រដ្ឋបាលក្រុងសៀកមិន ចាត់ទុកជំនួបជាមួយគណៈប្រតិភូក្រសួងរៀបចំដែនដី គឺជាការសាបព្រោះគ្រាប់ពូជនៃទំនាក់ទំនងកាន់តែស្អិតរមួត

គណៈប្រតិភូ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរមតិយោបល់ជាមួយ លោក Zhang Jinjin អនុប្រធានមន្ទីរលំនៅឋាន និងសំណង់ ទីក្រុងសៀកមិន និងសហការី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ មន្ទីរលំនៅឋាន និងសំណង់ ទីក្រុងសៀកមិន បានចែករំលែកបទពិសោធរបស់ខ្លួន ស្ដីអំពីសំណង់វៃឆ្លាត, ការរៀបចំអគារលំនៅឋានសង្គមកិច្ច, វិស័យអចលនទ្រព្យ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ។

នារសៀលថ្ងៃដដែល​ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តដឹកនាំគណៈប្រតិភូក្រសួងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Zhang Zhihang អភិបាលរងក្រុងសៀមិន ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងផ្សាភ្ជាប់ការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ Zhang Zhihang បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងចាត់ទុកជំនួបជាមួយគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការសាបព្រោះគ្រាប់ពូជនៃទំនាក់ទំនងកាន់តែស្អិតល្មួត ដែលនឹងលូតលាស់ជាស្លឹកបៃតង និងផ្លែផ្កានាពេលដ៏ខ្លីខាងមុខ។

ដោយឡែក នៅល្ងាចថ្ងៃបន្ទាប់ គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zhang Zongyi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៀកមិន។ នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម Zhang Zongyi បានឯកភាពក្នុងការផ្ដល់សាស្រ្តាចារ្យ និងអ្នកជំនាញបច្ចេកទេស ដើម្បីបណ្ដុះបណ្ដាលរយៈពេលខ្លី និងវែង ដល់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស ការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីក្រសួង លើជំនាញពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យសៀកមិនថែមទៀតផង តាមរយៈ ការពិនិត្យលទ្ធភាពក្នុងការចុះអនុស្សារណៈយោគយល់ ដើម្បីផ្ដួចផ្ដើមកិច្ចសហការរយៈពេលវែង រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យសៀកមិន ដែលមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការកសាងមូលធនមនុស្សបន្ថែមនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

Leave a Reply

Your email address will not be published.Required fields are marked *