ក៏នៅទាបនៅឡើយពីព្រោះថាកាលពីចុងបញ្ចប់នៃសង្គ្រាមលោកទី២ អាវុធប្រល័យលោកត្រូវបានប្រើប្រាស់ដល់ទៅ២ដងនៅក្នុងប្រទេសជប៉ុន ប៉ុន្តែវាមិនបានធ្វើឲ្យផ្ទុះចេញជាសង្គ្រាមនុយក្លេអ៊ែរកើតឡើងនោះទេ។

ព្រឹត្តិការណ៍គួរឲ្យចង់ចាំជាប្រវត្តិសាស្ត្រមនុស្សជាតិ គ្រាប់បែកនុយក្លេអ៊ែរដល់ទៅ២ដងផ្ទួនៗត្រូវបានទម្លាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី២។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលមានឈ្មោះថា Little Boy លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ និងប៉ុន្មានថ្ងៃក្រោយមកគ្រាប់បែកទី២ ដែលមានឈ្មោះថា Fat Man ត្រូវបានទម្លាក់លើទីក្រុងណាហ្គាសាគីប្រទេសជប៉ុននៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។

យ៉ាងណាក៏ដោយ ទោះបញ្ចប់សង្គ្រាមលោកទី២ក្តី ប៉ុន្តែសង្គ្រាមត្រជាក់បានផ្ទុះឡើងរវាងមហាអំណាចសេរី និងកុម្មុយនីស ដោយក្នុងនោះមានតួអង្គអាមេរិក និងសហភាពសូវៀត គឺជាអ្នកឈរឈ្មោះ។

អាវុធប្រល័យលោកបានក្លាយទៅជាការរត់ប្រណាំងប្រជែងគ្នារវាងមហាអំណាចទាំង២ ហើយវាបានទាញពិភពលោកឲ្យធ្លាក់ចូលទៅក្នុងមាត់ជ្រោះមរណៈមួយដែលកាលពីអំឡូងឆ្នាំ១៩៦៨ អាវុធនុយក្លេអ៊ែរសរុបរវាងមហាយក្សទាំងពីរមានចំនួនរហូតទៅដល់ជាង ៦០ ០០០ គ្រាប់ ពោលគឺច្រើនជាងបច្ចុប្បន្នដល់ទៅ ៦ដង ដែលសមល្មមនឹងបំផ្លាញពិភពលោកនេះទាំងមូលបាន។

បច្ចុប្បន្ននេះ រុស្ស៊ី រក្សាចំនួនអាវុធនុយក្លេអ៊ែរខ្ពស់បំផុត ដោយមានក្បាលគ្រាប់សរុបប្រមាណ ៦ ២៥៧គ្រាប់ ហើយមានតែ ១ ៤៥៨គ្រាប់ប៉ុណ្ណោះដែលអាចប្រើប្រាស់បាន និងកំពុងដាក់ពង្រាយរួចជាស្រេច ខណៈដែលអាមេរិកដែលមានសរុប ៥ ៥៥០គ្រាប់មានប្រមាណតែជា ១ ៣៨៩គ្រាប់ប៉ុណ្ណោះដែលដាក់ពង្រាយ។

ក្រៅពីនោះគេក៏សង្កេតឃើញមានមហាអំណាចនុយក្លេអ៊ែរថ្មីៗក្រោយសង្គ្រាមត្រជាក់ផងដែរ ដែលមានដូចជា ប្រទេសចិន មានប្រមាណជា ៣៥០គ្រាប់, ប្រទេសបារាំង មាន ២៩០គ្រាប់, អង់គ្លេសមាន ២២៥គ្រាប់, ប៉ាគីស្ថានមាន ១៦៥គ្រាប់, ឥណ្ឌាមាន ១៥៦គ្រាប់, អ៊ីស្រាអែល មាន ៩០គ្រាប់ និងកូរ៉េខាងជើងមានពី ៤០ ទៅ ៥០គ្រាប់ សុទ្ធតែអាចប្រើប្រាស់បានគ្រប់ពេលដូចគ្នាទាំងអស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)