ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិ លេខ១០ កោះកុង,ពោធិ៍សាត់,បាត់ដំបងប្រវែងសរុប ១៩៨ ៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ផន រីម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
ឯកឧត្តម ផន រីម បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទាក់ទងនឹងការសាសងសង់ អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដោយរយៈពេលសាងសង់ផ្លូវ និងស្ពាននេះត្រូវប្រើរយៈពេល៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ផ្លូវនេះជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានប្រវែងផ្លូវ :១៩៨ ៥១៨គមនិង ទទឹង: ៩ម៉ែត្រ ក្នុងនោះក៏មានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ។ ចំពោះថវិកានៅក្នុងសាងសង់ផ្លូវនេះវិញមានសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content