ក្រុងប៉េកាំង ចេញបញ្ជាបញ្ឈប់រាល់កិច្ចព្រមព្រៀងរកស៊ីទាំងអស់ជាមួយនឹងត្រកូលសេដ្ឋីហុងកុង Li Ka Shing

បរទេស ៖ ក្រោយការប្រកាសអំពីផែនការលក់ផែសមុទ្រចំនួន២កន្លែងនៅក្នុងប្រទេសប៉ាណាម៉ាទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនអាមេរិក BlackRock រួចមក រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ជាមួយនឹងការដាក់ចេញនូវបទបញ្ជាមួយចំនួនពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនខាងលើនេះ។

កាសែត The Bloomberg នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចេញផ្សាយថា ប្រទេសចិនបានដាក់ចេញនូវបទបញ្ជាឲ្យក្រុមហ៊ុនរដ្ឋទាំងឡាយត្រូវតែបញ្ឈប់រាល់ដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ដែលមានជាមួយនឹងក្រុមហ៊ុនធំៗនៅហុងកុងដែលមានទំនាក់ទំនងជាមួយនឹងមហាសេដ្ឋី លោក Li Ka Shing។

ក្រុមហ៊ុនយក្សមួយរបស់លោក Li ដែលត្រូវបានស្គាល់ឈ្មោះថា CK Hutchison ដែលជាអ្នកជំនាញលក់សេវាកម្មទូរគមនាគមន៍ត្រូវបានរដ្ឋាភិបាលចិនរកឃើញថាកំពុងព្យាយាមចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលអាចធ្វើឲ្យប៉ះពាល់ដល់នយោបាយការបរទេសរបស់ចិនជាមួយនឹងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងមួយនេះកាលពីដើមខែមីនា បានឈានទៅដល់ការព្រមព្រៀងក្នុងការលក់ចេញរាល់អាជីវកម្មដែលពាក់ព័ន្ធទៅនឹងកំពង់ផែស្ទើរតែទាំងអស់ដែលខ្លួនគ្រប់គ្រង បូករួមទាំងផែចំនួន២ដ៏សំខាន់ស្ថិតនៅក្បែរព្រែកជីកប៉ាណាមាផង ទៅឲ្យក្រុមហ៊ុនអាមេរិកជាមួយនឹងកញ្ចប់ជាទឹកប្រាក់សុទ្ធប្រមាណជា១៩ពាន់លានដុល្លារ។

កាសែត Bloomberg ដដែលបានរាយការណ៍ថា ការណែនាំនេះត្រូវបានដាក់ចេញទៅដល់សហគ្រាសរដ្ឋទាំងឡាយតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ពោល គឺតាមសំណើរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងប៉េកាំង។ អត្ថបទដដែលបានបន្ថែមថា និយតករចិនក៏កំពុងពិនិត្យមើលផងដែរនូវការវិនិយោគដែលគ្រួសារលោក Li កំពុងប្រតិបត្តិនៅក្នុងប្រទេសចិន និងនៅបរទេសក្នុងគោលបំណងដើម្បីយល់កាន់តែច្បាស់ពីទំហំនៃការធ្វើជំនួញរបស់ពួកគេ។

ភ្លាមៗក្រោយព័ត៌មាននេះចេញផ្សាយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CK Hutchison Holdings បានកើនឡើងបន្តិចត្រឹមតែ១,២ភាគរយប៉ុណ្ណោះនៅត្រឹមថ្ងៃម្សិលមិញនេះគឺទាបជាងឆ្ងាយធៀបទៅនឹងរយៈពេលមួយថ្ងៃមុននេះដែលវាបានហក់ឡើងទៅដល់៣,៦ភាគរយ។

គួរឲ្យដឹងដែរថា មានប្រតិកម្មជាច្រើនពីសំណាក់រដ្ឋាភិបាលចិនដីគោកដោយក្នុងនោះក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កាសែត Ta Kung Pao ដែលគាំទ្រទីក្រុងប៉េកាំងបានបោះពុម្ពផ្សាយអត្ថបទអត្ថាធិប្បាយជាបន្តបន្ទាប់ដែលរិះគន់ទៅលើកិច្ចព្រមព្រៀងនេះថា បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិន និងពណ៌នាថា វាគឺជាអំពើក្បត់ជាមួយនឹងរដ្ឋាភិបាលចិនផងដែរ។

បន្ថែមពីនេះផងដែរ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ចិនបានបង្ហោះឡើងវិញនូវការអត្ថាធិប្បាយមួយចំនួននៅលើគេហទំព័ររបស់ខ្លួនស្រដៀងគ្នានេះ ដែលជំរុញឱ្យមានការរំពឹងទុកថា ក្រុងប៉េកាំងអាចចាត់វិធានការដើម្បីរារាំងកិច្ចព្រមព្រៀងលក់កំពង់ផែទាំង២នេះឲ្យទាល់តែបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *