អាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនអារ៉ាប់រួម ចំពោះការបំពានលើវិធានការកំណត់ ប្រេងរុស្ស៊ី

បរទេស ៖​ យោងតាមប្រភពព័ត៌មានពី Fortune បានរាយការណ៍ថា សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរបស់អារ៉ាប់រួម បន្ទាប់ពីពួកគេបានដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីលើសពីតម្លៃកំណត់ ៦០ ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនឹងនេះ ប្រេងឆៅម៉ាក WTI មានតម្លៃ ៧៤,០៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅម៉ាក Brent មានតម្លៃ ៧៨,៩២ ដុល្លារក្នុងមួយបារ៉ែល។​

គិតត្រឹមពេលនេះ រតនាគារអាម៉េរិកបានរឹតបន្តឹងលើក្រុមហ៊ុន Hennesea Holdings Limited និងនាវាចំនួន ១៨ របស់ខ្លួនជាទ្រព្យសម្បត្តិដែលត្រូវបានហាមឃាត់ ដោយក្រុមហ៊ុនអាម៉េរិកមិនអាចធ្វើអាជីវកម្មជាមួយពួកគេបានទៀតទេ។ នេះគឺជាសកម្មភាពអនុវត្តវិធានការកំណត់តម្លៃប្រេងជាលើកដំបូងនៅឆ្នាំ ២០២៤ ។

លោក Wally Adeyemo លេខាធិការរងរតនាគារបាននិយាយថា សកម្មភាពពេលនេះបង្ហាញជាថ្មីម្តងទៀតថានរណាម្នាក់ដែលបំពានលើតម្លៃកំណត់នឹងប្រឈមមុខនឹងផលវិបាកដោយគ្មាននរណាម្នាក់មិនគួរសង្ស័យលើការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តអាម៉េរិកក្នុងការបញ្ឈប់អ្នកដែលជួយរុស្ស៊ីនោះទេ។ យ៉ាងណាមិញ អ្នកតំណាងមកពីក្រុមហ៊ុន Hennesea Holdings មិនអាចនិយាយអ្វីបានភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយទេ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប បណ្តា​ប្រទេស​ក្នុង​ក្រុម G7 និង​អូស្ត្រាលី​បានយល់ព្រមលើការ​កំណត់​តម្លៃប្រេងរុស្ស៊ី ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែលកាលពី​ឆ្នាំ ២០២២​។ ​ រាល់ការទិញលើសពីតម្លៃកំណត់នឹងត្រូវបានចាត់ទុកថាជាការបំពានលើគោលការណ៍ដែលបានព្រមព្រៀង។ វិធានការកំណត់តម្លៃប្រេងនេះត្រូវបានបង្កើតឡើងដើម្បីរឹតបន្តឹងចំណូលរបស់រុស្ស៊ី ដែលផ្តល់មូលនិធិដល់សង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុននានានៅទូទាំងអារ៉ាប់រួម ហុងកុង និងតួកគី ត្រូវបានកំណត់គោលដៅសម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយផ្អែកលើការចោទប្រកាន់ថាបានរំលោភលើតម្លៃកំណត់។ វិធានការកំណត់តម្លៃ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​យុត្តិធម៌ និង​ក្តី​សង្ឃឹម​ថា​គោល​នយោបាយ​នេះ​នឹង​ទប់​ស្កាត់​ការ​លុក​លុយ​របស់​រុស្ស៊ីមក​លើ​អ៊ុយក្រែន។

លើសពីនេះផងដែរ លោកខាងលិចបានដាក់ទណ្ឌកម្មរុស្ស៊ីជាច្រើនដងតាំងពីឆ្នាំ២០២២ ហើយខែក្រោមនេះគឺជាឆ្នាំទី៣ ដែលរុស្ស៊ីជាប់ទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មនេះគឺសំដៅលើប្រតិបត្តិការធនាគារ និងហិរញ្ញវត្ថុ បច្ចេកវិទ្យា ការផលិត និងជនជាតិរុស្ស៊ីដែលមានទំនាក់ទំនងរវាងរដ្ឋាភិបាល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)