អគ្គនាយកធនាគារ ARDB ជំរុញឱ្យពាណិជ្ជករធំៗ និងពលរដ្ឋខ្មែរនៅតាមព្រំដែនប្រើប្រាស់ប្រាក់រៀល

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអំពាវនាវឱ្យពាណិជ្ជករធំៗ និងពលរដ្ឋរស់នៅតាមព្រំដែនខ្មែរ-ថៃ លក់ដូរទំនិញនៅលើទីផ្សារ ត្រូវទូទាត់ជាប្រាក់រៀលដើម្បីលើកកម្ពុជារូបិយវត្ថុជាតិ ខណៈដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ រួមមានដូចជាខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនជាដើម មួយចំនួនតែងប្រើប្រាស់ប្រាក់បាតថៃ ជាជាងប្រើប្រាស់ប្រាក់រៀលក្នុងការដោះដូរទំនិញ ឬប្រើប្រាស់លើការចាយវាយប្រចាំថ្ងៃផ្សេងៗ។

ការអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅពេលឯកឧត្តមបណ្ឌិត និងតំណាងក្រុមហ៊ុន ហង្ស ហាវេស បានអញ្ជើញចុះពិនិត្យមើលឡសម្ងួត និងឃ្លាំងផ្ទុកទុកពោតក្រហមធំៗ ស្ថិតនៅទីតាំងមួយចំនួនក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន, នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។​

នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហមក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ឲ្យបានកាន់តែច្រើនពីកសិករ និងអស់ពីលទ្ធភាព ស្របតាមតម្លៃទីផ្សារ ជាពិសេសនៅចុងខែកក្កដាខាងមុខនេះ គឺដល់ការប្រមូលផលពេញលេញ។

ឯកឧត្តមបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា ៖

«សូមទាំងអស់គ្នាមេត្តា​ជួយទិញតម្លៃពី​ ៥៣០៛​ឡើងទៅ​ គឺកសិករនឹងមិនខាតនោះទេ ហើយក៏បានស្នើសុំឱ្យម្ចាស់សីឡូ ប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផល ដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់ផងដែរ»។

ទាក់ទងការប្រើប្រាស់ប្រាក់រៀលខ្មែរ លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍គាំទ្រ ទៅនឹងការជំរុញឱ្យពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ប្រាក់រៀលដែលជាចំណុចសំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀលឱ្យកាន់តែប្រើសើរឡើងថែមទៀត។

លោកបានបញ្ជាក់ថា ៖

«ក្រៅពីលើកកម្ពស់តម្លៃការប្រើប្រាស់ប្រាក់រៀល ត្រូវបានគេមើលឃើញថា គឺដើម្បីពង្រឹងអធិបតេយ្យ និងបង្កើតភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ចដោយខ្ហួនឯង។ នៅពេលដែលប្រាក់រៀលដើរតួនាទីសំខាន់ក្នុងការកំណត់​ថ្លៃទំនិញ និងសេវា គឺយើងអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន ពីព្រោះថា ការប្រើប្រាស់ប្រាក់រៀលច្រើន ធនាគាជាតិអាចបញ្ចេញ ឬស្រូបយកប្រាក់រៀលពីទីផ្សារបានងាយស្រួល​ ក្នុងការជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិតថែមទៀត»។  

លោក សុខ ចាន់ បានបន្ថែមថា អត្ថប្រយោជន៍សំខាន់នៃការចាយប្រាក់រៀលទៀតសោធ គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនជួបផលលំបាក ឬខាតពេលក្នុងការប្តូរប្រាក់ និងនាំឱ្យខាតបង់ទៅលើអត្រាការប្រាក់សម្រាប់ការកាចាយវាយទិញម្ហូបអាហារប្រចាំថ្ងៃនោះទេ៕  វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *