ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និ​ងសំណង់​ ជំរុញ​ការចុះបញ្ជីដីធ្លីឱ្យចប់​សព្វ​គ្រប់​នៅ​មុន​ឆ្នាំ ២០៣០​

ភ្នំពេញ ៖ ចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល​បានកំណត់​​យក​ឆ្នាំ២០៣០ ជា​ឆ្នាំដែល​កម្ពុជា​នឹងក្លាយជា​ប្រ​ទេ​សដែ​ល​​មាន​ប្រាក់​ចំណូល​មធ្យមកម្រិ​តខ្ពស់ក្នុងនោះ​រាជរដ្ឋាភិបាលក៏មាន​ចក្ខុវិស័យ​រៀបចំ​រចនាសម្ព័ន្ធ និងការរស់​នៅ​របស់ប្រជាន​ជនឱ្យកាន់តែប្រសើរ ដោយក្នុងនោះដែរ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​បាន​ប្ដេជ្ញាក្នុងការ​ជំរុញការ​ចុះបញ្ជី​ដីធ្លីឱ្យរួចរាល់​ទាំងស្រុង​នៅមុខ​ឆ្នាំ២០៣០ ។​

បើតាម​ឯកឧត្តម​ សាយ សំអាល ឧបនាយករដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំ​ណង់​​​ បា​នថ្លែង​នៅក្នុងពិធីដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​សេវាសាធារណៈ តាមប្រព័ន្ធអនឡាញ​របស់​ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម​ និងសំណង់​ កាលពីថ្ងៃទី០៩ មេសា ២០២៤ ថា​ គិត​មកដល់បច្ចុប្បន្ននេះ ក្រសួ​ង​បាន​ចុះបញ្ជី​ក្បាល​ដី​បានចំនួនជាង​៧​លាន​ក្បាលដីហើយ ដោយនៅសល់ប្រមាណ៥លាន​ក្បាលដីទៀត​ត្រូវ​ចុះ​បញ្ជីឱ្យ​អស់​ទាំង​៥លានក្បាលដីតែម្ដង ។​

ឯកឧត្តម​បានបន្តថា ក្នុងរយៈ​ពេល​៦ខែ​ចុងក្រោយនេះ​ ក្រុមការងារ​ និងមន្ត្រីនិងក្រសួង​រៀបចំ​ដែ​ន​ដី​ នគ​​រូ​ប​នី​យ​ក​ម្ម​​ និ​​ងសំ​ណ​ង់​ បានវាស់បាន​ជាង​១លាន​ក្បាលដីបន្ថែមទៀត ហើយ​នៅខួបលើកទី៤០​នៃការ​ចេញបណ្ណដំបូង​របស់​កម្ពុជា​ ពោលនៅឆ្នាំ២០២៩ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នឹ​ងបញ្ចប់ការ​វាស់វែង ​និង​ចុះប​ញ្ជីដីធ្លីនៅទូទាំងប្រទេស​កម្ពុជា​ ហើយ​ដើម្បីពន្លឿនដល់​ការ​ចុះបញ្ជីដីធ្លី ឱ្យបានឆាប់​រហ័ស ក្រ​សួ​ង​រៀប​ចំដែនដីនគរូប​នីយកម្ម​និងសំណង់​បាន​ដាក់ឱ្យប្រើប្រាស់​សេវា​សាធារណៈ តាមប្រព័ន្ធអនឡាញ ដោយ​កិច្ច​​សន្យា​ពីខាង​សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។​

ឯកឧត្តមបាន​បន្ថែមថា ការ​វាស់វែង និងចុះបញ្ជីដីធ្លីនេះ គឺ​បានផ្ដល់​ប្រយោជន៍​ជាច្រើនដល់​ប្រជាពលរដ្ឋ​ និងរដ្ឋាភិ​បាល ក្នុងនោះរួមមាន​ ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដល់​ម្ចាស់​ដីស្រប​ច្បាប់ ទី២ បញ្ចប់​នូវ​ទំនាស់​ឬវិវាទដីធ្លី ដែលតែ​ង​តែ​​​កើតឡើង​ជាញយៗ​ និងមួយទៀតនោះ ម្ចាស់ដីធ្លីឬអចលនទ្រព្យដែលត្រូវ​ការ​ទុនសម្រាប់រកស៊ីអាច​យក​បណ្ណ​​កម្មសិទ្ធិ​នោះទៅ​ដាក់​​នៅធនាគារ​ ហើយយកលុយមកពង្រីកអាជីវកម្ម​របស់ខ្លួន ។

ឧកញ៉ា​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ស៊ី ភី អិល បានថ្លែងឱ្យដឹងថា​ ការ​ធ្វើទំនើប​កម្ម​របស់​ក្រ​សួង​រៀបចំដែនដីនគរូប​នីយកម្ម​និងសំណង់ ជាពិសេស​សេវា​សាធារណៈ តាមប្រព័ន្ធអនឡាញ​នេះ គឺ​ពិត​ជា​បានផ្ដល់​សារ​សំខាន់​ដល់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​ខ្លាំងណាស់ ពី​ព្រោះថា​អ្នកប្រកប​របរ​ ខាង​ភ្នាក់​ងារអចលនទ្រព្យ ពិតជា​ត្រូវ​ការ​ព័ត៌មាន​លម្អិត និងជាក់ស្ដែង​​ ដើម្បីឱ្យដឹងច្បាស់ថា ទ្រព្យនោះជាទ្រព្យ​ពិត​ប្រា​កដ​របស់អ្នកណាម្នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ