កម្ចីមិនទាមទារទ្រព្យធានាកំពុងជួយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ

ភ្នំពេញ ៖ កម្ចីមិនទាមទារទ្រព្យធានា (unsecured loan) ដែលជាផលិតផលឥណទានមួយក្នុងចំណោមផលិតផលឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ បា និងកំពុងជួយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងខុសច្បាប់ដែលមានអត្រាការថ្លៃ និងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អ្នកប្រើប្រាស់ ឬប្រជាពលរដ្ឋប្រើប្រាស់។

ប្រតិបត្តិករ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុបន្បនេះ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការបានបង្កើតផលិតផលឥណទានកាន់តែសម្បូរបែប និងនីតិវិធិងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ ហើយនឹងស្របនឹងគោលការណ៍របស់ស្ថានគ្រឹះស្ថាន។ ការណ៍នេះគឺសំដៅដល់ការជួយប្រជាពលរដ្ឋងាកមកប្រើប្រាស់កម្ចីផ្លូវការ និងបន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងខុសច្បាប់។

លោក លី ប៊ុនរឹទ្ធិ នាយកប្រតិបត្តិប្រតិបត្តការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក បានថ្លែងប្រាប់ថា ចាត់ពីកម្ចីដែលមិនទាមទារទ្រព្យធានា (unsecured loan) មានការប្រើប្រាស់កាន់តែទូលំទូលាយមក វាបានជួយកាត់បន្ថយនូវកម្ចីក្រៅផ្លូវការ ដែលមានអត្រាការខ្ពស់បានច្រើន។

ទោះជាយ៉ាងក៏ដោយ លោកបានលើកឡើងថា ទោះបីមានកម្ចីមិនទាមទារទ្រព្យធានាក៏ដោយ កម្ចីក្រៅផ្លូវការនៅតែបន្តមានវត្តមាននៅលើទីផ្សារ ហើយអ្នកផ្តល់កម្ចីនេះទៀតសោតតែងតែរកវិធីសាស្ត្រថ្មីៗក្នុងការផ្តល់កម្ចី ឬទាក់ទាញអ្នកប្រើប្រាស់កម្ចី តាមរយៈការឱ្យប្រាក់លឿន និងមិនចាំបាច់មានអ្នកធានាជាដើម។

លោកបានបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋយល់ដឹងបានច្រើនទាក់ទងនឹងកម្ចីដែលមិនទាមទារទ្រព្យនេះ ប៉ុន្តែអ្វីសំខាន់នោះ គឺពួកគាត់គិតថា កម្ចីប្រភទនេះផ្តល់ជូនក្នុងទំហំទឹកប្រាក់តិច។ នេះប្រហែលជាពួកគាត់តាមមិនទាន់ការវិវត្តន៍ក្នុងវិស័យ ហើយបច្ចុប្បន្ននេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ត្រូវបានបង្កើតឡើងដើម្បីជួយដល់អាជីវកម្មនៅកម្ពុជា ហើយអាជីវកម្មណាមួយដែលបានឆ្លើយតបនឹងលក្ខខណ្ឌរបស់ CGCC នោះស្ថាប័នដៃគូ (គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ ឬPFIs) របស់ CGCC ផ្តល់កម្ចីក្នុងទំហំច្រើន (ទំហំកំណត់ក្នុងលក្ខខណ្ឌ) ដល់អាជីវកម្មនោះ ដោយមិនទាមទារទ្រព្យធានា។

បើតាមលោក លី ប៊ុនរឹទ្ធិ សម្រាប់ស្ថាប័នរបស់លោកផ្ទាល់ កម្ចីដែលមិនទាមទារទ្រព្យធានានេះអាចផ្តល់ជូនអតិថិជនរហូតដល់ទំហំទឹកប្រាក់ ៦ លានរៀល ហើយនៅស្ថាប័នផ្សេងៗ ទំហំកម្ចីប្រភេទនេះ អាចនឹងប្រហាក់ប្រហែលគ្នា ប៉ុន្តែស្ថាប័នមួយអាចផ្តល់ដល់រហូត ៨ លានរៀល។

លោកបានថ្លែងដូច្នេះ ៖

“សម្រាប់លក្ខខណ្ឌក្នុងការផ្តល់កម្ចីប្រភេទនេះ ស្ថាប័ននីមួយៗអាចមានលក្ខខណ្ឌផ្សេងៗ ប៉ុន្តែចំណុចរួមដែលស្ថាប័ននីមួយៗផ្តោតលើ ដូចជាមានអាជីវកម្មសមស្រប គម្រោងប្រើប្រាស់ឥណទានសមស្របតាមគោលការណ៍របស់ស្ថាប័ននីមួយៗ ហើយនិងពិនិត្យលើលទ្ធភាពរបស់អតិថិជន តាមរយៈការសិក្សាលំហូរសាច់ប្រាក់របស់អតិថិជន”។

យោងតាមលោក លី ប៊ុនរឹទ្ធិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន បានបញ្ចេញប្រភេទឥណទានមិនទាមទារទ្រប្យធានា ប្រមាណជិត ៥០ ភាគរយនៃផលប័ត្រឥណទានសរុបរបស់គ្រឹះស្ថាន។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា ចាប់តាំងពីមានវត្តមានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានផលិតឥណទាន ទាក់ទងនឹងកម្ចីមិនទាមទារទ្រព្យធានាយូរណាស់មកហើយ ដែលកាលពីដើម គេហៅវាថា កម្ចីជាក្រុម (Group Loan)។ ក្រោយមកបរិបទមានការប្រែប្រួល កម្ចីជាក្រុមលែងសូវមានភាពពេញនិយម ដោយសារបុគ្គលនីមួយៗមានប្រភពចំណូលច្បាស់លាស់ ប្រវត្តិឥណទានច្បាស់លាស់ និងចំណេះដឹងកាន់ប្រសើរ វិស័យនេះមានផលិតផលថ្មីៗចំនួន ផ្តល់ឥណទានជូនប្រជាជន ដែលគេហៅថា Unsecured Loan ឬ Personal Loan។ ក្នុងន័យនេះ Group Loan គឺជាផលិតផលឥណទានដូចជា Unsecured Loan។

លោក កាំង តុងងី បានលើកឡើងដូច្នេះថា ៖

“កន្លងមក ដោយសារយើងឃើញថា ប្រជាជនប្រើប្រាស់កម្ចីដែលមានអត្រាការថ្លៃ (កម្ចីក្រៅផ្លូវការ ឬកម្ចីខុសច្បាប់) ទើបយើងព្យាយាមធ្វើឱ្យផលិតផលឥណទានមានភាពងាយស្រួល ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បាន ដោយមិនចាំបាច់ប្រើប្រាស់ពេលវេលាយូរ និងមិនឆ្លងកាត់ការវាយតម្លៃច្រើន។ ជាទូទៅ កម្ចីប្រភេទនេះ (កម្ចីមិនទាមទារទ្រព្យធានា) មិនមានទំហំទឹកប្រាក់ធំដូចឥណទានធម្មតានោះទេ”។

លោកបានបន្តថា ៖

មាននីតិវិធីខ្លះ គឺជាច្បាប់ដែលតម្រូវឱ្យយើងធ្វើ ហើយយើងមិនអាចគេចផុតនោះទេ។ ឧទាហរណ៍ ការពិនិត្យលើប្រវត្តិឥណទានអតិថិជន ការកំណត់អត្តសញ្ញាណរបស់អតិថិជនឱ្យបានច្បាស់លាស់ និងលក្ខខណ្ឌកម្ចី ទាំងនេះគឺច្បាប់តម្រូវ។ បច្ចុប្បន្ន ក៏មានគ្រឹះស្ថានមួយចំនួនបង្កើតផលិតផលឥណទានតាមប្រព័ន្ធអនឡាញ ឬតាមហ្វេសប៊ុក ដែលអនុញ្ញាតឱ្យអតិថិជន ពិភាក្សាជាមួយគ្រឹះស្ថាន តាមបណ្តាញទំនាក់ទំនង ឬ​ តាម software របស់គ្រឹះស្ថាន ហើយអថិតិជនផ្តល់ព័ត៌មានដែលគ្រឹះស្ថានត្រូវការ គ្រឹះស្ថាននោះនឹងផ្តល់ព័ត៌មានថា អតិថិជនអាចទទួលកម្ចីបានទំហំប៉ុន្មាន ហើយបើអតិថិជនយល់ព្រម នោះគ្រឹះស្ថាននឹងរៀបនីតិវិធីដើម្បីដំណើរការឥណទាននេះ។

លោក កាំង តុងងី បានឱ្យដឹងថា គ្រឹះស្ថានឥណទានមួយចំនួនក៏មានផលិតផលឥណទានគេហៅថា ឥណទានសង្គ្រោះបន្ទាន់ ឬ Emergency Loan។ នៅពេលអតិថិជនប្រើប្រាស់កម្ចីស្រាប់ពីគ្រឹស្ថានណាមួយ ហើយក្នុងករណីគាត់ត្រូវការប្រើប្រាស់ប្រាក់បន្ទាន់ ដូចជាឈឺថ្កាត់ គ្រោះថ្នាក់ចរាចរណ៍ជាដើម គាត់ស្នើសុំកម្ចីបានភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីច្រើន។ ប្រភេទឥណទានគឺសម្រាប់តែអតិថិជនប្រើប្រាស់ឥណទានស្រាប់នោះទេ។

លោក កាំង តុងងី បន្តលើកទឹកចិត្តដល់អ្នកដែលមានបំណងប្រើប្រាស់កម្ចីថា គួរប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ទោះមាននីតិវិធីច្រើនក្នុងការពិនិត្យ និងវាយតម្លៃ មុននឹងផ្តល់កម្ចីក្តី ក្រោមហេតុផលថា នីតិវិធី និងលក្ខខណ្ឌ ដែលតម្រូវដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នឹងធានាដល់ការប្រើប្រាស់ឥណទាន ឬកម្ចីរបស់អតិថិជនបានជោគជ័យ និងចំគោលដៅ។ ផ្ទុយទៅវិញ ការប្រើប្រាស់កម្ចីក្រៅផ្លូវការបង្កផលប៉ះផលអវិជ្ជមានជាច្រើន ដល់អ្នកប្រើប្រាស់ ដូចជាអត្រាថ្លៃ ការគំរាមកំហែងទាមទារប្រាក់ ដែលឈានដល់ការប្រើប្រាស់អំពើហឹង្សា បរិហាកេរ្តិ៍តាមរយៈបណ្តាញសង្គម ហើយនិងមានករណីឈានដល់ការធ្វើអត្តឃាតទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី