ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យប្រជាជនបន្តកិច្ច​ការពារ​ថែ​រក្សា​បរិ​ស្ថាន​ស្អាតក្នុងឱកាស​បុ​ណ្យ​ចូល​ឆ្នាំថ្មី

ភ្នំពេញ៖ យោង​តាម​សេចក្តី​អំពា​វនាវ​របស់ក្រសួង​បរិស្ថានកាលពីពេលកន្លងទៅថ្មីៗនេះ បានស្នើ​ដល់​សា​ធារណ​ជន និង​គ្រប់​ភាគី​ទាំងអ​ស់បន្ត​ចូល​រួម​ជា​មួយ​ក្រសួង​បរិស្ថានក្នុង​កិច្ច​ការពារ​ថែ​រក្សា​បរិ​ស្ថាន​ស្អាត​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​ ជាពិសេស​ក្នុង​ឱកាស​ពិធីបុ​ណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ​។ 

សេចក្តីប្រកាសបានបញ្ជាក់ថា ៖ ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថានស្អាត គ្មានសំរាម សំណល់​ប្លាស្ទិកនៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ទន្ទឹម​គ្នានេះ​​នេះដែរ​ ក្រសួង​បរិស្ថាន​ ​សូម​ថ្លែង​អំណរគុណ​ ​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះសង្ឃ​ ​និង​សិស្សានុសិស្ស​ ​លោកគ្រូ​ ​អ្នក​គ្រូ ​​ក្រុមហ៊ុន​ ​រោងចក្រ​ ​សហគ្រាស​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ដៃគូ​អភិវឌ្ឍន៍​ ​រដ្ឋបាល​ថ្នាក់ក្រោម​​​ជាតិ​ ​ និង​ប្រជាជន​ប្រមាណ​ ​៧​.​២​ ​លាន​នាក់​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ក​ក្រោម​ប្រធាន​បទ​ “​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​” ​ដែល​បាន​ក្លាយ​ជា​ចលនា​នៃ​ភាព​ស្អាត​ ​ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​មាន​មោទនភាព​ដែល​មាន​បរិស្ថាន​ស្អាត​នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​ន័យ​នេះដែរ​ ក្រសួង​បរិស្ថាន​បាន​អំពាវនា​វ​ដល់​ប​ង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ឱ្យ​បន្ត​ចូលរួម​ក្នុង​ចលនា​ស្អាត ដោយ​បោស​សម្អាត​សំរាម​ សំណល់​រឹង​តាម​មុខ​លំនៅ​ឋាន​ និង​យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម​នៅ​តាម​ទីសា​ធារណៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ធ្វើការ​ទុកដា​ក់និង​វេច​ខ្ចប់​សំរាម​ សំណល់​រឹង​ឱ្យបាន​ត្រឹម​ត្រូវ​ហើយ​រង់ចាំ​បញ្ចេញ​សំណល់​តាម​ការណែ​នាំ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ដោយ​មិន​ត្រូវ​ចោល​សំរាម ​សំណល់​រឹងចូល​ក្នុង​ប្រភព​ទឹក​នានា ឬ​ដុត​នៅ​តាម​ទីសា​ធា​រណៈ​ឡើយ​។ 

គួរបញ្ជាក់ថា ការបំពុលដោយសំរាម ជាពិសេសសារជាតិប្លាសិ្ទក និងតាមរយៈសំរាមដែលត្រូវបានគេបោះចោល ហើយមួយចំនួនបានហូរធ្លាក់ចូលក្នុងទឹកនោះ បាន និងកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក បង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ និងធ្វើឱ្យខូចសោភ័ណភាព ប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀត ។

ទឹកទន្លេទាំង៣ គឺទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលជាទីផ្តល់ប្រភពទឹកដ៏សំខាន់របស់ពលរដ្ឋកម្ពុជា កំពុងត្រូវបានបង្កការបំពុលទឹក និងពុំមានអនាម័យ បង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ នឹងត្រូវបានសម្អាត ដើម្បីធ្វើយ៉ាងណាឱ្យក្លាយជាទឹកស្អាតល្អ ប្រាសចាកសារជាតិពុល​ ។

ក្នុងពិធីសម្ពោធបេសកកម្មសម្អាតទន្លេ កាលពីថ្មីៗមកនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយឈានទៅរកទន្លេដែលគ្មានការបំពុលដោយប្លាស្ទិក​ ។ បេសកកម្មនេះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងបរិស្ថានរបស់សហគមន៍តាមដងទន្លេ ដែលរងផលប៉ះពាល់ដោយកាកសំណល់។

លោក នូ សុវណ្ណ ប្រតិបត្តិអង្គការសម្អាតទន្លេ សមុទ្រ (ROC) បានឱ្យដឹងថាក្នុងយុទ្ធនាការរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៣ ដល់២០២៨ ក្នុងយុទ្ធនាការនេះ ត្រូវបានគេរំពឹងថា នឹងអាចប្រមូលកាកសំណល់សំរាមបាន ក្នុងចន្លោះពី៥០០ ទៅ៦០០តោន ពីព្រោះថា​ វាត្រូវការទាមទារទាំងសម្ភារ និងបច្ចេកទេសផង ។

លោកបានបញ្ជាក់ថា ៖

«ជាទូទៅយើងប្រមូលសំរាមផង យើងអប់រំផង ។ ការប្រមូលសំរាមនេះ យើងបានប្រមូលពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទន្លេសាប ក្នុងខេត្តកណ្តាលផងដែរ ដែលមកដល់ពេលនេះគឺយើងប្រមូលបាន ១៦៩៣.០៩តោន នៃសំរាមពិសេសប្លាស្ទិកត្រូវបានប្រមូលចេញពីទន្លេរបស់យើង»។

លោក នូ សុវណ្ណ បានឱ្យដឹងបន្ថែមថា ក្នុងចំណោមនេះ ទន្លេសាបបានប្រមូលច្រើនជាងគេនៅតំបន់ទេសចរណ៍ចុងឃ្នាសខេត្តសៀមរាប ។ នៅទីនោះក្នុងរយៈពេល១ឆ្នាំពេញ ប្រមូលសំរាមបានជាង១០០តោន ក្នុងនេះភាគច្រើនជាសំរាមប្លាស្ទិក បន្ទាប់មកខោអាវ ស្បែកជើង ខ្សែក្រវាត់ សម្បកដប ជាដើម ។​ ដោយឡែកសម្រាប់ក្នុងបេសកម្មដំបូងចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ កន្លងមក ក្នុងទន្លេទាំងបីខាងលើ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គេប្រមូលបានកាកសំណល់សំរាមបាន ៨០តោន រួចមកហើយដែរ ។

លោក នូ សុវណ្ណ បានលើកឡើងថា ការសម្អាតសំរាមទន្លេ គឺត្រូវការថវិកាច្រើន ។ បើក្រុមហ៊ុនតែមួយមិនអាចទៅរួចទេ ពីព្រោះថា ទន្លេទាំង៣នេះ មានវិសាលភាពធំធេងណាស់ ក្នុងនេះគ្រាន់តែទន្លេមេគង្គតែមួយ មានប្រវែងជាង ៤០០គីឡូម៉ែត្រ ទន្លេសាបជាង ២០០គីឡូម៉ែត្រ និងទន្លេបាសាក់ជាង ១០០គីឡូម៉ែត្រ ។ ហេតុនេះត្រូវចូលរួមគ្នាច្រើន ទើបទទួលជោគជ័យទៅរួច ។ សម្រាប់បេសកកម្មក្នុងការប្រមូលសំរាមនេះដែរ នឹងត្រូវធ្វើឡើងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តកំពង់ចាម និងតាមបណ្តាខេត្តដទៃទៀត ។

គួរបញ្ជាក់ថា សំរាមដែលប្រមូលបានត្រូវបានយកទៅបំប្លែងជាថាមពលនៅរោងចក្រស៊ីម៉ង់ត៍ ដោយមិនបង្កការប៉ះពាល់ដល់ទឹក ខ្យល់ និងបរិយាកាសជុំវិញ ។ កម្ពុជាមានកាកសំណល់រឹង ដែលកើតចេញពីសកម្មភាពមនុស្ស និងអាជីវកម្មនានា ប្រមាណ ៤លានតោនក្នុងមួយឆ្នាំ ហើយក្នុងចំណោមនេះ មានប្រមាណ២០ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកមកកែច្នៃឡើងវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល