អាម៉េរិកកំពុងតាមដានមើលវិស័យប្រេងអ៊ីរ៉ង់ ខណៈដែលសហភាពអឺរ៉ុបមានបំណងរឹតបន្តឹងប្រេងរុស្ស៊ី

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ដាណឺម៉ាក កំពុងពិចារណាលើការត្រួតពិនិត្យ និងហាមឃាត់នាវាដឹកប្រេងរបស់រុស្ស៊ី ដែលដឹកប្រេងឆៅឆ្លងកាត់ដែនទឹករបស់ខ្លួន ដើម្បីអនុវត្តការកំណត់តម្លៃលើការនាំចេញប្រេងពីរុស្ស៊ី។

កាលពី​ពេល​ថ្មី​ៗ​នេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ដែល​ភាគច្រើន​ស្ថិត​នៅ​ពីក្រោយ​​ទីផ្សារ​ប្រេង​ធំ​ជាងគេ​ចំនួន២ ​គឺ​សហរដ្ឋអាមេរិក និង​ចិន ។ ទន្ទឹមនឹងនេះ ប្រេងឆៅម៉ាក Brent មានតម្លៃ ៨១,៨៩ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅ WTI មានតម្លៃ ៧៧.៦០ ដុល្លារក្នុងមួយបារ៉ែល។

ក្នុងសប្តាហ៍នេះផងដែរ ទីប្រឹក្សាសន្តិសុខថាមពលរបស់សេតវិមាន លោក Amos Hochstein បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងរឹតបន្តឹងការដាក់ទណ្ឌកម្មជុំវិញប្រទេសអ៊ីរ៉ង់ជាមួយនឹងគោលបំណងបន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃដោយមិនមានការប៉ះពាល់ដល់តម្លៃនោះទេ។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបនិយាយថា នាវាដឹកប្រេងរបស់រុស្ស៊ីនឹងមិនជាគោលដៅនៅក្នុងផែនការរបស់តំបន់សម្រាប់ការអនុវត្តក្នុងការកំណត់តម្លៃប្រេង ៦០ ដុល្លារ នោះទេ ប៉ុន្តែជាការពិតការកំណត់តម្លៃប្រេងគឺងាយស្រួលនៅពេលដែលតម្លៃប្រេងទាំងអស់ធ្លាក់ចុះ ឬ ឡើងថ្លៃ ។ ជាមួយគ្នានេះ ស្របពេលដែលសហភាពអឺរ៉ុបកំពុងពិភាក្សាអំពីការឆ្ពោះរកទៅការអនុវត្តដ៏តឹងតែងនេះ សហរដ្ឋអាមេរិកក៏បានធ្វើសកម្មភាពផងដែរ ដោយរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើនាវារបស់ក្រុមហ៊ុនដឹកជញ្ជូន Emirati ចំនួនបី ដែលបានដឹកជញ្ជូនប្រេងរបស់រុស្ស៊ីលក់ក្នុងតម្លៃលើសពី ៦០ ដុល្លារក្នុងមួយបារ៉ែលនាសប្តាហ៍នេះ។

លោក Wally Adeyemo អនុរដ្ឋលេខាធិការរតនាគារជាតិបាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូន និងនាវាដែលចូលរួមក្នុងការជួញដូរប្រេងរបស់រុស្ស៊ី ខណៈពេលដែលកំពុងប្រើប្រាស់អ្នកផ្តល់សេវាចម្រុះគួរយល់ច្បាស់ថា អាមេរិកនឹងអនុលោមតាមច្បាប់។

ការអនុវត្តទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​អាច​មានន័យថា លំហូរ​ប្រេង​របស់​រុស្ស៊ី​នៅ​ក្រៅប្រទេស​ធ្លាក់ចុះ​ ខណៈពេលដែលគេរំពឹងថា ប្រាក់ចំណូលនឹងធ្លាក់ចុះពីការនាំចេញ និងការផ្គត់ផ្គង់ប្រេងក៏អាចនឹងត្រូវបានកាត់បន្ថយផងដែរ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏កំពុងតាមដានមើលវិស័យប្រេងរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រទេសនេះចំពោះក្រុមហាម៉ាស។

ទោះជាយ៉ាងណាក្តី របាយការណ៍ប្រចាំសប្តាហ៍ចុងក្រោយបង្អស់របស់ EIA បង្ហាញថា ឱកាសនៃការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងអាចមានរយៈពេលយូរក្នុងការអនុវត្ត ដោយសារប្រសិនបើការអនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ទាំង​រុស្ស៊ី និង​អ៊ីរ៉ង់​នឹង​មានប្រសិទ្ធភាព នោះ​ការផ្គត់ផ្គង់ប្រេងនឹងត្រូវបានកាត់បន្ថយផងដែរ។ ស្របពេលនេះដែរ សហភាពអឺរ៉ុបកំពុងប្រឈមនឹងការឡើងថ្លៃថាមពលរួចទៅហើយ ហើយសហរដ្ឋអាមេរិកកំពុងព្យាយាមទិញប្រេងមួយចំនួនសម្រាប់ស្តុកទុកក្នុងប្រេងបម្រុង បន្ទាប់ពីត្រូវបានបង្ហូរចេញយ៉ាងច្រើនកាលពីឆ្នាំមុន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)