អ្នកជំនួញកសិកម្ម​កំពូលៗនៅស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ អំពាវនាវ​ឱ្យវិនិយោគិនក្នុងស្រុកបោះទុន​វិនិយោគ​លើ​វិស័យកសិកម្ម​

ភ្នំពេញ ៖ ស្រ​បនឹងតម្រូវការ​ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុង​មានកំណើន​នៅលើទីផ្សារ​អន្តរជាតិ​ ជា​ពិ​សេស​​ប្រទេស​ចិន អ្នកជំនួញ​លើវិស័យកសិកម្ម​កំពូលៗ​នៅស្រុកស្ទឹង​ត្រង់ ខេត្តកំពង់ចាម បានស្នើ​ឱ្យវិនិយោគិន​បណ្ដាក់​ទុន​វិនិយោគក្នុងវិស័យកសិកម្ម ហើយ​គួរជ្រើស​រើស​រកដំណាំណា​ដែល​ប្រើ​រយៈពេលខ្លី និងមានទីផ្សារ​ខ្ពស់​នៅ​ក្រៅប្រទេស​ ​។

អ្នក​ឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ​ឡុង​ ស្រេង ​ចម្ការកៅស៊ូ​បឹងកេត​ និងអ្នកវិនិយោគ​ក្នុង​វិស័យ​កសិ​ក​ម្ម​ដ៏ធំមួយ​ក្នុងស្រុកស្ទឹង​ត្រង់ ​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា អ្នកវិនិយោគក្នុងប្រទេស​ដែល​មានដើមទុន គួរងាកមក​សម្លឹង​មើល​ការ​វិនិយោគ​លើ​វិស័យកសិកម្ម ដោយទម្លាក់​ទុនឱ្យ​អស់លទ្ធភាព ហើយ​បើសិន​ជាអ្នក​វិនិយោគ​ចង់សិក្សា​ស្វែងយល់ពីវិស័យកសិកម្មកម្ពុជា អ្នកឧកញ៉ា​រីករាយ​ក្នុងការ​ផ្ដល់​យោបល់​ប្រឹក្សាជូន ដើម្បីធ្វើយ៉ាងណាឱ្យទទួលជោគជ័យ បើទោះបីជា​មិនបានជោគជ័យ​១០០ភាគរយ យ៉ាងហោចណាស់​ក៏បាន​៨០​ភាគរយ​ដែរ ។

អ្នកឧកញ៉ា​បានចែករំលែក​គន្លឹះ​នៃការ​វិនិយោគ​លើវិស័យកសិកម្មថា សម្រាប់អ្នកដែលដាក់ចិត្តវិនិយោគគឺត្រូវចុះជាប់ប្រចាំជាមួយការងារ ពិនិត្យពីស្ថានការងារជាក់ស្ដែង ដោយមិនអាច​បោះទុនវិនិយោគហើយទុក​ចោល​ រង់ចាំ​កើប​ផល​នោះទេ ព្រោះដំណាំ​ត្រូវ​ការមើល​ថែ និងត្រូវ​ដឹក​នាំបុគ្គលិកកម្មករធ្វើការងារ​ដើម្បីឱ្យ​ទទួលបានផល​ប្រយោជន៍ទាំងអស់គ្នា ។

អ្នកឧកញ៉ា​ ហេង ឡុង បានបន្តថា ៖

«ការ​វិនិយោគ​លើវិស័យកសិកម្ម ក៏អាច​បង្កើត​ការងារ​ជូនកម្មករ និយោជិត​ក្នុងស្រុក​ ដោយមិនចាំបាច់ធ្វើការ​ចំណាក​ស្រុកទៅ​ក្រៅប្រទេស​ ឆ្ងាយពីផ្ទះ ឆ្ងាយពីគ្រួសារ​ដែរ ជាក់ស្ដែង​ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំបច្ចុប្បន្ន​នេះ មាន​កម្មករ និងបុគ្គលិក​សរុប​ចំនួន​ ៦​ពាន់​នាក់​ ហើយក៏កំពុងត្រូវការ​បុគ្គ​លិក​កម្មករ​ បន្ថែម​រាប់ពាន់​នាក់ថែមទៀត​ដែរ ។ នៅពេលឆាប់នេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកការ​ដាំដុះលើដំណាំ​ម្នាស់ ​ដូច្នេះ នៅពេលនោះ នឹង​មានតម្រូវការ​កម្មករ​ប្រមាណ២ពាន់​នាក់ថែមទៀត» ។

អ្នកស្រី ហេង ដាវី ម្ចាស់ចម្ការ​ចេក​ដំបូងលឿនមួយកន្លែងដែលស្ថិតនៅក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់​ចាម ដែរនោះ ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ ផលិតផល​​ចេកអំបូងលឿង​របស់កម្ពុជា​កំពុង​មានទីផ្សារ​ខ្ពស់​នៅក្រៅប្រទេស ជា​ពិសេស​នៅលើទីផ្សារចិន​ ។​ អ្វីដែលកត់សម្គាល់​នោះ ចេកអំបូងលឿងរបស់​កម្ពុជាក៏ត្រូវ​ប្រទេស​ជប៉ុន​អនុញ្ញាត​ឱ្យនាំចូលដើម្បីផ្គត់ផ្គង់​លើទីផ្សារ​របស់គេដែរ ដូច្នេះ​បើសិនជាជប៉ុន​ទទួលស្គាល់​ហើយ នោះបានន័យថា​ចេកអំបូង​លឿងរបស់​កម្ពុជា​​នឹង​មានទីផ្សារ​កាន់តែធំបន្ថែមទៀត​នៅប្រទេស​ផ្សេងៗ ។

អ្នកស្រីបញ្ជាក់ថា​ ​ក្នុងមួយឆ្នាំៗ​ក្រុមហ៊ុន​របស់អ្នក​ស្រី​បានផលិត​ និងនាំចេញចេកអំបូង​លឿង​ទៅកាន់ទីផ្សារ​អន្តរជាតិ​រាប់ម៉ឺន​តោន ហើយក៏មានក្រុមហ៊ុនដៃគូ​នៅបរទេស​ជាច្រើនទៀត​​បញ្ជាទិញ​បន្ថែមដែរ ដូច្នេះ នឹងមានគម្រោង​ពង្រីកការ​ដាំដុះ​ចន្លោះពី ​២០០ហិកតា ទៅ ​៥០០​ហិកតានបន្ថែមទៀត​ ។

ដោយឡែក​ អ្នក​ឧកញ៉ា ស៊ីវ ថា ម្ចាស់ចម្ការ​ទុរេន​នាគខៀវ បឹង​កេត​ ក៏បាន​ថ្លែង​ដែរថា​ ទុរេនកម្ពុជា​ត្រូវ​បានទីផ្សារ​ចិន​បើកភ្លើងខៀវ​ហើយ ដូច្នេះ​នៅពេល​អនាគត​ ទីផ្សារ​ទុរេន​​កម្ពុជានឹង​កាន់​តែ​កើនឡើង​​ ដែលទាមទារ​ឱ្យ​មានកា​រដាំដុះ​បន្ថែម​ដើម្បីបំពេញ​តម្រូវការ​លើទីផ្សារ​ ទាំងក្នុង និង​ក្រៅប្រទេស ហើយវាក៏ជា​ឱកាស​សម្រាប់​វិនិយោគិន​ក៏ដូចជាកសិករ​ក្នុងការពង្រីកការ​ដាំដុះ​បន្ថែមផងដែរ ។​

គួរ​បញ្ជាក់ថា សក្ដានុពល​វិស័យ​កសិកម្ម​នៅក្នុងប្រទេស​កម្ពុជា ត្រូវបានគេមើលឃើញ​ថាអាច​វិនិយោគ​បានស្ទើរតែគ្រប់​ខេត្តទូទាំង​ប្រទេស​ គ្រាន់តែ​ខេត្ត​នីមួយៗមានសក្ដានុពល​ទៅតាមប្រភេទដំណាំផ្សេងៗគ្នា ដូច្នេះ​ វិនិយោគិន​ដែល​មានទុន​សម្រាប់វិនិយោគ គួរ​ប្រឹក្សា​ជាមួយអ្នកជំនាញ ដើម្បី​បណ្ដាក់ទុនវិនិយោគលើ​ដំណាំណាដែល​មានសក្ដានុពល​នៅតាមតំបន់​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *