គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ព្រែក​ប្រសព្វ​ខេត្តក្រចេះ សម្រេចបាន ៣២ភាគរយ​ហើយ

ក្រចេះ ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់ទន្លេ​មេគង្គ​ ខេត្ត​ក្រចេះ គិតត្រឹមដំណាច់​ខែមីនា ឆ្នាំ​២០២៤​នេះ សម្រេចបានវឌ្ឍភាពការងារ​៣២ភាគរយហើយ ។ នេះបើតាម​របាយការណ៍​របស់ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​​ កាលពីពេលថ្មីៗនេះ។ ​

យោងតាម​ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាង​សង់​ស្ពា​នឆ្ល​ងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេច​វឌ្ឍន​ភាព​ការ​ងារ​សាង​សង់​តួ​ស្ពាន​បាន ៤៥,៥ភាគយ ខណៈ​ដែ​លកា​​រ​ងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣ភាគរយ​​ហើយ។ ជារួ​មគ​ម្រោ​ង​ជារូ​បវ័​ន្ត​ទាំ​ង​មូ​ល​សម្រេ​ច​បាន ៣២ភាគរយ​ ដែលតួលេខនេះបាន​បង្ហា​ញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការ​អនុវ​ត្តគ​ម្រោង​កា​រ​ងារ​ខាងលើ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉េង ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ជំរុញ​ការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ឱ្យ​បាន​ច្បាស់​លាស់ ពីព្រោះខ​ណៈនេះ​ជារ​​ដូវ​ប្រាំ​ងដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់មុននឹង​រ​ដូវ​វ​ស្សា​ចូ​លម​ក​ដ​ល់​នា​ពេ​ល​ខា​ង​មុ​ខ ។

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ព្រែក​ប្រសព្វ​ខេត្តក្រចេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​កាលពីដើមឆ្នាំ ២០២៣​កន្លង​ទៅ ក្រោមអធិបតីភាព​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប្រជា​មានិត​ចិន​។ ស្ពាន​នេះ មានប្រវែង​ប្រមាណជាង​១៧០០ម៉ែត្រ ​​និងគ្រោង​ចំ​ណាយ​​ទឹកប្រាក់​សាង​សង់​អស់​ប្រមាណ ១​១​​៤​លានដុល្លារ​អាមេរិ​ក ។

ស្ពាននេះ គឺជាស្ពាន​តភ្ជាប់​ដ៏មានសារសំខាន់​រវាង​ប្រជាជន​ក្នុ​ងស្រុកចិត្រ​បុរី និងស្រុកព្រែកប្រសព្វ​ក្នុង​ខេត្ត​ក្រចេះ​ និងតភ្ជាប់ទៅកាន់​បណ្ដាខេត្ត​ផ្សេងទៀត​ដែលនៅជាប់នឹង​ខេត្តក្រចេះ ។ ​ក្រៅពីសាងសង់ស្ពាន​ រាជរដ្ឋាភិបាលក៏បានសង់ផ្លូវ​ប្រវែង​ជាង​ ៣១​គីឡូម៉ែត្រ​តភ្ជាប់ទៅកាន់​ស្ពានមួយនេះ ដែលជាការសម្រួល​ដល់ការ​ធ្វើដំណើរការ​របស់ពលរដ្ឋ ។​

កាលពីពេលថ្មីៗនេះដែរ​ ក្រុមហ៊ុន​របស់ប្រទេសថៃជាច្រើន​ក៏បានចុះទៅសិក្សា​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ទឹកដីនៃខេត្តក្រចេះ​ផងដែរ​ ដើម្បីផ្សារ​ភ្ជាប់​រវាង​ទំនាក់ទំនង​ពាណិ​ជ្ជ​កម្ម​រវា​ង​កម្ពុជា ​និងថែ ហើយរំពឹងថា​នៅពេលឆាប់ៗនេះ វិនិយោគិនក្នុង និងក្រៅ​ប្រទេស​ជាច្រើនទៀត​នឹង​ចុះទៅសិក្សា​ស្វែងរកការ​វិនិយោគនៅក្នុង​ខេត្ត​ក្រចេះ​កាន់តែច្រើនឡើងថែមទៀត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី