ក្រុមហ៊ុនថាមពល​របស់បារាំងចុះអនុស្សារណៈនៃការ​យោគយល់​ជាមួយធនាគារ​ពាណិជ្ជធំមួយ​​របស់​កម្ពុ​ជា​ស្ដីពី​​គ​ម្រោង​ហិរ​ញ្ញ​ប្ប​ទាន​​សាជីវកម្ម​

ភ្នំពេញ ៖ ក្រុមហ៊ុនថាមពល​របស់បារាំង​មួយ​ដែលមានប្រតិបត្តិការ​នៅក្នុង​ប្រទេសកម្ពុជា​ផងដែរនោះ បាន​ចុះ​អនុស្សារណៈនៃការយោគ​យល់​ជាមួយ​ធនាគារពាណិជ្ជ​ធំមួយ​របស់​កម្ពុជា លើការ​អនុវត្ត​គម្រោង​ស្ដីពី​​ហិ​រញ្ញ​ប្បទានសាជីវកម្ម ដើម្បីឱ្យក្រុមហ៊ុន​ថាមពល​មួយ​នេះអាចមានលទ្ធភាព​ក្នុងការពង្រីកអាជីវកម្ម​របស់​ខ្លួន​​នៅ​ក្នុងប្រទេស​កម្ពុជា​កាន់តែទូលំទូលាយ ​។

នៅក្នុងពិធីចុះហត្ថលេខា​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ២០២៥​ លោក​ស្រី​ Dinah Jogia Kumar អគ្គនាយិកា​ក្រុមហ៊ុ​ន​តូតាល់ អេនើជី​ម៉ាឃីធីង​ (ខេមបូឌា) បានមានប្រសាសន៍ថា​ កិច្ច​សហការ​រវាង​ក្រុមហ៊ុន និង ធនាគារ​ពា​ណិ​ជ្ជ​ធំជាង​គេនៅកម្ពុជា​នាពេលនេះ នឹងធ្វើឱ្យ​ក្រុមហ៊ុនតូតាល់​អាចពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុ​ជា​​កាន់តែទូលាយ ហើយ​នឹងធ្វើឱ្យ​ការទូទាត់សេវា​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​​នៅកម្ពុជា​ក៏កាន់​ទូ​លំ​ទូ​លា​យ​​​ផង​ដែរ ។​

លោក​ស្រី សុខ សោភា គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ ប្រតិបត្តិការ​ ធនាគារអេស៊ីលីដាភីអិលស៊ី បាន​មាន​ប្រ​សាស​ន៍​ថា​ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ ដោយ​កន្ល​ង​មក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និងអនុស្សារ​ណៈ​នៃ​ការ​យោ​គ​យ​ល់​គ្នាមួយចំនួន​ និង​បា​នរៀ​ប​ចំ​ក​ម្មវិ​ធី​ចុះហ​ត្ថ​លេ​ខា​លើ​អ​នុ​ស្សារ​ណៈនៃកា​រ​យោ​គ​យ​ល់​គ្នា​លើក​ទី១​កា​ល​ពីឆ្នាំ​២​០២១​ ។

លោកស្រីបន្តថា​ ស្ថា​ប័​ន​ទាំង​ពី​រជាដៃគូសហការដ៏ល្អក្នុងការផ្តល់សេវាកម្មឱ្យ​គ្នាទៅវិញទៅមក ជាមួយនឹ​ង​សេ​វា​កម្ម​ហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា ការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងកា​​របញ្ចូល​ទឹ​កប្រា​ក់​​ទៅក្នុ​ង​ប័​ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និង​លក់រា​យទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់តាមរយៈអេស៊ី ស៊ូភើអេប និង​ការ​ទូ​ទា​​ត់ប្រា​ក់​តាមរយៈអេស៊ីលីដា អ៊ីនធើណែត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រ​សិទ្ធភា​ព​ខ្ពស់​។ ជា​មួយ​គ្នា​នេះដែរ ធនាគារ អេស៊ីលីដា ក៏បានប្រើប្រាស់ផលិតផល និ​ងសេ​វា​កម្ម​រ​ប​ស់ក្រុ​ម​ហ៊ុន​តូ​តា​​ល់​ដូច​ជា​​ ការ​ចាក់​ប្រេងឥន្ធនៈ សេវាជួសជុល និងថែទាំរថយន្តជាដើម ។

លោកស្រីបានបន្ថែមទៀតថា ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈ នៃ​ការ​យោគ​យ​ល់​គ្នាកន្លងមកឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ី​លី​ដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃ​ការ​យោ​គ​យ​ល់​គ្នាលើ​កទី​២​នា​ពេល​នេះ ដើម្បីផ្តល់នូវផ្តល់ជម្រើសហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន ​សម្រា​ប់​ប្រើ​ប្រាស់​ក្នុ​ង​ដំ​ណើ​រ​​ការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពបន្ថែមទៀត ។ ភាពជា​ដៃគូ​នេះក៏​បា​ន​ផ្ត​ល់​អ​ត្ថប្រ​យោ​ជ​ន៍​ជា​ច្រើ​ន​ដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ជា​មួយ​នឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណ​ទាន​ស​ម្រាប់​ពា​ណិជ្ជករ អេ​ស៊ី​លីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួ​យ​នឹ​ង​អត្រា​កា​រ​ប្រា​ក់ពិ​សេ​ស​​ និ​ងលក្ខខណ្ឌងាយស្រួល ៕  


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *