រដ្ឋបាលលោក Trump គ្រោងពិន័យជនអន្តោប្រវេសន៍ ៩៩៨ដុល្លារក្នុងមួយថ្ងៃ ករណីមិនចាកចេញតាមការអនុវត្ត

បរទេស ៖ កាសែត រ៉យទ័រ បានផ្សាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump កំពុងគ្រោងដាក់ចេញនូវផែនការពិន័យដ៏សំខាន់មួយពាក់ព័ន្ធទៅនឹងច្បាប់និរទេសជនអន្តោប្រវេសន៍ខុសច្បាប់។

រដ្ឋបាលលោក Trump នឹងដាក់ពិន័យទៅលើជនអន្តោប្រវេសន៍ទាំងឡាយណាដែលមិនព្រមចាកចេញតាមកាលកំណត់ជាមួយនឹងទឹកប្រាក់ដល់ទៅ ៩៩៨ដុល្លារក្នុងមួយថ្ងៃ ហើយឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេថែមទៀតផងប្រសិនបើមិនព្រមធ្វើការទូទាត់ប្រាក់ពិន័យទាំងនោះ។

ការអនុវត្តច្បាប់អន្តោប្រវេសន៍បែបនេះធ្វើឡើងតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ពោលគឺនៅក្នុងអាណត្តិដំបូងរបស់រដ្ឋបាលលោក Trump ក្នុងនាមជាប្រធានាធិបតីលើកទី១។ សម្រាប់អាណត្តិថ្មីនេះ រដ្ឋបាលអាមេរិកនឹងបន្តសុពលភាពក្នុងការពិន័យនេះរហូតទៅដល់៥ឆ្នាំ ឬមានន័យថា អន្តោប្រវេសន៍ខុសច្បាប់ដែលមិនព្រមចាកចេញនៅពេលនេះអាចនឹងរងការពិន័យសរុបរហូតទៅដល់ជាង ១លានដុល្លារ។ ក្នុងនោះផងដែរ អាមេរិកក៏នឹងពិចារណាក្នុងការអនុវត្តការរឹបអូសទ្រព្យសម្បត្តិរបស់ជនអន្តោប្រវេសន៍ទាំងឡាយណាដែលគេចវេសមិនព្រមទូទាត់ប្រាក់ពិន័យទាំងនេះផងដែរ។

គួរឲ្យដឹងដែរថា ប្រធានាធិបតី Donald Trump បានចាប់ផ្តើមប្រតិបត្តិការបង្រ្កាបជនអន្តោប្រវេសន៍នៅទូទាំងប្រទេសបន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា តាមរយៈការបង្កើនការចាប់ខ្លួន និងការនិរទេសចេញពីប្រទេស ហើយតាមការគ្រោងទុក ជនចំណាកស្រុកប្រហែល ១,៤លាននាក់ដែលត្រូវបានបញ្ជាឱ្យវិលត្រឡប់ទៅប្រទេសកំណើត ឬប្រទេសទី៣វិញ។

ដោយឡែក បើយោងតាមការរបាយការណ៍ដែលធ្វើឡើងដោយក្រុមតស៊ូមតិផ្នែកអន្តោប្រវេសន៍ ឬហៅកាត់ថា FWD.us បានប៉ាន់ប្រមាណថា ជនចំណាកស្រុកប្រហែល ១០លាននាក់បច្ចុប្បន្នដែលរស់នៅមិនស្របច្បាប់ ឬការការពារបណ្តោះអាសន្ន ឬកំពុងរស់នៅជាមួយពលរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តី ចំពោះពេលវេលាដែលត្រូវកំណត់អនុវត្តច្បាប់ពិន័យនេះនឹងត្រូវចាប់ផ្តើមពីពេលណានោះ នៅមិនទាន់ប្រាកដនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *