អាកាសយានដ្ឋានអន្តរជាតិសៀមរាប រំពឹងថានឹងទទួលបានអ្នកដំណើរកើនឡើងជាងឆ្នាំកន្លងទៅ

សៀមរាប ៖ គិតត្រឹមរយៈពេលពេញមួយឆ្នាំ២០២៤កន្លងទៅ អ្នកធ្វើដំណើរតាមជើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានប្រមាណជា ១,៤លាននាក់ ហើយរំពឹងថាឆ្នាំថ្មី២០២៥នេះ ចំនួនអ្នកដំណើរតាមជើងយន្តហោះនឹងកើនឡើងច្រើនជាងនេះ។​

លោក ប៊ុន រដ្ឋា នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានមានប្រសាសន៍ថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះមានប្រមាណជា១,៤លាននាក់ ក្នុងឆ្នាំ២០២៤ ហើយរំពឹងថានឹងកើនឡើងដល់ ១,៨លាននាក់ក្នុងឆ្នាំ២០២៥ ស្របតាមកំណើនសេដ្ឋកិច្ច និងកំណើនទេសចរងើបឡើងវិញបណ្តើរៗ។

លោកបញ្ជាក់ថា ចំនួនអ្នកដំណើរតាមជើងយន្តហោះ ភាគច្រើនជាជនបរទេសមកពីប្រ​ទេស​អ៊ឺរ៉ុប និងអាស៊ីមួយចំនួន ចំណែកប្រជាជនកម្ពុជា នៅមិនទាន់មានទំនោរធ្វើដំណើរតាមជើងយន្តហោះច្រើននៅឡើយទេ ដោយសារក្រុងសៀមរាបជាតំបន់ទេសចរណ៍ ពួកគេត្រូវការជិះរថយន្តកម្សាន្តតាមប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍នានា។

កញ្ញា SUN YUAN នាយករងគ្រប់គ្រងព្រលានយន្តហោះ SAI នៃក្រុមហ៊ុន YUNNAN AVIATION INDUSTRY INVESTMENT GROUP CO,LTD (YAG) នៃក្រុមហ៊ុនចិនឱ្យដឹងផងដែរថា ភ្ញៀវទេសចរ​ដែលឆ្លងកាត់​ព្រលាន​មានកើនឡើងចំនួន១២៥% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។ សម្រាប់រដូវកាលដែលមានភ្ញៀវច្រើន ព្រលានយន្តហោះថ្មីនេះទទួលបានជើងហោះហើរប្រមាណជា ៥០ដងក្នុងមួយថ្ងៃ ចំណែកនៅរដូវកាលភ្ញៀវធ្លាក់ចុះមានភ្ញៀវជាមធ្យមប្រមាណជា ៤០ជើងក្នុងមួយថ្ងៃ។ នៅក្នុងមួយជើងយន្តហោះអាចផ្ទុកអ្នកដំណើរបានចំនួនប្រមាណជា៧៥នាក់ ហើយម៉ោងដែលមានភ្ញៀវឆ្លងកាត់ច្រើន ចាប់ពីម៉ោង៩.០០ដល់ម៉ោង១១.០០ព្រឹក​ និងពេលល្ងាចចាប់ពីម៉ោង ៦.០០ដល់ម៉ោង៧.០០នាទី។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងនៅស្រុកសូទ្រនិគមខេត្តសៀមរាប ដែលបម្រើឱ្យក្រុងសៀមរាបប្រទេសកម្ពុជា។ ស្ថិតនៅចម្ងាយប្រមាណ ១៨គីឡូម៉ែត្រភាគឦសាននៃស្រុកដំដែក, ៤០គីឡូម៉ែត្រខាងកើតប្រាសាទអង្គរវត្ត និង៥០គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។

គួររំលឹកថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីចាប់ផ្តើមសាងសង់នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលាននេះស្ថិតនៅក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ វិនិយោគដោយ​ក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ ១ ១០០លានដុល្លារអាមេរិក។ ព្រលាននេះមានប្រវែងផ្លូវរត់ ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *