កំណើនសេដ្ឋកិច្ចបារាំងក្នុងត្រីមាសទី ៣ ត្រូវបានជំរុញដោយព្រឹត្តិការណ៍កីឡាអូឡាំពិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស៖ យោងតាមប្រភពព័ត៌មានពី Euro News បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសបារាំងក្នុងត្រីមាសទី ៣ ត្រូវបានជំរុញដោយព្រឹត្តិការណ៍កីឡាអូឡាំពិក ទោះបីជាមានភាពមិនច្បាស់លាស់ខាងនយោបាយក៏ដោយ។

លោក Olivia Grégoire រដ្ឋមន្ត្រីក្រសួងទេសចរណ៍បារាំងបានលើកឡើងថា កំណើនសេដ្ឋកិច្ចបារាំងទទួលបានពីការជំរុញនៃរំហូរអ្នកមកចូលរួមទស្សនា និងការកើនឡើងនៃការចំណាយក្នុងវិស័យសេវាកម្ម ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងសារមន្ទីរ។ មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើសណ្ឋាគារក្នុងទីក្រុងនានាដែលរៀបចំព្រឹត្តិការណ៍អូឡាំពិកបានកើនឡើង ១៦ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែលការលក់សេវាកម្មក្នុងវិស័យទេសចរណ៍បានកើនឡើង ២៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ការស្ទាបស្ទង់មតិតាមស្ថាប័នជាច្រើនបានបង្ហាញថា ព្រឹត្តិការណ៍កីឡាអូឡាំពិកបានជំរុញសេដ្ឋកិច្ចបារាំងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ ដែលបានយកឈ្នះលើភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលបានកើតឡើងកាលពីចុងខែមិថុនា។ ធនាគារកណ្តាលបារាំង Banque de France រំពឹងថា កំណើនសេដ្ឋកិច្ចបារាំងនឹងកើនឡើងចន្លោះពី ០,៣៥ ភាគរយទៅ ០,៤៥ ភាគរយសម្រាប់ត្រីមាសទី ៣ ដោយក្នុងនោះ ០,២៥ ភាគរយអាចនឹងត្រូវបានជំរុញដោយកីឡាអូឡាំពិក ដែលភាគច្រើនបានមកពីការលក់សំបុត្រ និងសិទ្ធិទូរទស្សន៍។ យោងតាមប្រភពដដែល បានបង្ហាញថា ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃព្រឹត្តិការណ៍អូឡាំពិក ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើងជាង ២០ ភាគរយបើធៀបនឹងឆ្នាំមុន។  ទិន្នន័យសេដ្ឋកិច្ចថ្មីៗបានបង្ហាញថា បារាំងមានការរឹកចម្រើននៅក្នុងវិស័យសំខាន់ៗ ដោយសារអត្រាគ្មានការងារធ្វើក្នុងត្រីមាសទីពីរមានតួរលេខ ៧,៣ ភាគរយដែលធ្លាក់ចុះពី ៧,៥ ភាគរយត្រីមាសទីមួយ។ ទន្ទឹមនឹងនេះ អតិផរណាមានអត្រា ២,៣ ភាគរយនៅក្នុងខែកក្កដា ដែលល្អបន្តិចពីការព្យាករណ៍ ២,៤ ភាគរយ។

ស្របពេលដែលការរីកចម្រើនទាំងនេះត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចបារាំង ប៉ុន្តៃប្រទេសនេះកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខាងនយោយ ដែលធ្វើឲ្យទីផ្សារភាគហ៊ុនរបស់បារាំងធ្លាក់ចុះ។ សន្ទស្សន៍ភាគហ៊ុន CAC 40 បានធ្លាក់ចុះជិត ១០ ភាគរយ ខណៈដែលសន្ទស្សន៍ភាគហ៊ុន Euro Stoxx 600 បានធ្លាក់ចុះ ៥ ភាគរយក្នុងរយៈពេលដូចគ្នានេះ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យធនាគាររបស់បារាំងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសារមានក្តីបារម្ភអំពីការផ្លាស់ប្តូរនយោបាយ និងផលប៉ះពាល់ទៅលើហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនឹងនេះ ស្តុកទំនិញរបស់ប្រេនល្បីៗឈ្មោះរបស់បារាំងក៏ជួបការលំបាកផងដែរ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានការថយចុះ។

ទោះជាយ៉ាងណាក៏ដោយ កីឡាអូឡាំពិកបានជំរុញការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើងនៃសេដ្ឋកិច្ច​ ដែលអាចមានឥទ្ធិពលលើប្រាក់ចំណូលរបស់ក្រុមហ៊ុននានានៅក្នុងត្រីមាសទីបី។ ប្រេនល្បីៗឈ្មោះដែលអាចទទួលបានអត្ថប្រយោជន៍ពីកីឡាអូឡាំពិករួមមាន LVMH, Hermès និង Kering រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ដូចជា Air Liquide និង Air France ផងដែរ។ បន្ថែមពីនេះ គេរំពឹងថា កីឡាអូឡាំពិកយ៉ាងហោចណាស់អាចទប់ទល់នឹងការធ្លាក់ចុះនៃទំនុកចិត្តអាជីវកម្មជាបណ្ដោះអាសន្ន ដោយសារព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ពិភពលោកមួយនេះធ្វើឲ្យមនុស្សមិនសូវចាប់អារម្មណ័លើភាពចលាចលនៃនយោបាយបារាំង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)