ខេត្ត​ភូមិភាគឦសានកម្ពុជា​សំបូរធនធានរ៉ែ រដ្ឋាភិបាល​ចាប់ផ្ដើម​ទាញយកមក​ប្រើសម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​

ភ្នំពេញ ៖ ខេត្តមួយចំនួន​ស្ថិតនៅតំបន់ភូមិ​ភាគឦសាន​រួមមានមណ្ឌលគិរី​ រតនគិរី ក្រចេះ និងស្ទឹង​ត្រែង ជាទីតាំងដែលសំបូរទៅដោយសម្បត្តិ​ធម្មជាតិ ជាពិសេសធនធានរ៉ែ ប៉ុន្តែ​កម្ពុជា​នៅមិនទាន់​បានទាញយកមកប្រើប្រាស់ឱ្យអស់​សក្ដា​នុពល​នៅឡើយ ទើបតែ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបាន​អនុញ្ញា​តឱ្យ​មានការទា​ញយ​ក​ធ​នធា​នរ៉ែ​មក​​​ប្រើប្រាស់ ដោយក្នុងនោះមានធនធាន​សំខាន់ៗចំនួន២ ដែល​កំពុងទាញយកមក​ប្រើ​ប្រាស់គឺធនធានរ៉ែ​មាស និងធនធានថ្ម​អារ ។

សម្រាប់ធនធានរ៉ែមាស​ដែល​កំពុង​ទាញយកមក​ប្រើ​ស្ថិតនៅខេត្តមណ្ឌលគិរី បាន និងកំពុងផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ក្នុងនោះ​​ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ​ទាញយក​រ៉ែ​ កំពុ​ងប្រើប្រាស់កម្លាំង​ពលកម្ម​ប្រ​មាណ ​៧​៥០​នាក់​​ រាប់ទាំងពី​ចុង​ភៅ​ អ្នកធ្វើការ​ផ្នែក​បដិសណ្ឋារកិច្ច អ្នក​បើក​ត្រាក់ទ័រ​ គ្រឿងចក្រ និង​បើក​រថ​យន្ត​​​ដឹករ៉ែជាដើម ។

បើគិត​ត្រឹម​ពាក់​កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥​ នេះ ក្រុមហ៊ុន​ដែលវិនិយោគ​លើការទាញយក​ធនធានរ៉ែ​នៅ​ស្រុក​​កែវសីមា ​​ខេត្ត​មណ្ឌលគិរី ទាញ​បានធនធានរ៉ែមាសប្រមាណ ១៣​តោន ហើយបាន និងផ្ដល់ជាសួយសា​រ​ដល់​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងទំហំទឹកប្រាក់ប្រមាណ ​៥០​លានដុល្លារអាមេរិកហើយ ។

ក្រៅពីធនធានរ៉ែ​មាស​ក្នុងខេត្តមណ្ឌលគិរី នៅ​ខេត្តក្រចេះ​ឯណោះវិញក៏មានធនធានរ៉ែ​កម្រ​មួយប្រភេទ ​ដោយមានក្រុមហ៊ុនជាច្រើនកំពុងទាញយកមក​ប្រើប្រាស់​ផងដែរ​នោះគឺធនធានរ៉ែ​ថ្មអារ ។ រ៉ែ​ថ្មអារ​នេះ ត្រូវ​បានរកឃើញជាយូរមកហើយនៅក្នុង​ខេត្តក្រចេះ និងមានក្រុមហ៊ុនតិច​តួច​ប៉ុណ្ណោះ ដែល​ទាញយកមក​ប្រើ​ និងមិនសូវ​ជាទូលំទូលាយនោះទេ ទើបតែក្នុងអាណត្តិ​ទី​៧ ដឹកនាំដោយសម្ដេច​មហាបវរធិបតី លោក​បានលើ​ក​ទឹក​ចិ​ត្ត​ដ​ល់​​វិនិយោគិន​ក្នុងវិស័យធនធានរ៉ែ​ថ្មអារ និង​បានជំរុញឱ្យមានការ​វិនិយោគ​ និងកែច្នៃ​ដើម្បី​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​អន្តរជាតិ។

លោក​ គង់ ស៊ីថា អគ្គ​នាយករង​នៃអគ្គនាយកដ្ឋានធនធានរ៉ែ​​នៃក្រសួង​រ៉ែ​ និងថាមពល​ បានមានប្រសាសន៍ថា​ ការ​វិនិយោគ​លើធនធាន​រ៉ែ បានផ្ដល់នូវអត្ថ​ប្រយោជន៍ដល់​កម្ពុជា ដោយក្នុងនោះក្រៅពី​ចំណូល​មិនមែនសាពើពន្ធ​ វិស័យនេះ ក៏បានផ្ដល់ការងារ ​​និង​ប្រាក់​កម្រៃជាច្រើនទៀតដល់ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​បានមានប្រសាសន៍ថា ក្រៅពីការ​វិនិយោគលើរ៉ែ​មាស​នៅ​មណ្ឌលគិរី និង​រ៉ែ​ថ្មអារនៅខេត្តក្រចេះ ក​ម្ពុ​ជា​​ក៏មានធនធានរ៉ែ​ផ្សេងទៀតនៅ​ក្នុង​ខេត្ត​នៃតំបន់ភូមិភាគ​ប៉ែក​ឦសាន​ដែលនៅមិន​ទាន់​​បានទាញយកមក​ប្រើ​ប្រា​ស់​ដើម្បីជាប្រយោជន៍ជាតិឱ្យទូលំទូលាយនោះទេ​​ ។

លោកស្រី ឡេង ដាវី អនុប្រធានសមាគម​អាជីវកម្ម​ថ្មអារ​កម្ពុជា បានមានប្រសាសន៍ថា ​ ក្រុមហ៊ុន ឬទ្ធី​ ក្រានីត​ ខេមបូឌា ជា​ក្រុម​ហ៊ុនទី​១ ទទួលបានអាជ្ញា​បណ្ណ​អាជីវកម្ម​ថ្មអារក្រានីត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​នៅក្នុងអំឡុង​ឆ្នាំ២០០២ ។ នៅក្នុង​អំឡុង​ឆ្នាំ២០០៤ ក្រុមហ៊ុន​បាន​សម្រេច​បន្តសាងសង់​រោងចក្រ​កែច្នៃជាផលិតផល​ស​ម្រេ​​​​ច​​ថ្ម​ក្រានីត សន្លឹក ហើយ​ចាប់ពីពេល​នោះមក ថ្ម​ក្រានីត បានទាក់ទាញ​ការ​វិនិយោគ​ទាំង​​នៅក្នុង ​និង​ក្រៅ​​ប្រ​ទេស​ជា​បន្ត​បន្ទាប់ ។

លោកស្រីបន្តថា នៅក្នុងអំឡុង​ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ភាព​ល្បីល្បាញ​ និងសក្ដានុពល​ទាំងអស់​នេះ បានទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ ៣០​ក្រុមហ៊ុន និង​ប្រមាណ​ជាង​៦០​គម្រោង​នៃទុនវិនិយោគជាង​២០០​លាន​ដុល្លារ​អាមេរិក​ ។  

បើតាមលោកស្រី​ ឡេង ដាវី បាន​បញ្ជាក់ថា​ក្នុងឆ្នាំ២០២៤​កន្លងទៅនេះ វិស័យ​ធនធានរ៉ែថ្មអារ បានផ្ដល់​ចំណូល​ដល់រដ្ឋ​ប្រមាណ៩០​លានដុល្លារអាមេរិក​កើនឡើងពី​ប្រមាណ១០លានដុល្លារ​អាមេរិកនៅក្នុងឆ្នាំ ២០២៣ និងរំពឹង​កើនឡើង​១០​ដង​នៅពេលឆាប់ៗនេះ ដូច្នេះ ក្នុងមួយឆ្នាំចំណូលតែពីវិស័យរ៉ែថ្មអារ​ អាច​កើនឡើងដល់​ជិត១ពាន់លានដុល្លារអាមេរិក​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *