ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ភ្នំពេញ ៖ អ្នកដឹកនាំជាន់ខ្ពស់របស់រោងចក្រពាណិជ្ជកម្មនៃក្រុមហ៊ុន BOSCH ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក បានសន្យាថានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀតលើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោកជាមួយបុគ្គលិកសរុបប្រមា​ណ ៤២៩ ០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលជាដើម។

ការសន្យាមកសិក្សាលទ្ធភាពបើករោងចក្ររបស់លោក Alexander Weichsel ដែលជាអ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្មនៃក្រុមហ៊ុន BOSCH នៅកម្ពុជានេះ  បានធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលថ្មីៗនេះនៅសហព័ន្ធអាល្លឺម៉ង់។

នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបក្រុមហ៊ុន BOSCH Group អំពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យឯកជនអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគ។ ជាក់ស្ដែងក្នុងអំឡុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងសហភាពអឺរ៉ុបនាឱកាសនេះ កម្ពុជាបានពាំនាំយកនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាល និងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ចំពោះទស្សនកិច្ចក្រុមហ៊ុននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន និងស្នើដល់ក្រុមហ៊ុនអាចពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាទីតាំងដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងសហភាពអឺរ៉ុបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Christiane Riefler Karpa នាយកគ្រប់គ្រងនៃក្រុមហ៊ុន Memmert។ ក្នុងជំនួបនោះក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជូនដល់គណៈប្រតិភូកម្ពុជាផងដែរ។ ក្រោយជំនួបពិភាក្សាការងារ គណៈប្រតិភូកម្ពុជាបានអញ្ជើញចុះពិនិត្យរោងចក្រ និងទស្សនាសាលផលិតកម្មរបស់ក្រុមហ៊ុន ដោយនៅក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួនដែលពុំបង្កផលប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Memmert ជាក្រុមហ៊ុនឈានមុខមួយក្នុងការអភិវឌ្ឍន៍ និងផលិតឧបករណ៍មន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់ជាមួយបទពិសោធន៍ជាង៩០ឆ្នាំ ជាមួយផលិតផលជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារដោយជោគជ័យនៅជាង ១៦០ប្រទេសជុំវិញពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ