IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

បរទេស៖ យោងតាមប្រភពពី IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាពសម្រាប់តំបន់មួយនេះ។

បច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាប្រភពនៃទិន្នផលផលិតកម្មជាងពាក់កណ្តាលនៃទិន្នផលសរុបរបស់ពិភពលោក ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មដែលមានផលិតភាពខ្ពស់នឹងអាចជំរុញដល់កំណើនបន្ថែមទៀត។ ឥឡូវនេះ បុគ្គលិកជាច្រើនបានចាកចេញពីវិស័យកសិកម្ម និងការផលិត ហើយងាកទៅស្វែងរកការងារក្នុងផ្នែកសេវាកម្ម។ ជាក់ស្តែង កំណើននៃសេវាកម្មបានទាក់ទាញកម្លាំងការងារប្រហែលពាក់កណ្តាលនៅក្នុងតំបន់នេះរួចទៅហើយ ដែលកើនឡើងពី ២២ ភាគរយក្នុងឆ្នាំ១៩៩០ ដោយសារមនុស្សរាប់រយលាននាក់បានផ្លាស់ប្តូរពីការងារកសិកម្មទៅធ្វើការនៅរោងចក្រ។ មិនត្រឹមតែប៉ុណ្ណោះ និន្នាការកំពុងកើតឡើងក្នុងល្បឿនលឿនជាមួយនឹងការពង្រីកបន្ថែមទៀតនៃពាណិជ្ជកម្មអន្តរជាតិនៅក្នុងសេវាកម្មទំនើបដូចជា អាជីវកម្ម ហិរញ្ញវត្ថុ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង។ ផ្ទុយទៅវិញ សេវាកម្មបែបប្រពៃណីដូចជា ទេសចរណ៍ និងសេវាចែកចាយមានផលិតភាពទាបជាង និងរួមចំណែកតិចដល់កំណើនសេដ្ឋកិច្ច។ ប្រសិនបើសកម្មភាពឆ្លងកាត់ទៅសេវាកម្មទំនើបកាន់តែច្រើន នោះផលិតកម្មនៅក្នុងឧស្សាហកម្មអាចនឹងធ្លាក់ចុះ។

ផ្អែកលើរបាយការណ៍ពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានឲ្យដឹងថា អ្នកបង្កើតគោលនយោបាយគួរតែទទួលយកការផ្លាស់ប្តូរទៅកាន់សេវាកម្មទំនើប ពីព្រោះវាផ្តល់មានផលិតភាពខ្ពស់ជាង។ បន្ថែមពីនេះ ការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចដែលនាំមុខដោយសេវាកម្មទំនើបគួបផ្សំជាមួយនឹងគោលនយោបាយត្រឹមត្រូវត្រូវ នោះវានឹងមកនាំមកនូវឱកាសកំណើនសេដ្ឋកិច្ចកាន់តែច្រើន។ ផលិតភាពគឺជាកត្តាដ៏សំខាន់មួយនៅគ្រប់វិស័យ។ ស្របពេលដែលផលិតភាពនៅក្នុងវិស័យផលិតអាស៊ីស្ថិតនៅកម្រិតកំពូលមួយរបស់ពិភពលោករួចហើយ ពួកគេគួរកែលម្អបន្ថែមទៀតនៅក្នុងវិស័យសេវាកម្មទំនើប តាមរយៈការរៀនពីបទពិសោធន៍នៃប្រទេសដែលមានវិស័យសេវាកម្មមានប្រសិទ្ធភាពបំផុត។ នៅក្នុងវិស័យសេវាកម្មមួយចំនួនដូចជា ហិរញ្ញវត្ថុ និងសេវាកម្មអាជីវកម្ម ផលិតភាពរបស់ពួកគេគឺខ្ពស់ជាងផ្នែកផលិត ដែលមានន័យថាវារួមចំណែកកាន់តែច្រើនដល់កំណើន។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេវាកម្មទំនើបក្នុងពាណិជ្ជកម្មត្រូវបានជំរុញដោយការកើនឡើងនៃឌីជីថលនីយកម្ម ដែលអនុញ្ញាតឱ្យមានការផ្តល់សេវាដ៏ធំទូលាយពិចម្ងាយ និងឆ្លងកាត់ព្រំដែន។ ជាឧទាហរណ៍ វិស័យហិរញ្ញវត្ថុបានផ្តល់សេវាកម្មទំនើបៗដូចជា សេវាធនាគារឌីជីថល និងសេវាធានារ៉ាប់រង ដែលអនុញ្ញាតឱ្យចូលទៅក្នុងទីផ្សារបរទេសដោយមិនចាំបាច់ត្រូវការសមត្ថភាពក្នុងស្រុក។ លើសពីនេះ ផលិតភាពការងារក្នុងសេវាកម្មហិរញ្ញវត្ថុនៅអាស៊ីគឺខ្ពស់ជាងវិស័យផលិត ៤ ដង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រទេស​នានា​ត្រូវ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍បន្ថែមទៀត​ពីវិស័យ​សេវាកម្ម។ ស្របពេលការផលិតទទួលបានអត្ថប្រយោជន៍ពីតម្លៃពាណិជ្ជកម្មទាប និងការរួមបញ្ចូលជាសកលកាន់តែច្រើន ប៉ុន្តែវិស័យសេវាកម្មត្រូវបានការពារតិចតួចប៉ុណ្ណោះនៅក្នុងអាស៊ី ដែលអាចរារាំងដល់កំណើនសេដ្ឋកិច្ច។ លើសពីនេះ ក្រុមហ៊ុនបរទេសចង់វិនិយោគក្នុងវិស័យសេវាកម្មត្រូវប្រឈមនឹងការរឹតបន្តឹងផ្សេងៗ។ ជាមួយនឹងរលកនៃបច្ចេកវិទ្យាឌីជីថលថ្មីជំនួសការងារមួយចំនួន ប្រទេសទាំងនោះគួរមានគោលនយោបាយធានាឱ្យមានការចូលប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាយ៉ាងទូលំទូលាយ ជាមួយនឹងការណែនាំ និងការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍកម្លាំងពលកម្មលើជំនាញឌីជីថល និងបង្កើនសមត្ថភាពប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ការជំរុញផលិតភាពនៅក្នុងវិស័យសេវាកម្ម គឺជាគន្លឹះនៃភាពជោគជ័យនាពេលអនាគតរបស់អាស៊ី ខណៈដែលប្រទេសមួយចំនួននកំពុងជួបប្រទះនឹងកំណើនប្រជាជនវ័យចំណាស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)