ខេត្តកំពង់ចាម ដាក់មន្ត្រីចុះតាមឃុំដើម្បីផ្សព្វផ្សាយពីការចូលរៀនជំនាញវិជ្ជាជីវៈ (TVET)

កំពង់ចាម ៖ គិតមកដល់ពេលនេះ មានរយៈពេល១ខែហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស ចំ​នួ​នប្រមាណ ​១.៥លាននាក់។ យ៉ាងណាមិញ កម្មវិធីនេះជាអាទិភាពមួយក្នុងចំណោមការងារអាទិភាពទាំង ៦ចំណុចរបស់​នា​យករដ្ឋមន្ត្រីក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

បើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងមួយខែកន្លងទៅនេះ​មានសិស្សចំនួន​ ១១ ៦១០ នាក់ ដែល​មកពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ​បានចុះឈ្មោះចូលរៀនវគ្គបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅទូទាំងប្រទេស។

ដោយឡែកសម្រាប់ខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ មានសិស្សចុះឈ្មោះចូលរៀនជំនាញចំនួន ១៦០នាក់ ស្មើនឹងប្រមាណជា ៤០% នៃផែនការរបស់ខេត្តដោយក្នុងនោះមានសិស្សដែលមកពីគ្រួសារក្រីក្រប្រមាណជា ៦០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហាវ​ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ចាម។

យ៉ាងណាមិញ នាយកវិទ្យាស្ថានរូបនេះបានបន្តឱ្យដឹងថា ការផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញនេះហាក់នៅមិនទាន់ជ្រាបទៅដល់ប្រជាជនតាមភូមិឃុំបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ហេតុនេះ ក្នុងនាមជាអ្នកអនុវត្តកម្មវិធីរបស់ខេត្ត លោកបានដាក់ផែនការនានា ដើម្បីផ្សព្វផ្សាយអំពីព័ត៌មាននេះទៅកាន់ប្រជាជននៅ​ទូទាំងខេត្តកំពង់ចាមតែម្ដង។

លោក ហាវ ធិន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖

«សម្រាប់ការផ្សព្វផ្សាយគឺយើងយល់ថា មិនទាន់បាន​ទូលំទូលាយនៅឡើយទេ តែឥឡូវយើងបង្កើនការផ្សព្វផ្សាយដោយឱ្យមន្ត្រីម្នាក់កាន់មួយស្រុក ហើយចងក្រងជាក្រុម (Telegram) ដើម្បីងាយស្រួលទំនាក់ទំនងគ្នា»។

លោកបន្តឱ្យដឹងទៀតថា៖

«ក្រៅពីនោះ នៅក្នុងមួយស្រុកគឺមានមេឃុំ មានជំទុក និងស្មៀន ដែលពួកគាត់​គឺជាអ្នកផ្សព្វផ្សាយ ក៏ដូចជាជ្រើសរើសគ្រួសារក្រីក្រ និងងាយរងគ្រោះចេញពីឃុំរបស់គាត់។ ទន្ទឹមនឹងនេះដែរ យើងក៏មានផែនការសម្រាប់ឱ្យក្រុមការងារចុះតាមផ្ទះផងដែរ»។

គួរបញ្ជាក់ថា អ្នកចុះឈ្មោះចូលរៀនជំនាញទូទាំងប្រទេសទាំងជាង១ម៉ឺននាក់នោះ មាន​ស្រីចំនួន​ ៤០០១នាក់ ក្នុងនោះ​មកពី​រាជធានីភ្នំពេញចំនួន ៥ ១១៤ នាក់ (ស្រី ១ ៦៥៧ នាក់), ខេត្ត​បាត់ដំបង ចំនួន១ ២០៣ នាក់ (ស្រី ៥៦៧នាក់), សៀមរាប ៧៣៦នាក់ (ស្រី ១៥៥នាក់), ពោធិ៍សាត់ ៤១៥នាក់ (ស្រី ២០៨នាក់), ព្រះសីហនុ ៤១១នាក់ (ស្រី ១៣៥នាក់) និងបណ្ដាខេត្តផ្សេងៗចំនួន ៣ ៧៣១នាក់ (ស្រី ១២៧៩នាក់)។

បើតាម​អ្នកនាំពាក្យ​ក្រសួងការងារ​ ​វិស័យនានាដែល​យុវជន-​យុវនារី​បាន​ចុះឈ្មោះរៀនរួមមាន ៖ វិស័យសំណង់​សរុបមានចំនួន ១ ៦១៩នាក់ (ស្រី ២២៦នាក់), អគ្គិសនី និងថាមពល ៤៥៩នាក់ (ស្រី ៤៩នាក់), អេឡិចត្រូនិក ៣០៩នាក់ (ស្រី ៤៤នាក់), កម្មន្តសាល ៧៩នាក់ (ស្រី ៥នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ១ ៧០០នាក់ (ស្រី ៨៤នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៣ ៧៧៥នាក់ (ស្រី ១ ៩៨២នាក់)។

សេវាកម្ម ៦២៧នាក់ (ស្រី ៥៤០នាក់), បរិក្ខារត្រជាក់ និងកម្តៅ ១ ៧២២នាក់ (ស្រី ៧៥នាក់), ទេសចរណ៍ ៧១៨នាក់ (ស្រី ៥៣៤នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៦០២នាក់ (ស្រី ៤៦២នាក់)។ ដោយឡែក សម្រាប់ការបើកវគ្គបណ្តុះបណ្តាល លោក កត្តា អ៊ន បានបញ្ជាក់ថា គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក