ក្រុមហ៊ុនរថយន្តអគ្គិសនីចិនខិតខំពង្រីកសមត្ថភាពផលិត ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ និងពន្ធគយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិននៅតែបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងការពង្រីកសមត្ថភាពរបស់ពួកគេ បើទោះពីជាពិភពលោកពោរពេញទៅដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃរបាំងពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ។

កាលពីសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Xpeng បានបង្ហើបថា ខ្លួនកំពុងកំណត់គោលដៅលក់នៅក្រៅប្រទេសដល់ ៤០ ០០០ គ្រឿង និងពង្រីកការចែកចាយដល់ហាងលក់ និងសេវាកម្មនៅទូទាំងពិភពលោកជាង ៣០០ កន្លែងនៅឆ្នាំនេះ។ ក្រុមហ៊ុនគ្រោងនឹងបង្កើតមជ្ឈមណ្ឌល R&D ថ្មីនៅបរទេស និងមានមហិច្ឆតានាំយកសមត្ថភាពបើកបរ AI កម្រិតខ្ពស់របស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀតក្នុងឆ្នាំ២០២៦។ ក្នុងពេលជាមួយគ្នានេះផងដែរ Xpeng បានប្រកាសពីការបណ្តាក់ទុនផលិតនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី និងគ្រោងបង្កើតការបណ្តាក់ទុនស្រដៀងគ្នានៅក្នុងប្រទេសផ្សេងទៀតផងដែរ។

ដោយឡែក ក្រុមហ៊ុនផលិតរថយន្ត Geely Automobile ក៏បានប្រកាសពីផែនការដើម្បីពន្លឿនការពង្រីកសកលរបស់ខ្លួនផងដែរ ដោយមានមហិច្ឆតាចង់ក្លាយជាម៉ាកយីហោកំពូលរបស់ចិននៅមជ្ឈិមបូព៌ា និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីផ្សារកំពូលៗ។ លើសពីនេះ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីផ្សារដែលអាចលក់ចែកចាយដល់ ១០០ ០០០ កន្លែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលផ្តោតលើ EV និងការរចនាឡើងវិញនូវម៉ូដែលឥន្ធនៈសម្រាប់នៅអាមេរិកឡាទីន និងអាហ្វ្រិក។ Geely Automobile បង្ហាញភាពជឿជាក់ថា ចិននឹងសម្រេចបាននូវភាពស្មើគ្នារវាងនូវរថយន្តប្រើប្រេងឥន្ធនៈ និងរថយន្តអគ្គិសនីក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត។

ងាកទៅក្រុមហ៊ុន EV កំពូលរបស់ចិន BYD ឯណោះវិញ ក៏កំពុងចាប់ផ្តើមបង្កើនល្បឿននៃការពង្រីកនៅក្រៅប្រទេសដែរ។ កាលពីឆ្នាំមុន BYD លក់បានរថយន្ត ៤១៧ ២០៤ គ្រឿងនៅក្រៅប្រទេស កើនឡើង ៧២ ភាគរយធៀបនឹងឆ្នាំមុន និងបានក្លាយជាគូប្រជែងដ៏ខ្លាំងក្លារបស់ Tesla។ ចាប់តាំងពីឆ្នាំ២០២៣ BYD បានចាប់ផ្តើមវិនិយោគរាប់ពាន់លានដុល្លារលើកន្លែងផលិតនៅអឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចៀសពីរបាំងពាណិជ្ជកម្មដែលប្រឆាំងនឹងរថយន្ត EV របស់ចិន។ ជាមួយគ្នានេះ ស្របពេលដែល BYD មានរោងចក្រដែលកំពុងដំណើរការនៅក្នុងប្រទេសថៃនោះ នៅមានរោងចក្រផលិតផ្សេងៗទៀតក៏កំពុងត្រូវបានសាងសង់នៅក្នុងប្រទេសហុងគ្រី ប្រេស៊ីល និងតួកគីផងដែរ។

ស្ថិតនៅក្នុងបរិបថដែលកំពុងប្រកួតប្រជែងរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ សូម្បីតែក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងទូរសព្ទ Xiaomi ក៏បានបើកដំណើរការ EV ដំបូងរបស់ខ្លួនផងដែរជាមួយនឹងការប្រកាសពីផែនការលក់រថយន្តរបស់ខ្លួននៅក្រៅប្រទេសនៅឆ្នាំ២០២៧។

លោក Eugene Hsiao ប្រធានផ្នែករថយន្តចិននៅ Macquarie Capital បានលើកឡើងថា នៅកម្រិតវាយតម្លៃបច្ចុប្បន្ន ក្រុមហ៊ុនថ្មីៗ ដូចជា Xpeng និង Xiaomi កំពុងមានការរីកចម្រើនគួរឱ្យទុកចិត្តលើពីទីផ្សារក្នុងស្រុករបស់ប្រទេសចិន ដែលបង្ហាញពីការកើនឡើងនៃការរំពឹងទុករបស់អ្នកវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារ EV របស់ចិនកាន់តែមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុន ដោយសារទីផ្សារក្រៅប្រទេសរបស់ពួកគេមានភាពទាក់ទាញ។

លោក Hsiao មិនបានរំពឹងទេថា គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងជះឥទ្ធិពលដោយផ្ទាល់ដល់ការពង្រីករថយន្ត EV របស់ចិននៅសហរដ្ឋអាមេរិកនោះទេ ទោះបីជាការលក់រថយន្តចិនអាចនឹងមានតិចតួចក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខទៀតក៏ដោយ។ ប្រសិនបើគោលនយោបាយពន្ធគយរបស់ Trump ប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងដៃគូធំៗដូចជា សហភាពអឺរ៉រុប កាណាដា និងម៉ិកស៊ិក នោះវាអាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការចរចាលក្ខខណ្ឌសម្រាប់ការនាំចេញ EV ជាមួយនឹងពន្ធទាប៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *