ADB បានបែងចែកថវិកាជិត ៤០ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់ចំនួន ២៤,៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនកាលឆ្នាំ២០២៤ រួមនឹងការផ្តល់សហហិរញ្ញប្បទានចំនួន ១៤,៩ ពាន់លានដុល្លារក្រោមកិច្ចសហការជាមួយដៃគូ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក ដែលក្នុងនោះមានកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍស្មុគស្មាញជាច្រើន។ ថវិកាចំនួន ២៤,៣ ពាន់លានដុល្លារនោះ រួមមានប្រាក់កម្ចី ជំនួយឥតសំណង ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេស ដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ នេះបើយោងតាមព័ត៌មានហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ ADB ចេញផ្សាយថ្ងៃ២៤ ខែមេសា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ខ្លួន។ របាយការណ៍នេះសង្ខេបពីរបៀបដែល ADB គាំទ្រប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងធន់។

ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍ថា៖

«ជាមួយនឹងការកើនឡើងនូវទំហំផ្តល់ហិរញ្ញវត្ថុរបស់យើង និងការផ្តោតជាយុទ្ធសាស្រ្តកាន់តែជាក់លាក់ ADB កំពុងប្រែក្លាយការប្តេជ្ញាចិត្តទៅជាលទ្ធផលជាក់ស្តែង។ យើងកំពុងផ្តល់ហិរញ្ញប្បទានគាំទ្រប្រភពថាមពល និងប្រព័ន្ធដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពជាងមុន ទ្រទ្រង់ដល់វិស័យឯកជនប្រកបដោយសក្តានុពលដែលបង្កើតការងារមានគុណភាព ព្រមទាំងពង្រឹងសេវាមូលដ្ឋានក្នុងវិស័យអប់រំ សុខាភិបាល និងកិច្ចការពារសង្គម។ រួមគ្នាជាមួយដៃគូរបស់យើង ADB កំពុងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយនៅអាស៊ី និងប៉ាស៊ីហ្វិក»។

បន្តពីការផ្តល់ការងារផ្ទាល់ប្រមាណ ១ លានការងារក្នុងឆ្នាំ២០២៤ ADB បានសន្យាផ្តល់ថវិកាចំនួន ៤,៨ ពាន់លានដុល្លារ តាមរយៈគម្រោង និងកម្មវិធីគាំទ្រវិស័យឯកជនរបស់ខ្លួន ដែលបានកើនឡើង ២៨,៥% ពីឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនបានគាំទ្រដល់បរិយាកាសធុរកិច្ច ពង្រីកទីផ្សារមូលធនកាន់តែទូលំទូលាយ និងបង្កើនការធ្វើពាណិជ្ជកម្ម។

របាយការណ៍នេះក៏បានកត់ត្រាពីការវិវត្តរបស់ ADB ដើម្បីក្លាយជាធនាគារអភិវឌ្ឍន៍កាន់តែធំ កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ចំណុចសំខាន់ៗរួមមាន កំណែទម្រង់ការគ្រប់គ្រងមូលធន ដែលនឹងអនុញ្ញាតឱ្យ ADB ពង្រីកប្រតិបត្តិការរបស់ខ្លួន ៥0% បន្ថែម ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ ការធ្វើបច្ចុប្បន្នភាពគន្លឹះនៃយុទ្ធសាស្រ្តរួមរបស់ស្ថាប័ន និងការបន្ថែមថវិកាចំនួន ៥ ពាន់លានដុល្លារសម្រាប់មូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពហិរញ្ញប្បទានឥតសំណងដ៏ធំបំផុតរបស់ ADB សម្រាប់ប្រតិបត្តិការនៅក្នុង ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដែលមានតម្រូវការខ្ពស់ និង ងាយរងគ្រោះបំផុតរបស់ខ្លួន។

ADB ក៏បានបែងចែកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងជាច្រើនក្នុងឆ្នាំ២០២៤ ដើម្បីបង្កើតប្រព័ន្ធផលិតកម្មស្បៀងប្រកបដោយផលិតភាពនិងធន់ជាងមុន កាត់បន្ថយផលប៉ះពាល់ដែលបង្កការខូចខាតពីព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និងបង្វែរទិសការរិចរិលបរិស្ថាន និងការបាត់បង់ជីវចម្រុះ។

ADB បានជួយ ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗ សំដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោះស្រាយហានិភ័យសារពើពន្ធ និង ជំរុញការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ចតាមរយៈការកៀរគរធនធាន និងថវិកាក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *