Apple គ្រោងនឹងសាងសង់លំនៅឋានប្រមាណ ៧៨ ០០០ ល្វែងសម្រាប់និយោជិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងសាងសង់លំនៅឋានប្រមាណ ៧៨ ០០០ ល្វែងសម្រាប់និយោជិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយគម្រោងនេះនឹងត្រូវបានចូលរួមដោយក្រុមហ៊ុនហ្វាំងឡង់ Salcomp ក្រុមហ៊ុនតៃវ៉ាន់ដ៏ធំ Foxconn និងក្រុមហ៊ុនយក្សឥណ្ឌា Tata ដែលនឹងទទួលបានមូលនិធិមួយចំនួនពីរដ្ឋាភិបាលផងដែរ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ Apple បានសន្យាថានឹងវិនិយោគ ១,៥ ពាន់ លានដុល្លារក្នុងគម្រោងសាងសង់លំនៅដ្ឋានជិត ៣៥ ០០ ល្វែងសម្រាប់និយោជិតនៅរោងចក្ររបស់ខ្លួនមួយនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ បន្ថែមពីនេះ ក្រុមហ៊ុន Tata Electronics នឹងសាងសង់ផ្ទះចំនួន ១១ ០០០ ល្វែង ដោយរំពឹងថា ការអភិវឌ្ឍន៍លំនៅដ្ឋាននឹងបង្កើននិយោជិតបន្ថែម និងបង្កើនផលិតកម្ម។

ជាក់ស្តែង ការផ្តល់លំនៅឋានទ្រង់ទ្រាយធំសម្រាប់បុគ្គលិកក្រុមហ៊ុនមានរួចហើយនៅក្នុងប្រទេសចិន ដែលជា ‘iPhone City’ របស់ក្រុមហ៊ុន Apple នៅទីក្រុង Zhengzhou ដែលអាចផ្ទុកនិយោជិតរហូតដល់ ៣០០ ០០០ នាក់។ គេជឿថា ការប្រមូលផ្តុំបុគ្គលិករស់នៅរួមគ្នាអាចកាត់បន្ថយពេលវេលាធ្វើដំណើរ និងបង្កើនផលិតភាពការងារ។

បច្ចុប្បន្ននេះ ទូរស័ព្ទ iPhone ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន ប៉ុន្តែម៉ូដែលចាស់ៗមួយចំនួននៅតែផលិតនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម។ ក្រុមហ៊ុន Apple គ្រោងនឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងជាទីផ្សារដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនមួយនេះ។

កាលពីខែធ្នូឆ្នាំមុន កាសែតល្បីឈ្មោះមួយរបស់អាម៉េរិក បានរាយការណ៍ថា Apple កំពុងរៀបចំមូលដ្ឋានគ្រឹះធ្វើចម្រុះកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីផលិតទូរស័ព្ទប្រហែល ៥០ លានគ្រឿងនៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។ ប្រសិនបើផែនការរបស់ក្រុមហ៊ុនត្រូវបានអនុវត្តដោយជោគជ័យនៅក្នុងប្រទេសឥណ្ឌា ប្រទេសនេះអាចផលិតបានមួយភាគបួននៃ iPhone ទាំងអស់នៅចុងទសវត្សរ៍នេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tata Group របស់ឥណ្ឌាក៏គ្រោងនឹងសាងសង់រោងចក្រដំឡើង iPhone ថ្មីដែលមានបណ្តាញដំឡើងប្រហែល ២០ នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាផងដែរ។ Tata Group រំពឺងថា ខ្លួននឹងផ្តល់ការងារដល់និយោជិតប្រហែល ៥០ ០០០ នាក់ក្នុងរយៈពេលពីរឆ្នាំខាងមុខ ខណៈដែលខ្លួនបានដំណើរការរោងចក្រដំឡើងរួចហើយនៅក្នុងរដ្ឋ Karnataka។

បច្ចុប្បន្ននេះ តម្រូវការទូរស័ព្ទទំនើបរបស់ Apple នៅក្នុងប្រទេសឥណ្ឌាកំពុងកើនឡើងស្របពេលដែលផលិតកម្មកំពុងត្រូវបានពង្រីក។ កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាជាច្រើនបានរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Apple ជាមធ្យមមានចំនួន ៨,៤ ពាន់លានដុល្លារ ខណៈដែលការលក់របស់ក្រុមហ៊ុនបានកើនឡើងប្រហែល ៤០ ភាគរយក្នុងអំឡុងពេលពីរឆ្នាំមុន។ កាលពីឆ្នាំមុនផងដែរ ក្រុមហ៊ុននេះបានបើកហាងលក់រាយផ្តាច់មុខចំនួន ២ ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិ Tim Cook បានបើកហាងដោយផ្ទាល់នៅក្នុងទីក្រុង Mumbai និងទីក្រុង New Delhi ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី