ក្រសួង​រៀបចំដែន​ដី​ មានផែនការ​ដាក់ដំណើរការ​សេវាសាធារណៈអនឡាញ​ឱ្យ​បាន​គ្រប់រាជធានីខេត្ត នៅ​ដើមឆ្នាំ ២០២៥​

ភ្នំពេញ ៖ ក្នុងអំឡុង​ខែ កក្កដា ឆ្នាំ២០២៤​នេះ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់ បាន​ដាក់​ដំណើរការ​សាក​ល្បង​ដោយ​ជោគ​ជ័យ​​​នូវ​សេវា​សាធារណៈ​តាម​ប្រព័ន្ធឌីជីថល​ក្នុង​រាជធានីភ្នំពេញ និង​ ខេត្តសៀមរាប ។ ក្រោយទទួលបានជោគជ័យ​នូវ​ការ​ដាក់ឱ្យ​ប្រើ​ប្រាស់​សេវា​សាធារណៈតាមប្រព័ន្ធ​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​​ និងសំណង់​ មានផែនការ​ដាក់ដំណើ​រការ​នេះ​ឱ្យ​បាន​គ្រប់​ខេត្ត​ទូទាំ​ង​ប្រទេស​ត្រឹម​សប្ដាហ៍ទី​១ ឆ្នាំ២០២៥ ។​

បើតាមឯកឧត្តម ​គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ និងជា​ប្រធាន​ក្រុមការងារ​បរិវត្ត​កម្ម​ឌី​ជី​ថល បានឱ្យដឹងថា គិត​ចាប់ពី​ដាក់​ដំណើរការ​សេវាអនឡាញ ​​នៅរាជធានីភ្នំពេញ និង​ខេត្តសៀមរាប រហូតមក​ដល់បច្ចុប្បន្ននេះ អ្នក​ចុះ​ឈ្មោះ​​ប្រើ​ប្រាស់សេវា​អនឡាញ រួមមាន ប្រព័ន្ធលក់/អំណោយផ្ដាច់ ហីប៉ូតែក មានចំនួន​១៨៦០​នាក់ ដោយ​ក្នុងនោះ រាជធានីភ្នំពេញ​ប្រតិប​ត្តិការ​ចំនួន ១៣ ៥៤៩​ប្រតិបត្តិការនៅ​សៀមរាប មានចំនួន ២០៨​ប្រតិបត្តិការ ព្រោះសៀមរាប​បានចាប់ផ្ដើមដាក់​ដំណើរការ​នៅ​ខែ​វិច្ឆិកា ។​

ឯកឧត្តម​បន្តថា​ ក្រសួង​រៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់ មានផែនការ​ដាក់សេវាអនឡាញ​ ​ប្រព័ន្ធលក់ អំណោយផ្ដាច់ ហីប៉ូតែក និង​​បញ្ចាំ​ឱ្យបានគ្រប់​ខេត្ត​ទូទាំង​ប្រទេស នៅ​ដើមខែមករា ឆ្នាំ ២០២៥ ក្នុងនោះ សម្រាប់​សប្ដាហ៍នេះ (សប្ដាហ៍ទី​២នៃខែធ្នូ ២០២៤ ) នឹង​​ដាក់ដំណើរការ​សេវា​អនឡាញ​នៅ​ខេត្ត​កណ្ដា​ល បាត់ដំបង ប៉ៃលិន បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ ហើយនៅសប្ដាហ៍​ទី​៣ នៃខែធ្នូ ឆ្នាំ ២០២៤​ ក្រ​សួង​មានផែនការ​ដាក់ដំណើរការ​សេវា​អនឡាញ​នេះ នៅខេត្តកំពង់​ធំ ព្រះវិហារ ស្ទឹង​ត្រែង រតន​គិរី ក្រចេះ និង​មណ្ឌលគិរី ។ ដោយឡែក​នៅសប្ដាហ៍​ទី​៤​នៃខែធ្នូ ក្រសួង​មានផែនការ​ដាក់​ដំណើរការ​សេវា​អនឡាញ​នៅ​ខេត្ត​កំពង់​ឆ្នាំ ពោធិ៍សាត់ កំពង់​ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ហើយ​នៅសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ ២០២៥​ ខេត្ត​ចំនួន​៦​ទៀត​នឹង​ដាក់​ដំណើរការ​នូវ​សេវា​នេះ រួមមាន​ខេត្ត​កំពង់​ស្ពឺ កោះកុង ព្រះសីហនុ តាកែវ កំ​ព​ត និង​ខេត្ត​កែប ។​

លោកជំទាវ​ សេង សុមេត្តា រដ្ឋ​លេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​មាន​ប្រ​សាស​ន៍​ថា​ ការ​អនុវត្តសេវា​អន​ឡាញ​​របស់​ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់ គឺបានចាប់​ផ្ដើមតាំងពីដើមអាណត្តិ​ទី៧ ដោយបាន​ធ្វើ​បច្ចុប្បន្ន​សេវា​​ដែល​មានស្រាប់​ជា​បន្ត​បន្ទាប់ ហើយក៏ធ្វើ​បច្ចុប្ប​ន្ន​​នូវ​សេវាផ្សេងទៀតដែលជាសេវាស្រាល មិនទាមទារ​លិខិតបទដ្ឋានច្រើន មិន​ទាមទារឱ្យមានការ​ចូ​ល​រួ​ម​ដែលធ្វើឱ្យមានភាពសាំញ៉ាំច្រើន​ ឱ្យទៅជា​សេវា​អនឡាញវិញ ។​

លោកជំទាវ​បញ្ជាក់ថា ៖

«យើង​ចាប់ផ្ដើម​ធ្វើជា​បណ្ដើ​រៗនៅតាមខេត្ត ទៅតាមពេលវេលា​ ប៉ុន្តែចុងបញ្ចប់នៃ​ផែនការ​គឺត្រូវ​ធ្វើឱ្យ​គ្រប់​នូវ​អ្វីដែលបានគ្រោង ​និងដាក់​ផែនការ ។ ជាមួយគ្នានេះ យើងបានឃើញថា​សេវា​ដែល​បាន​ដា​ក់​ឱ្យ​​ប្រើ​ប្រាស់​កន្លងមក មាន​បងប្អូនពលរដ្ឋ​មួយចំនួន មិនទាន់​បានអនុវត្ត​ឱ្យបានទូលំទូលាយ ដូច្នេះ​ហើយ​​ក្រុមការងារ​តែងតែ​រកដំណោះស្រាយ​ជា​ប្រចាំ​ដើម្បី​រកមូល​ហេតុ​ដែល​នាំឱ្យកា​រអនុវត្ត​មិនទា​ន់​បាន​ទូលំទូលាយ ។ ជាលទ្ធផល​ ក្រោយពេលតាមដាន​ជា​ប្រចាំ ក៏បានឃើញថា​ សេវាអនឡាញដែលបានដាក់​ទៅ​ឃើញ​មានការ​ប្រើប្រាស់​ច្រើនជា​បណ្ដើរៗ»៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *