សហភាពអឺរ៉ុប បានបន្តអនុម័តទណ្ឌកម្មជុំទី ១៦ ប្រឆាំងនឹងរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា សហភាពអឺរ៉ុបបានបន្តអនុម័តទណ្ឌកម្មជុំទី ១៦ លើរុស្ស៊ី ដោយផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងបុគ្គលដែលពាក់ព័ន្ធក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន។

ស្របពេលដែលសង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ មន្ត្រីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើការធ្វើឱ្យសមត្ថភាព​យោធារបស់ទីក្រុងម៉ូស្គូចុះខ្សោយ។ ទណ្ឌកម្មថ្មីនេះរួមមាន វិធានការរឹតបន្តឹងសេដ្ឋកិច្ច និងបុគ្គល ក្នុងគោលបំណងបង្ក្រាបដល់កងនាវាស្រមោលរបស់រុស្ស៊ី, បណ្តាញហិរញ្ញវត្ថុ, និងវិស័យយោធារបស់រុស្ស៊ី។

លោក Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបានលើកឡើងថា អស់រយៈពេល៣ឆ្នាំមកនេះ រុស្ស៊ី បានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនដោយឥតឈប់ឈរ ប៉ុនប៉ងលួចទឹកដីដែលមិនមែនជារបស់ខ្លួន។ រាល់ការដាក់ទណ្ឌកម្ម គឺដើម្បីទប់ស្កាត់វិមានក្រឹមឡាំងពីការផ្តល់មូលនិធិសម្រាប់ធ្វើសង្គ្រាម។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ៨៣ ដែលពាក់ព័ន្ធនឹងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈដែលការពង្រីកលក្ខណៈវិនិច្ឆ័យដើម្បីកំណត់គោលដៅលើកងនាវាស្រមោលរបស់រុស្ស៊ី ដែលព្យាយាមគេចពីទណ្ឌកម្មលើការនាំចេញប្រេងក៏កំពុងយកចិត្តទុកដាក់។ បច្ចុប្បន្ននេះ នាវាសរុបចំនួន ១៥៣ គ្រឿងត្រូវបានរឹតបន្តឹងក្រោមវិធានការរបស់សហភាពអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបបានបង្កើនការរឹតបន្តឹងលើធនាគារសំខាន់ៗក្នុងតំបន់ចំនួន ១៣ និងហាមឃាត់ស្ថាប័នហិរញ្ញវត្ថុបរទេសពីការប្រើប្រាស់ប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុរបស់រុស្ស៊ីដែលមានឈ្មោះថា SPFS ។ លើសពីនេះ អង្គភាពចំនួន ៥៣ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃអ្នកផ្គត់ផ្គង់យោធារបស់រុស្ស៊ី។ ទណ្ឌកម្មនេះ​ក៏​រួម​បញ្ចូល​ការ​រឹតបន្តឹងពាណិជ្ជកម្ម​ថ្មី​លើ​បច្ចេកវិទ្យា​ដ្រូន សារធាតុ​គីមី និង​កម្មវិធី software ​សម្រាប់​ការ​អភិវឌ្ឍ​អាវុធ​របស់​រុស្ស៊ីផងដែរ។

ការរឹតបន្តឹងបន្ថែមទៀតត្រូវបានដាក់លើការនាំចូលអាលុយមីញ៉ូម និងការនាំចេញវត្ថុធាតុដើមក្នុងវិស័យឧស្សាហកម្មរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួន ៨ ត្រូវបានដកហូតអាជ្ញាប័ណ្ណផ្សាយរបស់សហភាពអឺរ៉ុប ខណៈដែលទណ្ឌកម្មថ្មីនឹងរឹតបន្តឹងកំពង់ផែ បណ្តាញដឹកជញ្ជូន និងអាកាសចរណ៍របស់រុស្ស៊ី។ បន្ថែមពីនេះ ទណ្ឌកម្មថាមពលត្រូវបានពង្រីកបន្ថែមទៀត ដោយហាមឃាត់ការផ្ទុកបណ្តោះអាសន្ននៃប្រេងឆៅរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប និងរឹតបន្តឹងកម្មវិធី software ដែលប្រើសម្រាប់ការរុករកប្រេង និងឧស្ម័ន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *