ស្វែងយល់ពីសារៈសំខាន់ និងទំហំការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាពសម្រាប់ផែនការ Net Zero

បរទេស ៖ ក្នុងដំណើរឆ្ពោះទៅផែនការសម្រេចឲ្យបានដែលពិភពលោកបញ្ចេញឧស្ម័នស្មើសូន្យ ឬ Net Zero កិច្ចការងារអភិវឌ្ឍ និងវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (Sustainable infrastructure) ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់ក្នុងបេសកកម្មដ៏មានអាទិភាពបំផុត។

អ្វីទៅជា Sustainable Infrastructure?

គោលគំនិតនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (Sustainable infrastructure) សំដៅទៅលើឧបករណ៍ បណ្តាញ និងប្រព័ន្ធ ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការសេវាកម្មសំខាន់ៗរបស់ប្រជាជន រួមមាន ផ្លូវថ្នល់ ស្ពាន បង្គោលភ្លើង ទូរស័ព្ទ ស្ថានីយ៍ វារីអគ្គិសនី ជាដើម ហើយចាំបាច់បំផុតនោះគឺដោយមានការគិតគូរពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថានមិនអាចខានបានឡើយ។

ជាមួយគ្នានេះ ដើម្បីអាចបញ្ជាក់អំពីទំហំនៃភាពចាំបាច់របស់ Sustainable Infrastructure ក្នុងការឈានទៅសម្រេចឲ្យបាននូវពិភពលោក Net Zero ត្រឹមឆ្នាំ២០៥០នោះ អ្នកជំនាញជាច្រើនបានចូលរួមធ្វើការគណនាវាទៅជាតួលេខ និងដាក់បង្ហាញជាសាធារណៈនូវរបាយការណ៍ស្រាវជ្រាវជាច្រើនរួចមកហើយ។

យោងតាមរបាយការណ៍កាលពីខែកញ្ញាដែលមានចំណងជើងថា “Closing the sustainable infrastructure gap to achieve net zero” មិនត្រឹមតែបានបង្ហាញអំពីទំហំនៃបញ្ហាក្នុងផែនការនោះទេ វាក៏បានបង្ហាញអំពីតម្រូវការវិនិយោគដែលពិភពលោកត្រូវការចាំបាច់សម្រាប់ត្រៀមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាពផងដែរ។

ក្រុមការងារអ្នកជំនាញដោយ EY and FIDIC ដែលជាអង្គការអ្នកជំនាញប្រឹក្សាដ៏ធំបំផុតមួយរបស់ពិភពលោកលើកិច្ចការងារអភិវឌ្ឍសំណង់ និងអគារបានបញ្ចេញការព្យាករណ៍ថ្មីនៅក្នុងវេទិកា Global Leadership Forum ប្រព្រឹត្តទៅកាលពីខែសីហាកន្លងមកដោយបានព្រមានថាពិភពលោកចាំបាច់ត្រូវការប្រាក់វិនិយោគដល់ទៅជាង ៦៤ទ្រីលានដុល្លារបន្ថែមទៀតដើម្បីអាចសម្រេចបាននូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាពស្របតាមផែនការ Net Zero ត្រឹមឆ្នាំ២០៥០។

លោក Chris Lewis ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធសកលនៅ EY ដែលជាសហការីនិពន្ធរបស់របាយការណ៍នេះបានពន្យល់ថា ពិភពលោកត្រូវការចំណាយទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសរុបចំនួន១៣៩ទ្រីលានដុល្លារត្រឹមឆ្នាំ២០៥០ ដើម្បីសម្រេចបានផែនការ Net Zero។ ការវិភាគបានបង្ហាញថា គោលនយោបាយបច្ចុប្បន្នបានដោះស្រាយកិច្ចការងារនេះមានទំហំត្រឹមតែ៧៥ទ្រីលានដុល្លារនៅឡើយទេដែលមានន័យថា ចាំបាច់ត្រូវការយ៉ាងហោចណាស់ ៦៤ទ្រីលានដុល្លារបន្ថែមទៀត។

វេជ្ជបណ្ឌិត Nelson Ogunshakin OBE ដែលជានាយកប្រតិបត្តិនៃសហព័ន្ធវិស្វកម្មអន្តរជាតិ FIDIC បានអត្ថាធិប្បាយថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដែលមានស្រាប់ចំពោះមនុស្សជាតិទាំងអស់ ហើយការជួសជុលគម្លាត និរន្តរភាពមិនត្រូវចាត់ទុកជាបញ្ហារបស់នរណាម្នាក់ឡើយ។ ពិភពលោកត្រូវការអ្នកវិនិយោគ វិស្វករ អ្នកសាងសង់ អ្នកបច្ចេកទេស អ្នកជំនាញផ្នែកច្បាប់ និងហានិភ័យ អតិថិជន និងអ្នកបង្កើតគោលនយោបាយ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងអាចធានាបាន និងបង្កើតឧបករណ៍ដែលអាចឱ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យ។

គួរឲ្យដឹងដែរថា ខ្ទង់ដែលនឹងត្រូវចំណាយច្រើនជាងគេបំផុតនោះមានដូចជាការផ្លាស់ប្តូរនៃវិស័យថាមពលនៅជុំវិញពិភពលោក ការបង្វែរថាមពលអគ្គិសនីដែលមានប្រភពមកពីថាមពលកកើតឡើងវិញចូលទៅក្នុងវិស័យសំខាន់ៗ ដូចជា ការដឹកជញ្ជូនជំនួសឲ្យឥន្ធនៈហ្វូស៊ីល ក៏ដូចជាការផ្លាស់ប្តូរដែលត្រូវការនៅក្នុងវិស័យផ្សេងទៀត ដូចជាឧស្សាហកម្មធុនធ្ងន់ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា