ភាពចលាចល នៅបង់ក្លាដេសបន្តផ្ទុះឡើងកាន់តែខ្លាំង ដោយសារតែមានវិបត្តិជាច្រើនកើតក្នុងពេលដំណាលគ្នា

បរទេស ៖ បង់ក្លាដេស បានក្លាយទៅជាគោលដៅនៃការតាមដានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅអាស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្នុងពេលដែលមនុស្សជាច្រើននាំគ្នាក្រឡេកឃើញតែបញ្ហាអាក់អន់ចិត្តនៃការរៀបចំប្រព័ន្ធធ្វើការងាររដ្ឋពីសំណាក់បាតុករដែលជាក្រុមនិស្សិតនោះ គេអាចដឹងថា ភាពបរាជ័យរបស់រដ្ឋាភិបាលប្រទេសដ៏ធំក្នុងតំបន់អាស៊ីខាងត្បួងមួយនេះក៏មានឬសគល់ និងបញ្ហាកើតចេញពីវិបត្តិជាច្រើនផ្សេងទៀតផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានបង្ខំចិត្តភៀសខ្លួនតាមឧទ្ធម្ភាគចក្រទាំងភ័យខ្លាចចេញពីប្រទេសជាមួយនឹងក្រុមគ្រួសារទៅកាន់ប្រទេសឥណ្ឌា ហើយបានប្រកាសលាលែងពីតំណែងផងដែរ។

ចុងក្រោយបំផុត ក្រុមពលរដ្ឋដែលភាគច្រើនសុទ្ធតែជាសិស្ស-និស្សិតបានបង្ហាញនូវការអាក់អន់ចិត្តយ៉ាងខ្លាំងទៅលើប្រព័ន្ធកូតាធ្វើការងារនៅក្នុងមុខតំណែងរដ្ឋាភិបាលដែលកំណត់ថា ៥៦ភាគរយត្រូវបានបម្រុងទុកសម្រាប់ក្រុមមកពីប្រភពផ្សេងៗជាច្រើន រួមទាំង ៣០ភាគរយសម្រាប់កូនចៅនៃក្រុមគ្រួសារដែលជាអតីតយោធាធ្លាប់ប្រយុទ្ធដើម្បីសេរីភាពនៅក្នុងសង្គ្រាមឯករាជ្យកាលពីឆ្នាំ១៩៧១។

ក្នុងពេលដំណាលគ្នានេះ ក្រុមសារព័ត៌មានលោកខាងលិចខ្លះបានប្រើប្រាស់ព្រឹត្តិការណ៍នេះផ្តោតសំខាន់តែទៅលើសារនយោបាយ និងបានហៅវាថាជា”បដិវត្តនៃក្រុមមនុស្សជំនាន់ Z ឬ Gen Z Revolution”ដែលអះអាងថាបាតុករភាគច្រើនជាក្រុមពលរដ្ឋវ័យក្មេង និងមានទំនោរប្រឆាំងទៅនឹងមេដឹកនាំវ័យ៧៦ឆ្នាំ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina។

ដូច្នេះ វិបត្តិអស្ថេរភាពនយោបាយក៏អាចចាត់ទុកបានថា ជាកត្តាជះឥទ្ធិពលដ៏សំខាន់មួយផ្សេងទៀតផងដែរ។ ទំនាក់ទំនងបង់ក្លាដេសជាមួយនឹងមហាអំណាចអាមេរិក មានភាពល្អូកល្អឺនជាយូរមកហើយ ប៉ុន្តែរហូតមកដល់ពេលដែលមានការកើនឡើងនៃក្រុមវិនិយោគចិន ជាពិសេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនោះ វាបានធ្វើឲ្យមានភាពល្អក់កករជាច្រើនរវាងរដ្ឋាភិបាលទាំងពីរ។

អាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាល លោក Joe Biden បានចាប់ផ្តើមដាក់ទណ្ឌកម្មមិនផ្តល់វិសាជូនក្រុមមន្ត្រីរដ្ឋាភិបាលបង់ក្លាដេសជាមួយនឹងមូលហេតុជាច្រើន ប៉ុន្តែក៏ទទួលបានការរិះគន់ឆ្លើយតបពីសំណាក់មេដឹកនាំបង់ក្លាដេសវិញដែរ​ (Wikipedia)។

ក្រុមអ្នកជំនាញ និងវិភាគបានធ្វើការរិះគន់ និងចោទប្រកាន់អាមេរិកថា បានព្យាយាមជ្រៀតជ្រែតកិច្ចការងារផ្ទៃក្នុងរបស់បង់ក្លាដេស ហើយបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតែងតែប្រើប្រាស់ស្តង់ដា២ប្រភេទក្នុងពេលតែមួយមកលើប្រទេសបង់ក្លាដេស។

មិនត្រឹមតែប៉ុណ្ណោះ អត្រាអត់ការងារធ្វើក៏បានចូលរួមចំណែកធ្វើឲ្យពលរដ្ឋដែលជាបាតុករកាន់តែមិនពេញចិត្តទៅនឹងដំណោះស្រាយរបស់រដ្ឋាភិបាលបង់ក្លាដេស បើទោះបីជាស្ថានភាពសេដ្ឋកិច្ចទាំងមូលបានត្រឡប់មករកភាពវិជ្ជមានបន្តិចក្តី ។ ជាក់ស្តែងចំនួនអ្នកអត់ការងារគិតតែជាពលរដ្ឋវ័យក្មេងប៉ុណ្ណោះមានប្រមាណជា ៣២លាននាក់នៅទូទាំងប្រទេស។ ម្យ៉ាងវិញទៀត គេអាចមើលឃើញចំណុចខ្សោយរបស់រដ្ឋាភិបាលបង់ក្លាដេសដែលមិនអាចគ្រប់គ្រងបាតុករបានល្អ និងធ្វើឲ្យការវាក្លាយទៅជាការប៉ះទង្គិចគ្នានៅស្ទើរទូទាំងប្រទេស ហើយថែមទាំងមានអ្នកស្លាប់ និងរបួសទាំងសងខាង។ ភ្លើងកំដៅកាន់តែផ្ទុះខ្លាំងឡើងនៅពេលដែលលោកស្រីនាយករដ្ឋមន្ត្រីបានចេញបញ្ជាឲ្យក្រុមប៉ូលីសបាញ់សម្លាប់ក្រុមបាតុករ និងបានចាត់ទុកថាសកម្មភាពរបស់ពួកគេទៅជាភេវរករទៀតផង។

ជនរងគ្រោះដំបូងដែលបានបាត់បង់ជីវិតគឺជាសិស្សសកលវិទ្យាល័យម្នាក់ដែលមានឈ្មោះថា Abu Sayeed ហើយវាជាពេលដែលបានធ្វើឲ្យមានការតវ៉ាប្រឆាំងឆេះកាន់តែខ្លាំង និងធ្វើឱ្យមានមនុស្សចូលរួមកាន់តែច្រើន។ ជាលទ្ធផលមនុស្សដល់ទៅ២៦៦នាក់ ដែលភាគច្រើនជានិសិ្សតបានបាត់បង់ជីវិត ក្នុងនោះមាន ៣២នាក់ទៀតជាកុមារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ