IMF ព្យាករណ៍​ថា ការចុះខ្សោយនៃប្រាក់​យ៉េននឹងមាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានដកស្រង់ពីការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា ការចុះខ្សោយនៃប្រាក់យ៉េនមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដោយសារវាជំរុញកំណើនការនាំចេញលើសពីតម្លៃនៃការនាំចូល។

កាលពីពេលថ្មីៗនេះ ប្រាក់យ៉េនបានបន្តធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ ហើយភាពខុសគ្នានៃអត្រាការប្រាក់របស់អាមេរិក និងជប៉ុននឹងនៅតែធំ ដែលបង្កជាសម្ពាធសម្រាប់អាជ្ញាធរព្រួយបារម្ភពីផលប៉ះពាល់ដល់គ្រួសារ ដោយសារការចុះខ្សោយនៃប្រាក់យ៉េនធ្វើឲ្យតម្លៃនាំចូលថ្លៃ។ យ៉ាងណាមិញ Nada Choueiri ប្រធានបេសកកម្មជប៉ុនរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ការចុះខ្សោយនៃប្រាក់យ៉េនអាចជំរុញការនាំចេញដើម្បីឲ្យមានតុល្យភាពនឹងការនាំចូលដែលមានតម្លៃថ្លៃសម្រាប់ប្រទេសជប៉ុន។ លើសពីនេះ Choueiri ក៏បានជំរុញឱ្យប្រទេសជប៉ុនដំឡើងអត្រាការប្រាក់ក្នុងល្បឿនបន្តិចម្តងៗ និងបង្កើតថវិកាបន្ថែមដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ធនាគារកណ្តាលជប៉ុននៅបន្តរក្សាការប្រុងប្រយ័ត្នដូចដែលពួកគេបានធ្វើកន្លងមក ជាមួយនឹងការដំឡើងអត្រាការប្រាក់ក្នុងល្បឿនយឺតៗ ដោយសារទស្សនវិស្ស័យលើអតិផរណានៅតែមានភាពមិនច្បាស់លាស់។

កាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅនេះ ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េនបានបង្កឱ្យមានការព្រមានពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato ថា ការផ្លាស់ប្តូរយ៉ាងរហ័សត្រូវតែមានភាពប្រុងប្រយ័ត្នខ្ពស់លើការធ្លាក់ចុះនៃប្រាក់យ៉េន ដោយសារវាមានសារៈសំខាន់ណាស់ដែលអាជ្ញាធរជប៉ុនអាចសម្របខ្លួនទៅនឹងអត្រាប្តូរប្រាក់ដែលមានភាពបត់បែន។ គួររំលឹកដែរថា កាលពីខែកក្កដា ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់រយៈពេលខ្លីក្នុងអត្រា ០,២៥ ភាគរយដើម្បីឆ្ពោះទៅរកគោលដៅអតិផរណា ២ ភាគរយ។

ទន្ទឹមនឹងនេះ IMF បានព្យាករណ៍ដែរថា អតិផរណារបស់ប្រទេសជប៉ុននឹងធ្លាក់ពីអត្រាបច្ចុប្បន្ន ២,៥ ភាគរយមកត្រឹមគោលដៅ ២ ភាគរយប្រកបដោយនិរន្តរភាពជាមួយនឹងកំណើនតម្លៃដែលជំរុញដោយតម្រូវការក្នុងស្រុក ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលជប៉ុនត្រូវតែប្រុងប្រយ័ត្នក្នុងការបង្កើនអត្រាការប្រាក់ ដោយសារវាអាចផ្តល់ហានិភ័យផ្សេងៗដូចជា ការនាំចេញដែលមានរនាំងពាណិជ្ជកម្ម លទ្ធភាពនៃការធ្លាក់ចុះប្រាក់ឈ្នួល និងការធ្លាក់ចុះនៃប្រាក់យ៉េន។ គេរំពឹងទុកថា ធនាគារកណ្តាលជប៉ុនអាចនឹងរក្សារអត្រាការប្រាក់នៅថេរត្រឹម ០,២៥ ភាគរយនៅក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍ក្រោយ ប៉ុន្តែអាចនឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅខែមីនាឆ្នាំ ២០២៥។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ដែលបានចេញផ្សាយក្នុងខែនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ជប៉ុននឹងកើនឡើងដល់ ១,១ ភាគរយនៅឆ្នាំ២០២៥ ដែលកើនឡើងពី ០,៣ ភាគរយនៅឆ្នាំនេះ ដោយសារការកើនឡើងប្រាក់ឈ្នួលបានជំរុញការប្រើប្រាស់។ ទន្ទឹមនឹងនេះ ជប៉ុនកំពុងពង្រឹងការប្រើប្រាស់ ដើម្បីអាចមានឱកាសក្នុងការសម្រេចបាននូវការដំឡើងប្រាក់ឈ្នួលដ៏រឹងមាំនៅឆ្នាំក្រោយ។ ជប៉ុនមានបំណងទប់ស្កាត់ការប៉ះទង្គិចដល់គ្រួសារពីការកើនឡើងថ្លៃរស់នៅ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េនបានជំរុញឱ្យមានការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងអាហារ។​

លោក Shigeru Ishiba នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនបានសន្យាថា នឹងបង្កើតថវិកាបន្ថែមដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការចំណាយដ៏សំខាន់មួយទៀត ដោយវិធានការនេះនឹងបន្ថែមពីលើការចំណាយមួយចំនួនដែលបានអនុវត្តចាប់តាំងពីការរាតត្បាតរួមមាន ការឧបត្ថម្ភធនទូទៅដល់ការបញ្ចុះថ្លៃប្រើប្រាស់ និងប្រេងសាំង។ យ៉ាងណាមិញ ជំហាននេះនឹងរឹតតែបង្កើនបំណុលសាធារណៈដល់ប្រទេសជប៉ុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង