HiveSters ភ្ជាប់អត្ថប្រយោជន៍ជូនសិប្បករក្នុងស្រុកទៅនឹងអាជីវកម្មទេសចរណ៍ដែលប្រកបដោយនិរន្តរភាព

បរទេស ៖ សហគ្រាសសង្គមមួយដែលកំពុងរកស៊ីក្នុងវិស័យទេសចរណ៍របស់ប្រទេសថៃមានឈ្មោះថា HiveSters កំពុងបង្កើនកេរ្ត៍ឈ្មោះរបស់ខ្លួនតាមរយៈការបង្កើតគំរូជោគជ័យមួយដែលមិនត្រឹមតែអាចផ្តល់អត្ថប្រយោជន៍ដល់សិប្បករក្នុងស្រុក និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ពិសេសសម្រាប់ក្រុមភ្ញៀវទេសចរអន្តរជាតិផងដែរ។

HiveSters ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍នៃប្រព័ន្ធអេកូឡូស៊ីដ៏រីកចម្រើនក្រោមកិច្ចរៀបចំដំណើរទេសចរណ៍ និងបទពិសោធន៍ដែលភ្ជាប់អ្នកទេសចរដោយផ្ទាល់ជាមួយអ្នកជំនាញខាងផ្នែកសិប្បកម្មក្នុងស្រុកដែលមានជីវភាពមិនសូវជាធូរធា។

អ្នកធ្វើដំណើរទេសចរណ៍អាចស្វែងយល់ពីអាថ៌កំបាំងនៃការតម្បាញសូត្រពីសិប្បករក្នុងសហគម ឬចូលរួមថ្នាក់រៀនធ្វើម្ហូបជាមួយគ្រួសារក្នុងសហគមដោយប្រើរូបមន្តបុរាណជាច្រើនជំនាន់ដែលវាត្រូវបានគេមើលឃើញថា បទពិសោធន៍ទាំងនេះគឺមានភាពទាក់ទាញលើសពីទេសចរណ៍ធម្មតា ហើយផ្តល់ឲ្យភ្ញៀវទេសចរអាចមើលឃើញជាក់ស្តែងពីស្ថានភាពជនបទពិតប្រាកដនៅក្នុងប្រទេសថៃផងដែរ។

ធ្វើការដោយផ្ទាល់ជាមួយសិប្បករ និងសហគម អាជីវកម្មទេសចរណ៍ HiveSters ធានាបាននូវសំណងសមរម្យ និងជំរុញឱកាសសេដ្ឋកិច្ចក្នុងតំបន់។ កម្មវិធីបំផុសគំនិតរបស់ពួកគេផ្តល់ឱ្យសិប្បករនូវជំនាញ និងចំណេះដឹងដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យក្នុងឧស្សាហកម្មទេសចរណ៍ ហើយថែមទាំងផ្តល់អំណាចឱ្យពួកគេបង្ហាញទេពកោសល្យ និងប្រពៃណីរបស់ពួកគេ ខណៈពេលដែលសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងពេលដំណាលគ្នា។

ការប្តេជ្ញាចិត្តរបស់ HiveSters មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចពលរដ្ឋដែលមានជីវភាពលំបាកនោះទេ ក្រុមហ៊ុនផ្តល់អាទិភាពលើការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ដែលកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអបអរសាទរបេតិកភណ្ឌវប្បធម៌។ ពួកគេជឿថា វិស័យទេសចរណ៍អាចជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ភាពល្អ ដោយជួយដល់សហគមន៍មូលដ្ឋាន និងថែរក្សាប្រពៃណីវប្បធម៌ ធានាបាននូវអនាគតដ៏រស់រវើកសម្រាប់អត្តសញ្ញាណរបស់ប្រទេស។

គេអាចចាត់ទុក HiveSters ជាគំរូអាជីវកម្មបែបបរិយាបន្នដ៏គួរឲ្យចាប់អារម្មណ៍ និងគួររៀនសូត្រតាម ពីព្រោះថាធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ
របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវ
ស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង