ស្វែងយល់ពីប្រភេទផលិតផលកែច្នៃដែលមានទីផ្សារ និងមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទៅទីផ្សារក្រៅប្រទេស  

ភ្នំពេញ ៖ កសិផលធម្មជាតិស្រស់ៗ មិនត្រឹមតែមានទីផ្សារល្អ និងផ្គត់ផ្គង់តម្រូវការក្នុងស្រុកប៉ុណ្ណោះទេ គេក៏អាចកែច្នៃទៅជាផលិតកសិផលក្រៀម ឬផលិតសម្ងួតផ្សេងទៀតដែលអាចរក្សាទុកបានយូរ គុណភាពល្អ រស់ជាតិឆ្ងាញ់ និងកាន់តែមានទីផ្សារទូលាយរហូតអាចនាំចេញទៅក្រៅប្រទេសបានទៀតផង។

បើតាម ឯកឧត្តមបណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរងគណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយនៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍ទាក់ទងនឹងផលិតផលមួយចំនួនថា ផលិតលក្នុងស្រុកដែលមានសក្ដានុពលក្នុងការនាំចេញ ភាគច្រើនជាផលិតផលកែច្នៃ និងផលិតសម្ងួតដែលមានស្តង់ដារ មានអនាម័យ គុណភាពល្អ និងសុវត្ថិភាពដល់អ្នកទិញ។

ឯកឧត្ដមបញ្ជាក់ថា៖

«ផលិតផលក្នុងស្រុករបស់យើងមានច្រើន ហើយផលិតផលដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញភាគច្រើនជាផលិតផលកែច្នៃពីកសិផលស្រស់ៗ ដូចជា ប្រភេទម្សៅរមៀត ម្សៅពន្លៃ ម្សៅរំដេង ស្វាយក្រៀម មៀនក្រៀម ក្រៅពីនេះក៏មាន ទឹកត្រី ទឹកស៊ីអ៊ីវ ក៏យើងអាចនាំចេញបានដែរ»។

ឯកឧត្តមបន្តថា ចំពោះគុណភាពវិញ រាល់ផលិតផលកែច្នៃទាំងនេះ សុទ្ធសឹងជាផលិតផលច្នៃចម្រាញ់ពីកសិផលធម្មជាតិតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស អាស្រ័យទៅលើភាពអំណោយផលតាមស្រុកភូមិរៀងៗខ្លួន ប៉ុន្តែអាចនិយាយបានថា ជាផលិតកែច្នៃដែលមានគុណភាព សុវត្ថិភាព ជាពិសេសផលិតផលបំប៉នដល់សុខភាពអ្នកប្រើប្រាស់ ដូចជា ម្សៅរមៀតជាដើម។

សម្រាប់ម្ចាស់សិប្បកម្ម ក៏ដូចជាម្ចាស់សហគ្រាសនានា ឆ្លៀតក្នុងឱកាសនេះគួរតែខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួន ក៏ដូចជាស្វះស្វែងរកនូវការកែច្នៃថ្មីៗឱ្យបានកាន់តែច្រើន កាត់បន្ថយការជន់កសិផលពេលដល់រដូវប្រមូលម្ដងៗ និងជួយគាំទ្រដល់កសិករ ក្រុមអ្នកផលិត និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែចង្វាក់ផលិតកម្មនីមួយៗ។

ដោយឡែក ពីសំណាក់អ្នកប្រើប្រាស់ ក៏ដូចជាអតិថិជនវិញ ក៏គួរតែគាំទ្រនូវផលិតផលក្នុងស្រុក ឬតាមតំបន់ផ្សេងៗគ្នាបន្ថែមទៀត មិនថាជាកសិផលស្រស់ៗ ឬកែច្នៃនោះទេ ព្រោះរាល់ការទិញរបស់អតិថិជន មិនថាទិញដោយផ្ទាល់ ឬនៅតាមបណ្ដាផ្សារម៉ាត ផ្សារកសិផលដែលយកមកលក់បន្ត សុទ្ធសឹងជាសកម្មភាពគាំទ្រដល់កសិករ ក៏ដូចជាអ្នកផលិតក្នុងស្រុក និងសេដ្ឋកិច្ចជាតិផ្ទាល់តែម្ដង៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស