តម្លៃប្រេងក្នុងសប្ដាហ៍នេះឡើងថ្លៃបន្តិច ដោយសារការកើនឡើងតម្រូវការប្រេងនៅក្នុងប្រទេសឥណ្ឌា និងស្ថានភាពសេដ្ឋកិច្ចរបស់អាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍័ថា តម្លៃប្រេងបានឡើងថ្លៃបន្តិច ដោយសារការកើនឡើងតម្រូវការប្រេងនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំទីបីរបស់ពិភពលោក រួមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានភាពល្អប្រសើរឡើងបន្តិចវិញក្រោយកការគ្រប់គ្រងសារជាថ្មីរបស់រដ្ឋបាល លោក Donald Trump ។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ០,៤៥ ភាគរយ ឬ ៧២,៩៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៤២ ភាគរយ ឬ ៦៩,៥៣ ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺជាអ្នកប្រើប្រាស់ប្រេងច្រើនជាងគេរបស់ពិភពលោកបានងាកក្បាលទៅរកស្ថានភាពល្អប្រសើរឡើងវិញបន្តិច បណ្តាពាណិជ្ជករកំពុងរង់ចាំមើលទិន្នន័យដែលបង្ហាញពីតម្រូវការស្តុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់ប្រទេសមួយនេះ។ ផ្អែកលើការស្ទង់មតិដោយរ៉យទ័រ អ្នកវិភាគបានប៉ាន់ប្រមាណជាមធ្យមថា ស្តុកប្រេងឆៅរបស់អាមេរីកបានធ្លាក់ចុះប្រហែល ២ លានបារ៉ែលគិតត្រឹមសប្តាហ៍ទី៣នៃខែធ្នូ។ នេះបង្ហាញថា តម្រូវការប្រេងមានសញ្ញាវិជ្ជមាន។ កាលពីថ្ងៃ​ចន្ទ សប្ដាហ៍នេះ ប្រាក់​ដុល្លារ​អាម៉េរិក​បាន​​ឡើងថ្លៃ​ក្នុង​កម្រិត​ខ្ពស់​។

លោក Giovanni Staunovo អ្នកវិភាគរបស់ UBS បានលើកឡើងថា ស្របពេលប្រាក់ដុល្លារអាមេរិកផ្លាស់ប្តូរពីចុះខ្សោយទៅកាន់តែរឹងមាំ វាបានធ្វើឱ្យប្រេងដែលមានតម្លៃថ្លៃសម្រាប់អ្នកទិញអន្តរជាតិ កាត់បន្ថយតម្រូវការ ដែលបណ្តាលឱ្យតម្លៃប្រេងធ្លាក់ចុះមកវិញ។ នេះបង្ហាញពីភាពប្រែប្រួលនៃតម្លៃប្រេងចំពោះការប្រែប្រួលរូបិយប័ណ្ណ។ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ លោកប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក Donald Trump បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើនការនាំចូលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក។ បើមិន​ដូច្នោះទេ ពួកគេប្រឈមមុខនឹងការយកពន្ធលើការនាំចេញរបស់តំបន់មួយនេះ។

ទន្ទឹមនឹងនេះ ការនាំចូលប្រេងឆៅដោយប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងធំជាងគេទី៣ របស់ពិភពលោក បានកើនឡើង ២,៦ ភាគរយ ឬ ១៩,០៧ លានតោន បើធៀបនឹងឆ្នាំមុន។ នេះបង្ហាញពីតម្រូវការប្រេងខ្លាំង ចំពេលដែលមានការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរឡើងវិញរបស់ពិភពលោក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *