​A​D​B ​បានអនុម័ត​ជំនួយ​បន្ថែមចំនួន​ ​៥​ពាន់​លាន​ដុល្លារ​ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត

ត្ប៊ីលិស៊ី ៖ ប្រទេស​ម្ចាស់​ជំនួយ​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ឯកភាព​ផ្តល់​ថវិកា​បន្ថែមចំនួន​ ​៥​ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​F​) ​និង​មូលនិធិ​ជំនួយ​បច្ចេកទេស​ពិសេស​របស់​ខ្លួន​(TASF) សម្រាប់​​ផ្តល់​ឱ្យ​សមាជិក​ដែល​មាន​សិទ្ធិ​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ ជាមួយនឹង​បរិមាណ​ដ៏​ធំបំផុត​មិនធ្លាប់​មាន​នៃ​ជំនួយ​ឥត​សំណង​របស់​ ​A​D​F​ ​។​

​ធនាគារបានបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជំនួយរបស់ ADF ក្នុងរយៈពេល៤ឆ្នាំខាងមុខនឹងមានសម្រាប់ “គម្រោងផ្លាស់ប្តូរ”( transformative projects) នៅក្នុងប្រទេសកម្ពុជា ឡាវ និងទីម័រឡេស្តេ ព្រមទាំងមានសម្រាប់”ជួយដល់ប្រជាជន” នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលការអនុម័តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៧ របស់ ADB ។

ADF គឺជាប្រភពជំនួយដ៏ធំបំផុតរបស់ ADB សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាសមាជិក ក្រីក្របំផុត និងងាយរងគ្រោះបំផុត​ របស់ ADB ​ហើយត្រូវបានបំពេញបន្ថែមរៀងរាល់៤ ឆ្នាំម្តង។ ADF កត់សម្គាល់ការបំពេញបន្ថែមលើកទី១៣ចាប់តាំងពីការបង្កើតមូលនិធិ ដោយមូលនិធិ​អភិវឌ្ឍន៍​ចំនួន​ ​៤​,​១​ពាន់​លាន​ដុល្លារ​ ​នឹងគាំទ្រដល់ប្រតិបត្តិការជំនួយសម្រាប់​ឆ្នាំ​២​០​២​៥​-​២​០​២​៨។

​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​ឧសភា​ ​A​D​B ​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ ​នៅ​ក្នុង​រដ្ឋធានី​ ​T​b​i​l​i​s​i ​ត្ប៊ីលីស៊ី ​នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​។​

​លោក​ ​Ma​sat​su​g​u ​As​a​k​a​w​a​ ប្រធាន​ធនាគារ ​A​D​B ​បាន​មានប្រសាសន៍ថា​៖ ជំនួយ​បន្ថែម​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ​បង្ហាញ​ពី​ភាពជា​ដៃគូ​បន្ត​របស់​ម្ចាស់​ជំនួយ​ ​A​D​F​ ​ជាមួយ​ ​A​D​B ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ដែល​ជួប​ការលំបាក​បំផុត ​និងចាត់វិធានការបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ​។

លោក​ ​Ma​sat​su​g​u ​As​a​k​a​w​a បានបញ្ជាក់ថា ៖ «ជំនួយ​នេះ​មាន​សារៈសំខាន់​ជាង​ពេលណា​ៗ​ទាំងអស់​ ​ដោយសារ​ប្រទេស​សមាជិក​ក្រីក្រ​បំផុត​ ​និង​ងាយ​រងគ្រោះ​បំផុត​របស់យើង​ ​កំពុង​ព្យាយាម​ដោះស្រាយ​ផល​ប៉ះពាល់​ថ្មីៗ​ ​ចំពោះ​​​ការ​អភិវឌ្ឍន៍​ ​និង​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ​»។​

សេចក្តីប្រកាស​បាន​ឱ្យ​ដឹង​ថា​ ​ជំនួយ​បន្ថែម​របស់​ A​D​F​ ​នឹង​បន្ត​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ការ​បន្សាំ​នឹង​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ។ ជំនួយ​បន្ថែមនេះ ក៏នឹងអាចពង្រីកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់សកម្មភាពផ្លាស់ប្តូរយេនឌ័រ ហើយវាក៏នឹងផ្តល់ជំនួយរហ័ស (agile assi​sta​​nce) ក្នុងគ្រាមានអាសន្នតាមរយៈការឆ្លើយតបនឹងវិបត្តិរបស់ខ្លួន​។​

​ទឹកប្រាក់ច្រើនជាង ២.៥ ពាន់លានដុល្លារ ឬ ៥១% នៃការបំពេញបន្ថែមនឹងត្រូវបានផ្តល់មូលនិធិ ដោយការរួមចំណែកពីម្ចាស់ជំនួយ រួមទាំងប្រទេសថ្មីចំនួនពីរ៖ អាមេនី និងហ្សកហ្ស៊ី។ ADB នឹងបង្កើនការផ្ទេរប្រាក់ចំណូលសុទ្ធរបស់ខ្លួនទៅកាន់ ADF ពីក្រោម $១.២ ពាន់លានដុល្លារនៅក្នុង ADF ទៅជិត $១.៦ ពាន់លានដុល្លារនៅក្នុង ADF ។

ស្រប​ទៅ​នឹង​ដំណាក់កាល​ ​A​D​F​ ​រយៈពេល​ ​៤​ឆ្នាំខាងមុខ​នេះ​ ​ធនាគារ ADB ​បាន​បញ្ជាក់​ថា​ ADB ​គ្រោង​នឹង​ផ្តល់​ប្រាក់​ក​ម្ចី​សម្បទាន​ចំនួន​ ​១​៦​,​៧​ ​ពាន់​លាន​ដុល្លារ​ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត​ ​និង​រយៈពេល​សង​ត្រឡប់​រយៈពេល​វែង​។​

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់ដោយឡែក​មួយ​ ​ធនាគារ​បាន​និយាយ​ថា​ ​លោក​ប្រធាន​ ​Ma​sat​su​g​u ​As​a​k​a​w​a​ ​និង​ឧបនាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ ​លោក​ C​h​o​i​ S​an​g​ ​M​ok ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ទឹកប្រាក់​ចំនួន​ ​២​ពាន់​លាន​ដុល្លារ​ ​ក្នុង​សហ​ហិរញ្ញប្បទាន​ក្នុងរយៈពេល​ ៣ ឆ្នាំខាងមុខ​។​

​ធនាគារ​ ADB បាន​ឱ្យដឹង​ថា​ ការ​ផ្តល់​ហិរញ្ញប្បទាន​រួមគ្នា​នេះ​ ​នឹង​គាំទ្រ​ដល់​គម្រោង ​ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​​អាកាសធាតុ​ ​ក៏ដូចជា​ការ​​​ដឹកជញ្ជូន​ ​ថាមពល​ ​កសិកម្ម​ ​ការអប់រំ​ ​កំណែ​ទម្រង់​អភិបាល​កិច្ច​ ​សុខាភិបាល​ ​និង​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ (​I​C​T​) ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី