ស្វែងយល់ពីផលចំណេញសេដ្ឋកិច្ចជាតិដែលបានពីការដាក់បញ្ចូលប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារក្នុង KHQR តែមួយ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) គ្រោងដាក់បញ្ចូលគ្នានូវប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារអាមេរិក ដោយប្រើ KHQR Code តែមួយក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការទូទាត់ឆ្លងដែនជាមួយប្រទសដៃគូ។ គម្រោងដាក់ឱ្យប្រើប្រាស់ KHQR តែមួយ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់មានគណនីជាលុយរៀល ត្រូវបានរំពឹងថានឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់កាន់តែទូលំទូលាយនូវប្រាក់រៀលដែលជារូបិយវត្ថុជាតិ។

ធនាគារនៅកម្ពុជានឹងបើកគណនីប្រាក់រៀលជូន​អ្នក​ប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ និងមិនគិតកម្រៃសេវាទាំងអស់ បើទោះបីជាគណនីប្រាក់រៀលមិនត្រូវបានប្រើប្រាស់ ឬគ្មានសកម្មភាពអ្វីក៏ដោយ។ អតិថិជនរបស់ធនាគារទាំង​អស់​នៅកម្ពុជា នឹង​អាចស្កែន​បាន​ទាំង​លុយ​រៀល ​និង​លុយ​ដុល្លារតាមប្រព័ន្ធ KHQR តែមួយ​ ដោយមិនចាំបាច់ស្កេន QR Code ជាលុយដុល្លារ និង QR Code ជាលុយរៀល ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទៀតនោះទេ។

លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នៅពេលគម្រោងនេះត្រូវបានអនុវត្ត ប្រតិបត្តិការទូទាត់តាមឌីជីថលអាចត្រូវបានធ្វើឡើងទាំងលុយរៀល និងលុយដុល្លារ ដោយគ្រាន់តែស្កេន KHQR Code តែមួយ ដែលបច្ចុប្បន្នត្រូវបានបំបែកជា ២ គឺ KHQR Code សម្រាប់លុយរៀល និង KHQR Code សម្រាប់លុយដុល្លារអាមេរិក។

លោកជំទាវបានបន្ថែមថា ការទូទាត់តាមប្រព័ន្ធ KHQR Code តែមួយ នឹងតម្រូវឱ្យអតិថិជន (អ្នកប្រើប្រាស់) និងអ្នកលក់ មានគណនីជាប្រាក់រៀលសម្រាប់ធ្វើការទូទាត់ និងទទួលប្រតិបត្តិការ តែអ្នក​ដែល​មាន​គណនី​ត្រឹម​តែ​ដុល្លារ​អាមេរិក​នឹង​មិន​អាច​ធ្វើ​ការ​ទូទាត់​ដោយ​ប្រើ KHQR ទេ។

លោកជំទាវបានបន្ថែមថា គម្រោងនេះក៏នឹងកាត់បន្ថយភាពស្មុគស្មាញក្នុងការទូទាត់តាមឌីជីថល ដែលអនុញ្ញាតឱ្យបុគ្គល និងម្ចាស់អាជីវកម្មធ្វើការទូទាត់កាន់តែងាយស្រួល និងងាយស្រួលដោយគ្រាន់តែស្កេន QR Code តែមួយ សម្រាប់ប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ គម្រោងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់ជាតិ និងធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានភាពងាយស្រួល និងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសក្នុងប្រទេសកម្ពុជាក្នុងការទូទាត់តាមរយៈប្រព័ន្ធបាគង ដោយគ្រាន់តែស្កេនលេខកូដ KHQR តែមួយប៉ុណ្ណោះសម្រាប់ប្រតិបត្តិការប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។ លើសពីនេះទៅទៀត អ្នកដែលមានគណនីលុយរៀល អាចធ្វើការទូទាត់នៅតាមប្រទេសបណ្តាប្រទេសជាច្រើន ដូចជា ដូចជាថៃ វៀតណាម ឡាវ និងប្រទេសជាដៃគូមួយចំនួនទៀត ដែលមានធនាគារដៃគូ ប្រើប្រាស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដ  ជាមួយប្រទេសកម្ពុជា។

តើការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយដល់សេដ្ឋកិច្ចជាតិអ្វីខ្ល?

ជាការពិតណាស់ ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ខណៈដុល្លារូបនីយកម្មនៅតែមានកម្រិតខ្ពស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ធ្លាប់បានលើកឡើងថា  ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តីនៃកម្ពុជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានមានលំនឹងឡើងវិញប្រកបដោយទំនុកចិត្ត តែកម្រិតដុល្លារូបនីយកម្មបានកើនឡើងរហូតដល់កម្រិតជាង ៦០% នាចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដល់ប្រមាណ ៨០% នាចុងទសវត្សរ៍ឆ្នាំ២០០០។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។

ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងកន្លងមក បានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្ម មិនឱ្យកើនឡើងតទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅឡើយទេ។ នៅត្រង់ចំណុចនេះ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀល អាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុន- សហគ្រាស ប្រជាជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ៖

“ម៉្យាងទៀត ឆ្លងកាត់ការជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធំៗកន្លងមកបានបង្ហាញថា កម្ពុជាត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀល ដែលអាចរួមចំណែកជួយការពារ ក៏ដូចជាស្តារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច”។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ដូចដែលប្រទេសមួយចំនួនធំបានអនុវត្តក្នុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ធនាគារកណ្ដាលបានបន្ទាបអត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងបានចាក់បញ្ចូលសាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាថ្មីម្ដងទៀត ការធ្វើដូច្នេះបានទាល់តែធនាគារកណ្តាលអាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព គឺនៅពេលរូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

ជារួម ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់រៀល។

សៀវភៅដែលមានចំណងជើងថា “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” ដែលត្រូវបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ ដោយធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថាន JICA Ogata Sadako Research Institute កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០២៧ បានបង្ហាញថា ក្នុងចំណោមក្រដាសប្រាក់ រៀល ដុល្លារ បាត និងដុង ក្រដាសប្រាក់ដុល្លារបានគ្របដណ្តប់រហូតដលទៅជិត ៧៧ ភាគរយ ក្នុងខ្ទង់ចំណាយរបស់អង្គភាពគ្រួសារ លើម៉ូតូ និងរថយន្ត ខណៈប្រាក់រៀលបានត្រឹម ២០,៤ ភាគរយ តាមពីក្រោយដោយក្រដាសប្រាក់បាត ២,៦ ភាគរយ ប៉ុន្តែក្រដាសប្រាក់ដុងមិនមានចំណែកទេ។

ការស្រាវជ្រាវខាងលើក៏បានរកឃើញផងដែរថា អង្គភាពគ្រួសារប្រើប្រាស់ក្រដាសប្រាក់ដុល្លារច្រើនជាងក្រដាសប្រាក់រៀល ទៅលើខ្ទង់ចំណាយគ្រឿងសង្ហារឹម ផ្ទះជួល ប្រព័ន្ធទំនាក់ទំនង ដែលដូចជា កាតទូរស័ព្ទ និងអ៊ីនធ័រណិត ជាដើម ព្រមទាំងសំភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន ដំណើរកម្សាន្ត សម្លៀកបំពាក់ និងស្បែកជើង ក្នុងចន្លោះពី ១២,២ ភាគរយទៅជិត ៤៦ ភាគរយ។

ទោះជាយ៉ាងនេះក្តី ទិន្នន័យស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និងអង្គការ JICA នៅក្នុងសៀវភៅស្រាវជ្រាវដដែល បានបញ្ជាក់ថា អង្គភាពគ្រួសារទូទាំងប្រទេស​កម្ពុជា រកប្រាក់ចំណូលជារូបីយវត្ថុជាតិប្រមាណ ៧១,៣ ភាគរយ នៃប្រាក់ចំណូលគ្រួសារសរុប ខណៈដែលប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ និងដុងវៀតណាម ចូលរួមចំណែក ២៣,១ ភាគរយ ៥,៣ ភាគរយ និង ០,៣ ភាគរយ រៀងគ្នា។

សៀវភៅស្រាវជ្រាវនេះ បានឱ្យដឹងទៀតថា អង្គភាពគ្រួសារនៅប្រទេស​កម្ពុជា ជាទូទៅ ប្រើប្រាស់ប្រាក់រៀល សម្រាប់ទិញទំនិញដែលមានតម្លៃទាប ដូចជា ម្អូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង បារី ទឹក អគ្គិសនី និងរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក ជាដើម។ ចំណែកឯ ខ្ទង់ចំណាយធំៗ [គេ] ប្រើប្រាក់ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក