រុស្ស៊ី បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធនធានរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា រុស្ស៊ី បានបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមមានទាំងថាមពល និងការជីកយករ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក។

ការអត្ថាធិប្បាយរបស់ទីក្រុងមូស្គូបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump បាននិយាយសន្ទនាជាមួយគ្នាកាលពីថ្ងៃចន្ទកន្លងទៅថា លោកកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយរុស្ស៊ីអំពីការបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ហើយកំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួនជាមួយទីក្រុងម៉ូស្គូ ដោយសំដៅលើធនធានធម្មជាតិកម្រ។ លើសពីនេះ Trump បានទាមទារឱ្យសហរដ្ឋអាម៉េរិកមានសិទ្ធិចូលប្រើប្រាស់ធនធានរ៉ែជិតពាក់កណ្តាលរបស់អ៊ុយក្រែនជាថ្នូរនឹងជំនួយយោធាផងដែរ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកឡើងថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយក្រុមហ៊ុនអាម៉េរិកដើម្បីជីកយករ៉ែរ៉ែកម្រនៅក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះនៃអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ី ពិតជាមានធនធានបែបនេះច្រើនជាងអ៊ុយក្រែនទៅទៀត ហើយក៏ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​នៅ​ពេល​និយាយ​ដល់​ទុន​បម្រុង​នៃធនធាន​កម្រ។ Putin បាននិយាយសំដៅលើតំបន់មួយចំនួននៅ​អ៊ុយក្រែនដែល​កាន់កាប់​ដោយ​រុស្ស៊ី​ថា រុស្ស៊ីក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញដៃគូបរទេសផងដែរ ខណៈដែលវាមានទុនបម្រុងធនធានជាក់លាក់នៅទីនោះស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីនឹងសុខចិត្តលក់អាលុយមីញ៉ូមប្រហែល ២ លានតោនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មរឹតបន្តឹងលើការនាំចូលលោហៈរបស់រុស្ស៊ី។ Putin បន្ថែមថា វិធីសាស្រ្តរបស់ Trump ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន គឺមិនផ្អែកលើអារម្មណ៍ច្រើននោះទេ ប៉ុន្តែវាសមហេតុផលចំពោះស្ថានភាពបច្ចុប្បន្ន។

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី និងជាបេសកជនរបស់ Putin ដែលបានចូលរួមកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិកនៅអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន អះអាងថា រុស្ស៊ីបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការបែបនេះគឺជាគន្លឹះសម្រាប់សេដ្ឋកិច្ចពិភពលោកឲ្យមានភាពធន់ជាងមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmitriev បានលើកឡើងថា ដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការបែបនេះនឹងរួមបញ្ចូលថាមពល ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ សេចក្តីថ្លែងការណ៍របស់ Putin និងបេសកជនពិសេសរបស់គាត់បានកើតឡើងនៅថ្ងៃតែមួយ ខណៈដែល Trump អួតពីសមត្ថភាពរបស់គាត់ក្នុងការធ្វើកិច្ចព្រមព្រៀងដែលអាចបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាន។ ក្នុងអំឡុងសន្និសីទនៅឯសេតវិមាន Trump លើកឡើងថា គាត់បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី ហើយគាត់នឹងដោះស្រាយជាមួយរុស្ស៊ីជានិច្ច ដោយជារឿយៗលើកឡើងពីកិច្ចព្រមព្រៀង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *